លោក អាត ផល្លា ៖ យុវជនគួរងាកមកចាប់យកជំនាញក្នុងឧស្សាហកម្មកាត់ដេរដែលកំពុងមានតម្រូវការទីផ្សារ

តាមពិតការងារនៅក្នុងឧស្សាហកម្មកាត់ដេរ មិនមែនមានត្រឹមតែការងារជាកម្មករ-កម្មការិនីកាត់ដេរ តែមួយមុខនោះទេ ប៉ុន្តែមានការងារជំនាញបច្ចេកទេសជាន់ខ្ពស់ជាច្រើនទៀត ដែលវិស័យនេះ កំពុងត្រូវការធនធានយុវជនខ្មែរឱ្យចូលរួម។

ជំនាញបច្ចេកទេសទាំងនោះ មានដូចជា ផ្នែកវិស្វករឧស្សាហកម្ម រចនាម៉ូដ ផ្នែកបញ្ជាទិញ ផ្នែកត្រួតពិនិត្យគុណភាព អ្នកជំនាញផ្នែកព័ត៌មានវិទ្យា និងអ្នកជំនាញធនធានមនុស្សជាដើម។ អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ទាំងអស់នេះ ក៏ទទួលបានប្រាក់បៀរវត្សខ្ពស់ផងដែរ។

លោក អាត ផល្លា ប្រធានផ្នែកកម្មវិធី​ នៃវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) មានប្រសាសន៍ថា នៅកម្ពុជា វិស័យកាត់ដេរ គឺជាវិស័យមួយដែលមានភាពទូលំទូលាយ ហើយយុវជនគួរងាកមកចាប់យកជំនាញក្នុងឧស្សាហកម្មកាត់ដេរដែលកំពុងមានតម្រូវការទីផ្សារ។ លោក ផល្លា បន្តថា ក្នុងវិស័យកាត់ដេរនេះ មានមុខជំនាញជាច្រើនដែលបានផ្ដល់ឱកាសដល់យុវជន ដូចជា ផ្នែករចនាសម្លៀកបំពាក់ ដែលកំពុងមានតម្រូវការនៅកម្ពុជា ជាពិសេសក៏ទទួលបានប្រាក់ខែសមសម្យបន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាល។

លោក អាត ផល្លា បញ្ជាក់បន្ថែមថា នៅវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) កំពុងផ្ដល់វគ្គបណ្ដុះបណ្ដាលខ្លីដោយឥតគិតថ្លៃសម្រាប់យុវជនលើជំនាញ រួមមាន ទី១. ការបញ្ជាទិញ និងទី២. ជំនាញវិស្វកម្មឧស្សាហកម្ម គុណភាព និងផលិតកម្ម ដែលជាជំនាញកំពុងមានតម្រូវការទីផ្សារខ្ពស់ និងទទួលបានប្រាក់ខែខ្ពស់។ លោក ផល្លា បន្តថា យុវជន ជាពិសេស សិស្សានុសិស្សទើបប្រឡងចប់បាក់ឌុប ទោះលទ្ធផលជាប់ ឬធ្លាក់ និងសិស្សខ្វះលទ្ធភាពបន្តការសិក្សា អាចចុះឈ្មោះចូលរៀនបានដោយឥតគិតថ្លៃ ព្រមទាំងផ្ដល់ទីកន្លែងស្នាក់នៅ និងផ្ដល់ជូនអាហារថ្ងៃត្រង់ និងអាហារសម្រន់។

“ខ្ញុំលើកទឹកចិត្តដល់យុវជន ជាពិសេសសិស្សទើបប្រឡងបាក់ឌុបរួច ទោះជាប់ក្ដី ធ្លាក់ក្ដី គួរស្វែងរករៀនជំនាញ ជាពិសេសជំនាញ TVET គឺបានប្រាក់ខែខ្ពស់ រៀនឆាប់ចប់”។

ប្រធានផ្នែកកម្មវិធី បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខ្លីនេះ មានរយៈពេលត្រឹមតែ ៧ខែកន្លះ យុវជនអាចចុះហ្វឹកហ្វឺនការងារ ដោយទទួលបានប្រាក់ឧបត្ថម្ភអំឡុងពេលហ្វឹកហ្វឺនការងារចំនួន ២៨០ដុល្លារក្នុងមួយខែ ហើយប្រសិនយុវជនបន្តធ្វើការចាប់ពីពីរទៅបីឆ្នាំ ​នឹងទទួលបានប្រាក់ខែចាប់ពី ៤០០ដុលារទៅ៥០០ដុល្លារឡើងទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *