ភ្នំពេញ៖ លោក ឆេង សុភ័ក្រ្ត មានឈ្មោះហៅក្រៅថា ពូជ្រួញ ត្រូវបានគេស្គាល់ថាជាស្ថាបនិកទំព័រហ្វេសប៊ុក “រៀនថត Rean Thort” ដែលជាវេទិកាមួយចែករំលែកពីគន្លឹះក្នុងការថតរូបនិងថតវីដេអូ ជាភាសាខ្មែរ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធទាក់ទងជាមួយនឹងការថតរូប។
ស្ថាបនិករូបនេះបាននិយាយថា
“ទំព័រហ្វេសប៊ុករៀនថតនេះ គឺខ្ញុំខ្លួនឯងជាអ្នករៀន ហើយអ្នកដែលមើលវីដេអូរបស់ខ្ញុំក៏បានរៀនបន្ត។ ខ្ញុំដាក់ពាក្យថារៀនថត រៀនបណ្ដើរធ្វើបណ្ដើរ ហើយខ្ញុំជឿជាក់ថាការៀនសូត្រមាននៅគ្រប់ទីកន្លែង គ្រប់ទ្រង់ទ្រាយ និងគ្រប់ទីតាំង”
កាលពីកុមារភាពលោក ឆេង សុភ័ក្រ្ត បានរំលឹកប្រាប់ថា លោករើសបានម៉ាស៊ីនថតចាស់មួយ ហើយបានកាន់ម៉ាស៊ីននោះលេង ក្រោកមកក៏ចាប់អារម្មណ៍ថា ចង់ក្លាយជំនាញថតរូប។ លោកទទួលបានអាហារូបករណ៍សិក្សានៅប្រទេសណ័រវេរ និងសិក្សានៅមហាវិទ្យាល័យផ្នែកទស្សនវិជ្ជា និងស្ទូឌីយោសិល្បៈនៅសហរដ្ឋអាមេរិក។


មានចំណេះជំនាញក្នុងផ្នែកសិល្បៈថត លោកសុភ័ក្រ្ត បានយកអ្វីដែលបានរៀនមកចែករំលែកបន្ត ដោយបញ្ជាក់ច្បាស់លាស់ថា មានមូលដ្ឋានគ្រឹះ និងមានការហ្វឹកហាត់ពីមហាវិទ្យាល័យដែលលោកបានរៀន។ លោកបានរំលឹកថា កាលបង្កើតផេករបស់លោកដំបូងមិននឹកស្មានថាអាចបន្តបានដល់សព្វថ្ងៃហើយក្លាយជាប្រយោជន៍ដល់មនុស្សជាច្រើននាក់ដែលនិយមវិស័យថតរូបឡើយ ដោយកាលនោះលោកចាប់ផ្ដើមថតវីដេអូដើម្បីរំលឹកមេរៀន ក៏ដូចជាអនុវត្តទ្រឹស្ដីដែលលោកធ្លាប់រៀននៅសាលាតែប៉ុណ្ណោះ។
មិនមែនគ្រប់គ្នាសុទ្ធតែនិយមនូវវប្បធម៌ចែករំលែក ចំណេះដឹងនិងជំនាញដែលខ្លួនមានទៅកាន់អ្នកដទៃទេ ដោយគិតថាវាខាតប្រយោជន៍ ឬពេលវេលា តែចំពោះលោក សុភ័ក្រ្ត វិញយល់ថា ការចែករំលែកចំណេះដឹងទាំងនេះមិនមានអ្វីខាតបង់អ្វីទេ វាកាន់តែធ្វើឱ្យសមត្ថភាពរបស់ខ្លួនអភិវឌ្ឍទៅមុខ។
លោក ឆេង សុភ័ក្រ្ត ៖
“ម្នាក់ៗសុទ្ធតែមានកំណើតពីសាលារៀន និងការបណ្ដុះបណ្ដាលទាំងអស់ ទោះជាមិនរៀនពីគ្រូក៏រៀនពីថ្នាក់ដឹកនាំ ឬមនុស្សជុំវិញខ្លួនយើង ហើយប្រសិនបើយើងមានគំនិតអត់ចែករំលែក ខ្លាចគេចេះជាងអីហ្នឹង គឺយើងអត់អាចអភិវឌ្ឍខ្លួនទៅមុខរួចទេ។ យើងបង្រៀនគេបណ្ដើរ យើងធ្វើបណ្ដើរ វាធ្វើឱ្យយើងពង្រឹងសមត្ថភាព រកចំនុចខ្វះខាតរបស់ខ្លួនឃើញ និងអភិវឌ្ឍបន្ថែម”
ម្ចាស់ទំព័រហ្វេសប៊ុករៀនថតរូបនេះ បានចែករំលែកបន្តថា នៅបរទេស ឬនៅប្រទេសជិតខាងគេតែងមានក្លឹបអ្នកថតរូប មានការជួបជុំដើម្បីផ្លាស់ប្ដូរបទពិសោធ ក៏ដូចជាចែករំលែកការណែនាំ ដល់អ្នកដែលគាត់ទើបតែចេះទិញឧបករណ៍ថតឱ្យត្រូវ ប្រើប្រាស់ឧបករណ៍ឱ្យមានប្រយោជន៍ យល់ដឹងពីឧបករណ៍ដែលគាត់ប្រើប្រាស់ឱ្យអស់ពីលទ្ធភាពដើម្បីរួមគ្នាជំរុញឱ្យវិស័យថតរូបកាន់តែរីកចម្រើនទៅមុខ។ ការចែករំលែក មិនត្រឹមតែអាចពង្រឹងសមត្ថភាពខ្លួនឯងនោះទេ តែក៏ជាកត្តាជម្រុញកម្លាំងធនធាននៅក្នុងសង្គមផងដែរ។

ការចែករំលែកចំណេះដឹងជាផ្នែកមួយនៃបណ្ដុះបណ្ដាលធនធានថ្មី ឬរលកក្រោយឱ្យមានសមត្ថភាពខ្លាំងជាងរលកមុន។ បើមានឱកាសគួរចែករំលែកបន្តឱ្យបានច្រើន ដោយសារអ្នកចេះពិតប្រាកដគឺជាអ្នកមានសមត្ថភាពបណ្ដុះបណ្ដាលអ្នកដែលមិនចេះបន្ថែមទៀត។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឆេង សុភ័ក្រ្ត ម្ចាស់ទំព័រហ្វេសប៊ុក “រៀនថត” ។

ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...
តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...
អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2023
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...
អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...
អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេសឥណ្ឌា ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/03/2026
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់អាហារូបករណ៍ពេញលេញសម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា តាមរយៈក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៌ឥណ្ឌា។
អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2023
កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...



























