ការសិក្សា ៖ កុមារលូតលាស់យឺត ដោយសារឪពុកម្ដាយមើលទូរស័ព្ទច្រើន

ការសិក្សាបានរកឃើញថា ទម្លាប់ប្រើប្រាស់គ្រឿងអេឡិចត្រូនិច និងចំណាយពេលមើលទូរស័ព្ទ និងអេក្រង់ច្រើនរបស់ឪពុកម្ដាយ អាចប៉ះពាល់ធ្ងន់ធ្ងរ ដល់ការលូតលាស់ និងសមត្ថភាពភាសារបស់កុមារ។

លទ្ធផលនៃការសិក្សានេះ បានផ្សព្វផ្សាយនៅក្នុង JAMA Pediatrics ដែលមានចំណងជើងថា «ពេលវេលាជាមួយអេក្រង់ និងការជជែករវាងឪពុកម្ដាយ និងកុមារ នៅពេលកុមារមានអាយុចន្លោះពី ១២ ទៅ៣៦ខែ – Screen Time and Parent-child Talk When Children Are 12 to 36 Months» ។ ការសិក្សានេះ ផ្ដោតលើទិដ្ឋភាពសំខាន់មួយគឺ ការចំណាយពេលជាមួយអេក្រង់របស់អាណាព្យាបាល មិនត្រឹមតែមានឥទ្ធិពលលើការលូតលាស់របស់កុមារប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ការអភិវឌ្ឍផ្នែកភាសារបស់កុមារផងដែរ។

ការសិក្សាបានវិភាគលើទម្លាប់នៃការប្រើប្រាស់អេក្រង់ របស់គ្រួសារជនជាតិអូស្ត្រាលីចំនួន ២២០គ្រួសារ ដោយតាមដានលើទម្លាប់នៃការជជែករវាងឪពុកម្ដាយ និងកូន នៅក្នុងដំណាក់កាលអភិវឌ្ឍរបស់កុមារ ចំនួន ៥ ដំណាក់កាល គឺនៅពេលកុមារ មានអាយុ ១២, ១៨, ២៤, ៣០ និង៣៦ខែ។

លទ្ធផលនៃការសិក្សា បង្ហាញថា ឪពុកម្ដាយ ដែលចំណាយពេលនៅជាមួយអេក្រង់ច្រើនជាង នៅជាមួយកូន នៅពេលកុមារស្ថិតនៅក្នុងវ័យពី ១២ ដល់ ៣៦ខែ នឹងប៉ះពាល់ដល់សមត្ថភាពអភិវឌ្ឍមុខងារខួរក្បាលកុមារ ដោយអចេតនា។ ការសិក្សាបានគូសបញ្ជាក់ទៀតថា ការមិនយកចិត្តទុកដាក់ ធ្វើអន្តរកម្មជាមួយកុមារ អាចធ្វើឱ្យពួកគេខកខានស្វែងយល់ពាក្យដែលមនុស្សពេញវ័យប្រើប្រាស់ ៣៩៧ពាក្យ ការបញ្ចេញសំឡេង ២៩៤ដង និងការសន្ទនាចំនួន ៦៨ ជារៀងរាល់ថ្ងៃ។

ការរកឃើញនេះ បានបង្ហាញថា ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវការវិធីសាស្ត្រគ្រប់គ្រង និងប្រើប្រាស់ បច្ចេកវិទ្យា និងអេក្រង់ ប្រកបដោយប្រសិទ្ធភាព ដើម្បីបង្ការការជះឥទ្ធិពលអវិជ្ជមានដល់ការលូតលាស់របស់កុមារ។

វិធីសាស្ត្រ គ្រប់គ្រងពេលវេលាជាមួយអេក្រង់របស់អាណាព្យាបាល

ដើម្បីចូលរួម កាន់តែសកម្មក្នុងការជំរុញការលូតលាស់របស់កុមារ អាណាព្យាបាល អាចពិចារណា​អនុវត្តវិធីសាស្ត្រមួយចំនួន ក្នុងការគ្រប់គ្រងពេលវេលានៅជាមួយអេក្រង់។

១. កំណត់គោលការណ៍នៅជាមួយអេក្រង់ ៖ អាណាព្យាបាល ត្រូវបង្កើតច្បាប់ក្នុងគ្រួសារ ដើម្បីកំណត់ថា ឪពុកម្ដាយ និងកូន អាចនៅជាមួយអេក្រង់ទូរស័ព្ទ រយៈពេលប៉ុន្មាន នៅកន្លែងណាខ្លះ។ ជាក់ស្ដែងដូចជា មិនអាចមើលទូរស័ព្ទពេលញ៉ាំអាហារ, មិនចុចទូរស័ព្ទ មុនចូលគេងមួយម៉ោង ឬក៏មិនមើលអេក្រង់ បន្ទាប់មកពីធ្វើការ ឬមកពីសាលា។

. ផ្ដល់អាទិភាពដល់ការទំនាក់ទំនងទល់មុខ ៖ អាណាព្យាបាល ត្រូវព្យាយាមបង្កើតការទំនាក់ទំនងទល់មុខ ជាមួយកុមារ ឱ្យបានច្រើន ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន។ ការបង្កើតទំនាក់ទំនងនេះ អាចធ្វើឡើង តាមរយៈសកម្មភាពមួយចំនួន ដូចជា ការអានសៀវភៅ លេងហ្គេម ឬក៏សួរសុខទុក្ខគ្នា។ ក្រៅពីការពង្រឹងចំណងទំនាក់ទំនង សកម្មភាពនេះ ក៏អាចពង្រឹងសមត្ថភាពភាសារបស់កុមារផងដែរ។

៣. ប្រើប្រាស់បច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ ៖ ពេលដែលចំណាយពេលនៅជាមួយអេក្រង់ សូមអ្នកជ្រើសរើសមើល ឬតាមដាន មាតិកាអប់រំឱ្យបានច្រើនតាមលទ្ធភាព។ បន្ទាប់ពីមើលរួច អ្នកអាចពិភាក្សាខ្លឹមសារនៃមាតិកានោះ ជាមួយកូនរបស់អ្នក ឬសួរសំណួរផ្សេងៗ ដើម្បីបំផុសស្មារតី និងជំរុញការគិតដល់ពួកគេ។ សកម្មភាពនេះ ក៏អាចជាការបម្លែង ពេលវេលានៅជាមួយអេក្រង់ ទៅជាការរៀនសូត្របានផងដែរ។

៤. បង្ហាញភាពជាគម្រូដល់កុមារ ៖ ជារឿយៗកុមារតែងតែធ្វើត្រាប់តាម អាកប្បកិរិយារបស់ឪពុកម្ដាយខ្លួន។ ប្រសិនអ្នកគ្រប់គ្រងទម្លាប់នៅជាមួយអេក្រង់បានល្អ ដូចជា​ មិនកាន់ទូរស័ព្ទអំឡុងពេលសន្ទនា និងយកចិត្តទុកដាក់ស្ដាប់គ្នាទៅវិញទៅមក អំឡុងពេលជជែកជាដើម នោះពិតជា​អាច​ជួយ​កូនៗឱ្យចៀសចេញពីអេក្រង់បាន។

. ប្រើបច្ចេកវិទ្យាគ្រប់គ្រងពេលនៅជាមួយអេក្រង់ ៖ មានឧបករណ៍ និងកម្មវិធីឌីជីថលជាច្រើន ដែលអ្នកអាចប្រើ ដើម្បីតាមដានកម្រិត និងពេលវេលា ដែលអ្នកត្រូវចំណាយពេលនៅជាមួយអេក្រង់។ ការប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីគ្រប់គ្រងពេលនៅជាមួយគ្រួសារប្រកបដោយប្រសិទ្ធភាព អាចធានាថា អ្នកអាចរក្សាតុល្យភាព រវាងការប្រើប្រាស់បច្ចេកវិទ្យា និងពេលវេលានៅជាមួយគ្រួសារបានល្អ។

៦. បង្កើតតំបន់ ដែលគ្មានបច្ចេកវិទ្យា ៖ អាណាព្យាបាល អាចកំណត់ទីតាំងណាមួយក្នុងផ្ទះរបស់ខ្លួន ដូចជា នៅក្នុងបន្ទប់គេង ឬកន្លែងទទួលទានអាហារ ជាកន្លែងដែលគ្មានការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ឬបច្ចេកវិទ្យា។ ទម្លាប់នេះ នឹងជំរុញឱ្យសមាជិកគ្រួសារ ជជែកគ្នាបានច្រើន និងកាត់បន្ថយពេលវេលានៅជាមួយអេក្រង់។

. ចូលរួមសកម្មភាពនៅក្រៅផ្ទះ ៖ សកម្មភាពរាងកាយ មិនត្រឹមតែលើកកម្ពស់សុខភាព និងសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាឱកាសមួយ ដែលអាណាព្យាបាល មានពេលវេលា និងឱកាស ដើម្បីជជែកជាមួយកុមារបានច្រើនផងដែរ។ សកម្មភាពទាំងនោះអាចជា ការដើរលេងក្នុងសួន ការជិះកង់ជាលក្ខណៈគ្រួសារ ឬសកម្មភាពជាច្រើនទៀត ដែលជំរុញការលូតលាស់របស់កុមារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី