សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែងរបស់បុគ្គលស្នើសុំអាហារូបករណ៍។
បេក្ខជនដែលស្នើពាក្យអាហារូបករណ៍ ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ទទួលបានការវាយតម្លៃនិងសិទ្ធសិក្សានៅសាកលវិទ្យាល័យ Newcastle មានសញ្ជាតិខ្មែរ (សញ្ជាតិផ្សេងក៏អាចទទួលបានសិទ្ធស្នើសុំអាហារូបករណ៍ប៉ុន្តែត្រូវកំណត់ដោយភាគីអាហារូបករណ៍)។ បេក្ខជនអាចចូលទៅកាន់ https://www.ncl.ac.uk/mediav8/postgraduate/files/funding/central/vces-50-percent-pg-regulations-25-26-v2_compressed.pdf ដើម្បីអាន និងពិនិត្យពីលក្ខខណ្ឌបន្ថែម។

ដើម្បីធ្វើការដាក់ពាក្យ បេក្ខជនអាចចូលទៅតាមតំណភ្ជាប់ https://applyto.newcastle.ac.uk/SignIn?returnUrl=/ ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់ scholarship.applications@ncl.ac.uk អំពីអាហារូបករណ៍។
អាហារូបករណ៍នឹងបិទទទួលពាក្យលើកទី១ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ និងលើកទី២ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។































