ក្រសួងការងារ សហការជាមួយក្រុមហ៊ុន​ RMA ​ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យយានយន្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេច​សហការជាមួយ​ក្រុមហ៊ុន RMA ដែលគេ​ស្គាល់ថា គឺជា​ក្រុមហ៊ុន​តម្លើងរថយន្តម៉ាក ford នៅ​កម្ពុជា ក្នុង​ការ​បណ្តុះបណ្តាលសិស្ស​និស្សិត​កម្ពុជា​ ពីបច្ចេកវិទ្យាចុងក្រោយ​ក្នុងវិស័យ​យានយន្ត។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កិច្ច​សហការ​នេះ​នឹងធ្វើឱ្យធនធានមនុស្សកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់តាមរយៈការបណ្តុះបណ្តាលបច្ចេកវិទ្យាចុងក្រោយ និងសេវាសាធារណៈតាមរយៈការបណ្តុះបណ្តាលកូនជាង ដែល RMA នឹងទទួលយកសិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាលើជំនាញដែលពាក់ព័ន្ធផ្សេងៗ។

បន្ថែមពីនេះ ក្រុមហ៊ុន RMA ក៏នឹងមានឱកាសក្នុងការសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដើម្បីរៀបចំកម្មវិធីសិក្សាឱ្យសមស្របទៅនឹងតម្រូវការជំនាញរបស់ក្រុមហ៊ុន ហើយក៏ជាការចូលរួមចំណែកបណ្តុះបណ្តាល និងបំពេញកង្វះខាតធនធានមនុស្សផងដែរ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA ក៏​បានបង្ហាញពីការ​ពេញ​ចិត្ត​ចំពោះ​កិច្ច​សហការ​ជាមួយ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយក៏បានផ្តល់ឱកាសដល់បុគ្គលិកឱ្យទទួលបាននូវការបណ្តុះបណ្តាលជំនាញក្រៅម៉ោង ដែលអាចជួយទាំងក្រុមហ៊ុនឱ្យមានអ្នកបំពេញការងារ និងជួយដល់សិក្ខាកាមទទួលបានប្រាក់កម្រៃផងដែរ។

តាមរយៈ​កិច្ច​សហការ​រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន RMA នឹងផ្តល់ឱកាសហាត់ការ និងកម្មសិក្សាដល់សិស្ស និស្សិត ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តនៅតាមបណ្តាសហគ្រាស គ្រឹះស្ថានដៃគូ ជាមួយនឹងឱកាសការងារតាមរយៈការជ្រើសរើសក្នុងចំណោមអ្នកហាត់ការ ឬកម្មសិក្សាដែលស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ឱ្យក្លាយជាបុគ្គលិករបស់សហគ្រាសគ្រឹះស្ថានដៃគូ ហើយកិច្ចសហការនេះ ក៏នឹងចូលរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ និងការពង្រឹងធនធានមនុស្សនៅកម្ពុជាស្របតាមតម្រូវការទីផ្សារការងារ។

មួយវិញទៀតអនុស្សរណៈនេះ នឹងធ្វើឱ្យសិក្ខាកាមដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសដែលស្ថិតក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ អាចពង្រឹងសមត្ថភាពសិក្ខាកាមឱ្យកាន់តែប្រសើរ និងផលិតភាពខ្ពស់បន្ថែមតាមរយៈការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តផ្ទាល់ជាមួយគ្រឿងយន្ត និងបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន RMA៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *