ឥរិយាបទរើសអើងទាំង៣ ប៉ះពាល់ចំណងមិត្តភាពនិងសកម្មភាពរស់នៅវិជ្ជមាន

ភ្នំពេញ – ឥរិយាបថរើសអើងកើតឡើងពីផ្នត់គំនិត​របស់​មនុស្ស​ប្រកាន់​ខ្ជាប់ការរើសអើងដោយផ្អែក​លើ​កត្តា​មុខមាត់ ភេទ អាយុ ពណ៌​សម្បុរ ជាតិ​សាសន៍ សាសនា ជីវភាព​គ្រួសារ និង​កាយសម្បទា​ជាដើម​ ។ លើសពីនេះ ឥរិយាបថរើសអើងនៅក្នុងសង្គមអាចវិវត្តន៍ក្លាយជាវប្បធម៌នៃការរើសអើង ប្រសិនមិនបានយកចិត្តទុកដាក់លុបបំបាត់វប្បធម៌ទង្វើទាំងនោះចោល ដូចជា ឥរិយាបថរើសអើងក្នុងគ្រួសារ ឥរិយាបថរើសអើងមិត្តភក្តិ និងឥរិយាបថរើសអើងក្នុងសង្គម ។

១. ឥរិយាបថរើសអើងក្នុងគ្រួសារ ៖ ទង្វើនេះកើតឡើងដោយសារឪពុកម្តាយស្រឡាញ់កូនមិនស្មើគ្នា ផ្គត់ផ្គង់តម្រូវការដល់កូនមានភាពលម្អៀង ធ្វើឱ្យកូនៗមានចិត្តមិនល្អចំពោះគ្នា ។ លើសពីនេះ ប្រសិនបើឪពុកម្ដាយស្រឡាញ់យកចិត្តទុកដាក់លើកូនមិនស្មើគ្នា អាចធ្វើឱ្យកូន ឬកុមារយល់ថា ឪពុកម្ដាយមិនបានស្រឡា​ញ់​ពួកគេដូចបង ឬប្អូនរបស់គេឡើយ ។ ទាំងនេះជាហេតុផលដែលឪពុកម្ដាយគួរជៀសវាងបង្កើតឱ្យមានការរើសអើងក្នុងគ្រួសារ ព្រោះអាចធ្វើឱ្យបាត់បង់ទំនាក់ទំន​ង​ល្អនៅក្នុងរង្វង់គ្រួសារ ។​

២. ឥរិយាបថរើសអើងមិត្តភក្តិ ៖ នៅក្នុងរង្វង់មិត្តភាពការរើសអើងអាចបណ្ដាលមកពីបញ្ហាការរាប់អានមិនស្មើភាពគ្នា ដូចជា មិត្តភក្តិមួយចំនួនរាប់រកតែអ្នកមានជីវភាពធូរធារ ពុំចង់រាប់រកអ្នកដែលជួបការលំបាក ។ ការ​ប្រើពាក្យសម្ដីមិនសមរម្យមើលងាយមិត្តភក្តិដែលជាអ្នកខ្វះខាតជាងខ្លួន ធ្វើឱ្យអ្នកទាំងនោះមានអារម្មណ៍អាក់អន់ចិត្តរហូតដល់គុំគួន ឬសងសឹកនៅថ្ងៃណាមួយវិញជាមិនខាន ។ ម៉្យាងវិញទៀត កាលណាការរើសអើងមាននៅក្នុងចំណងមិត្តភាព ធ្វើឱ្យមិត្តភាពនោះត្រូវកាត់ផ្ដាច់ និងពិបាកត្រឡប់មកភាពស្និទ្ធសាល ។

៣.ឥរិយាបថរើសអើងក្នុងសង្គម ៖ មនុស្សមួយចំនួនចូលចិត្តវាយឫកពាក្រអឺតក្រទម ហើយតាំងខ្លួនជាមនុស្សថ្លៃថ្នូរ មិនរាប់អានជាមួយអ្នកដែលស្ថិតនៅក្រោមបង្គាប់ ។ លើសពីនេះ មនុស្សមួយចំនួនទៀតប្រកាន់ពូជសាសន៍ ឬពណ៌សម្បូរ ដោយយល់ថាអ្នកដទៃមិនល្អដូចខ្លួន ។ ម៉្យាងវិញទៀត សព្វថ្ងៃសហគមន៍អន្តរជាតិកំពុងតែយកចិត្តទុកដាក់លើបញ្ហាជីវភាពរបស់មនុស្សដូចជាជំនួយមនុស្សធម៌ ការជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស ឬសិទ្ធិអ្នកដទៃ ។ ហេតុនេះ ការរើសអើងចំពោះជាតិសាសន៍ដទៃទៀត អាចកើតឡើងនៅពេលមានគំនិតផ្ទុយនិងដំណើរការដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ ។

គួររំលឹកថា ផ្អែកតាមអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ កម្ពុជាបានចូលជាសមាជិកអនុសញ្ញាអន្តរជាតិស្តីពីការលប់បំបាត់រាល់ទម្រង់នៃការើសអើងពូជសាសន៍ នៅឆ្នាំ១៩៨៣ ។ ការចូលជាសមាជិកនេះ កម្ពុជាបានប្តេជ្ញាខ្លួនធានាការលប់បំបាត់ការរើសអើងពូជសាសន៍តាមគ្រប់ទម្រង់ទាំងអស់ពីកម្ពុជា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....