មូលហេតុ៨ចំណុចដែលគួរពិចារណា​ក្នុង​ការ​ជិះកង់​ទៅធ្វើការ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការ​សម្រេចចិត្ត​សាកល្បង​ជិះកង់​ទៅធ្វើការ ឬ​ក៏​ជិះកង់​កម្សាន្ត គឺជា​ការ​ចាប់ផ្តើម​បង្កើន​សកម្មភាព​រីករាយ​ទៅក្នុងដំណើរ​រស់នៅ​ប្រចាំថ្ងៃ ដោយ​ហេតុថា ការជិះកង់​បាន​រួមចំណែក​ក្នុងការ​សន្សំ​ថវិកា ការកម្សាន្ត និង​ធ្វើឱ្យសុខភាពល្អ។ តាមរយៈ​គេហទំព័រ Cyclinguk បានប្រាប់​ពីហេតុផល​មួយចំនួន​ដែល​អ្នក​គួរ​ជ្រើសរើស​ការធ្វើដំណើរ​ដោយកង់​ទៅធ្វើការ ឬ​ហាត់ប្រាណ ឬជា​ការ​កម្សាន្ត។

១.សន្សំ​ថវិកា ៖ ការប្រើប្រាស់​កង់ជិះទៅ​ធ្វើការ សាកសម​ជាពិសេស ចំពោះ​អ្នកដែល​ចាំបាច់​ត្រូវ​សន្សំថវិកា ទោះបី​ជាកង់ខ្លះ​មានតម្លៃ​ថ្លៃក្នុងការ​ទិញក៏ពិតមែន ប៉ុន្តែការ​ចំណាយ​ថវិកា​ក្នុងការ​ថែទាំ និងជួសជុល​នៅមាន​កម្រិតទាប​ជាងឡាន​ដដែល ដូច្នេះ​ការជ្រើសរើស​មធ្យោបាយ ធ្វើ​ដំណើរ​ដោយ​កង់ គឺជា​ជំហាន​ក្នុងការ​សន្សំភ្លាមៗ រាប់ចាប់​ពី​ពេលផ្តើម​អនុវត្តន៍​សកម្មភាព។

២.កម្សាន្ត ៖ ជំនួស​ឱ្យការ​ជាប់​គាំង​ក្នុង​ចរាចរណ៍ ដែល​ទៅមុខ​មិនរួច ថយ​ក្រោយ​មិនកើត ការ​ជ្រើសរើស​កង់ជា​មធ្យោបាយ​ធ្វើ​ដំណើរ គឺ​ជា​វិធីមួយ ជួយ​ឱ្យ​ការ​ទៅមុខ​បាន​រហ័ស និង​ងាយស្រួល​ក្នុង​ការ​បត់បែន។

៣.សាកល្បង​បរិយាកាស​ថ្មីៗ ៖ ប្រសិន​បើអ្នក​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​ដោយ​ប្រើប្រាស់ មធ្យោបាយ​សាធារណៈ ឬ​របស់រដ្ឋ នោះអាច​នឹង​មិន​សូវមាន​ជម្រើស​ក្នុង​ការ​គយគន់​បរិយាកាស ឬ​ទៅផ្លូវ​ដែលខ្លួន​ចង់បាន​ទេ ឬ​ក៏​ពិបាក​ក្នុង​ការបត់បែន​ទៅ​កន្លែង​ដែល​ខ្លួន​ចង់ទៅ ប៉ុន្តែ​ការជ្រើសរើស​ធ្វើ​ដំណើរ​មធ្យោបាយ​ផ្ទាល់ខ្លួន​តាម​រយៈកង់ វាបាន​ផ្តល់នូវ​បទពិសោធន៍​វិជ្ជមាន​ជាច្រើន ជាពិសេស​ពេលទៅ​ផ្លូវ​ក្នុង​សហគមន៍ ឬ​តំបន់តូចៗ​ដែល​ខ្លួន​កំពុងតែ​រស់នៅ។

៤.សង្កេត​ជុំវិញខ្លួន ៖ សម្រាប់​មនុស្ស​មួយចំនួន សកម្មភាព​ជិះកង់​ជាការ​បន្សាំ​នឹង​ភាព​រីករាយ​ដោយ​គ្រាន់​តែ​ជិះ​ក្នុង​ល្បឿន​ធម្មតាៗ ហើយ​ជា​វិធីសាស្រ្ត​ដ៏ស្ងប់​មួយ​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​វិភាគ​បរិយាកាស​បាន​ល្អិតល្អន់ មិនថា​ផ្លូវក្នុង​ទីក្រុង ឬក៏​ជាយក្រុង​នោះទេ ការជិះកង់​ជាឱកាស​ពិនិត្យ​រាល់សកម្មភាព និង​ទេសភាព​តាម​ដងវិថី។

៥.សន្សំ​ពេលវេលា ៖ ក្នុង​តំបន់​ខ្លះ ការជិះកង់​អាចលឿន​ជាងការ​ជិះយាន​ជំនិះ​ដទៃ ឬក៏​មធ្យោបាយ​សាធារណៈ ជាពិសេស​នៅ​ចំកណ្តាល​ទីក្រុង​មួយដែល​មានចរាចរណ៍​មមាញឹក ដោយ​ហេតុថា កង់អាចធ្វើ​ការផ្លាស់ប្តូរ​ទិសដៅ ប្រកបដោយ​ភាពងាយស្រួល និងភាពបត់​បែន​ផងដែរ។

៦.បង្កើត​ទម្លាប់​ហាត់​ប្រាណ​ប្រចាំថ្ងៃ ៖ ហេតុផលមួយ​ដែលពេញ​និយម​ក្នុងការរារាំង​ការធ្វើលំហាត់​ប្រាណ គឺ​មនុស្ស​មិនមាន​ពេលវេលា​គ្រប់គ្រាន់។ ចំពោះ​អ្នកធ្វើការ​ពេញម៉ោង មិនថា ធ្វើការ​នៅផ្ទះ ធ្វើការនៅ​ក្រុមហ៊ុន ឬប្រភេទ​កិច្ចការ​សង្គមនោះទេ ការខ្វះ​ពេល​វេលា ឬការបែងចែក​ពេលជា​កត្តាចម្បង​មួយរារាំងពួកគេឱ្យបាត់បង់​ឱកាសក្នុងការធ្វើ​លំហាតប្រាណ ដែល​ជា​ហេតុបង្ហាញ​ឱ្យឃើញថា ការជិះកង់​ជាមធ្យោយបាយ​មួយជួយ​ជំរុញ​ខ្លួនឯង​ឱ្យមាន​ទម្លាប់ហាត់ប្រាណ​បាន​ជាប្រចាំ។

៧.បង្កើន​ភាព​ឈ្លាសវៃ ៖ ការជិះកង់យ៉ាង​ហោចណាស់​៣០នាទី ក្នុងមួយថ្ងៃ អាច​អភិវឌ្ឍន៍​ការចងចាំ របៀប​នៃការគិត និងការគ្រប់គ្រង​ពេលវេលា​ក្នុង​ការសម្រេច​សមិទ្ធផល​កិច្ចការ​ណាមួយ។

៨.ទទួល​បានគុណភាព​ដំណេក ៖ កំណើន​នៃភាព​ស្រ្តេស នាពេល​បច្ចុប្បន្ន​កាន់តែ​កើត​មាន​ចំពោះ​មនុស្ស ដោយ​សារ​តែ​តម្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​លើសលប់ ការចំណាយ​ពេលជាច្រើន​នៅខាង​មុខ​អេក្រង់ ដែល​ជាហេតុបង្កភាព​លំបាក​ចំពោះ​ដំណេក​ចំពោះ​មនុស្ស​មួយចំនួន។ តាមរយៈ​ការវិភាគ​ទិន្នន័យ នៃ​មនុស្សប្រាំបីពាន់នាក់ ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ University of Georgia បាន​ឱ្យដឹងថា ការពង្រឹង​កាយសម្បទា រក្សា​ផ្លូវ​ដង្ហើម តាមរយៈការ​ធ្វើចលនា​រាងកាយ​បានទៀងទាត់ ជា​ការរួមចំណែក​ទៅកាន់​គុណភាព​ដំណេក។ ការ​ជិះកង់​កម្សាន្ត​ធម្មតាៗ ឬការជិះកង់​ទៅ​ធ្វើការ បាន​ផ្តល់​នូវ​សុខភាព​ល្អ រួមទាំងការ​ទទួលទាន​ដំណេក​ប្រកប​ដោយ​គុណភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2025

វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *