អាហារដែលគួរបរិភោគ និងមិនគួរដើម្បីរក្សាសុខភាពខួរក្បាល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ខួរក្បាលមនុស្ស គឺជាបណ្តុំនៃផ្នែកសំខាន់ៗទៅកាន់សារពាង្គកាយទាំងមូល ក្នុងការឆ្លើយតបនឹងតម្រូវការ នៃរាងកាយ និងការចងចាំ។ ការសិក្សាមួយបានបង្ហាញថា ភាពជាក់លាក់ នៃការបរិភោគអាហារ និងកាត់បន្ថយអ្វីដែលមិនគួរបរិភោគ មានឥទ្ធិពលដល់ការរក្សាសុខភាពខួរក្បាល និងថាមពល​ក្នុង​ការបំពេញការងារ។ តាមរយៈគេហទំព័រ Reviewjournal ខួរក្បាល អាចដំណើរការ សូម្បីតែពេលទទួលទានដំណេក និងដើរតួនាទីក្នុងការជំរុញគុណភាពគេង ដូច្នេះ តើ​យើងគួរបរិភោគអាហាបែបណា និងមិនគួរបរិភោគអាហារបែបណា ដើម្បីរក្សាសុខភាពខួរក្បាលឱ្យបាន​ល្អ?

អាហារសម្រាប់សុខភាពខួរក្បាល ៖ ការពិសាត្រីសាលម៉ុន ត្រីធូណា គ្រាប់ធញ្ញជាតិ ផ្លែប័រ សាច់ បន្លែបង្ការ ជាពិសេស អាហារមានជាតិខ្លាញ់អូមេហ្គា៣ ដែលសុទ្ធសឹងតែជាអាហារមានសារធាតុចិញ្ចឹម និងជំនួយទៅដល់សុខភាព។ ក្នុងមួយសប្តាហ៍ ទទួលទានសាច់ត្រីឱ្យបានយ៉ាងហោចណាស់ ពីរដង និងកាត់បន្ថយអាហារមានជាតិស្ករ និងជៀសវាងអាហារកែច្នៃ។


អាហារដែលគួរជៀសវាង ៖ ចំពោះបុគ្គលដែលបរិភោគអាហារកែច្នៃក្នុងចំនួនច្រើន ពួកគេប្រឈមនឹងមានអាការភ្លេចភ្លាំង និងសុញគំនិតក្នុងការវិភាគ រួមទាំងបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ អាហារដែលមិនគួរទទួលទានមានដូចជា អាហារមានការកែច្នៃខ្ពស់ មានជាតិខ្លាញ់ ប្រៃខ្លាំង រួមទាំងអាហារទាំងឡាយណា ដែលមានសារធាតុចិញ្ចឹម និងប្រូតេអ៊ីនទាប និងខ្វះខាតសសៃសាយប័រ មានដូចជា ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈគ្រឿងកំប៉ុងមានជាតិផ្អែម ស្ករ ការ៉េម ឬប្រភេទនំវេចខ្ចប់មួយចំនួនដែលផ្ទុកសារធាតុឱ្យទុកបានយូរ។

គុណភាពដំណេក ៖ ដើម្បីពង្រឹង និងរក្សាសុខភាពខួរក្បាល ការញ៉ាំបានល្អមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺនៅមានកត្តាផ្សេងៗទៀតដែលចូលរួម តួយ៉ាងដូចជា គុណភាពនៃការទទួលទានដំណេក ក៏ដើរតួនាទីក្នុងការរក្សាសុខភាពខួរក្បាល  ដោយហេតុថា ការគេងបានជួយ​ដល់សមត្ថភាពនៃការគិត បង្កើនថាមពល ហើយកម្ចាត់ចោលរាល់ភាពតបប្រមល់ដែលកើតមានពេញមួយថ្ងៃ។ ការគេងមិនគ្រប់គ្រាន់ ប៉ះពាល់ដល់សមត្ថភាពផ្តោត ឧស្សាហ៍ភ្លេចភ្លាំង ការគិតមានភាពស្ពឹកស្រពន់ ហើយសមត្ថភាពនៃការបត់បែនក៏ត្រូវបានធ្លាក់ចុះ។ ហើយជាទូទៅ មនុស្សត្រូវការទទួលទានដំណេក៨ម៉ោងក្នុងមួយយប់ ចំណែកឯមនុស្សចាស់ហាក់មានតម្រូវការច្រើនជាងមនុស្សពេញវ័យ ដោយត្រូវការចន្លោះពី ៩ម៉ោងទៅ១១ម៉ោង។


ភាពសកម្មនៃការគិត ៖ កាលដែលមានសកម្មភាព ធ្វើ​ឱ្យខួរក្បាលមានការគិត គឺជាការបណ្តុះរាល់សុខភាពទូទៅ នៃខួរក្បាល ព្រោះការគិតនាំឱ្យកោសិកាសរសៃប្រសាទមានភាពរស់រវើក និងបណ្តុះបាននូវកោសិកាថ្មីៗ។ សកម្មភាពដែលត្រូវការប្រើប្រាស់ខួរក្បាលដើម្បីលេងមានដូចជា ហ្គេមផ្គុំរូប សន្លឹកបៀរ ការសួរសំណួរ ឬក៏ប្រភេទល្បែងទាំងឡាយណាដែលត្រូវការខួរក្បាលគិតកំឡុងពេលលេង។ ក្រៅពីហ្វឹកហាត់ការគិត លំហាត់ប្រាណ នៃរាងកាយ គឺជាចំណែកដែលមិនអាចមើលរំលង ដោយហេតុថា បុគ្គលដែលមានទម្លាប់ហាត់ប្រាណ មានសមត្ថភាពក្នុងការចងចាំ និងគ្រប់គ្រងខ្លួនឯងបានច្រើន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *