សិស្សស្រីងាកមកចាប់ជំនាញជួសជុលរថយន្តកាន់តែច្រើន ព្រោះឃើញឱកាសការងារ និង​ប្រាក់ចំណូលសមរម្យ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បច្ចុប្បន្នជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ដែលជាជំនាញមួយលេចធ្លោក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងទៀត កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ។

លោក ស៊ឹម សុរិន្ទ នាយកវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) បានមានប្រសាសន៍ថា ជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ជាជំនាញដ៏មានសក្ដានុពលមួយ អ្នកដែលបានបញ្ចប់ជំនាញនេះភាគច្រើនមិនខ្វះការងារ ខណៈតួលេខនៃយានជំនិះកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកនាយកថា បច្ចុប្បន្ននៅទូទាំងប្រទេស សិស្សទាំងបុរស និងនារីភាគច្រើនដែលចេញពីសាលា JVC មានការងារធ្វើនៅតាមបណ្ដាក្រុមហ៊ុនរថយន្តល្បីៗក្នុងស្រុក និងហ្គារ៉ាស់ដែលបើកព្រោងព្រាធនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។ ជាមួយគ្នានេះ លោកក៏​បានសង្កេតឃើញដែរថា កន្លងមកជំនាញមេកានិចរថយន្ត គឺមានតែសិស្សប្រុសៗទេដែលចាប់អារម្មណ៍ច្រើនព្រោះជំនាញនេះទាមទាឱ្យ​មានការប្រឹងប្រែងអត់ធ្មត់ ប្រើកម្លាំងកាយ និងប្រឡាក់ដៃជើងច្រើន។ ទោះបីជាយ៉ាងណា សិស្សនារីនាបច្ចុប្បន្ននេះវិញ ក៏មានការចាប់អារម្មណ៍ខ្លាំងមិនចាញ់បុរសដែរ ហើយពួកគាត់ក៏មានការតស៊ូ ប្រឹងប្រែង សិក្សារៀនសូត្រពីលោកគ្រូ អ្នកគ្រូយ៉ាងខ្លាំង ព្រមទាំងមានការចងចាំ និងស្មារតីល្អថែមទៀត។ លោកថា នៅសាលា JVC សព្វថ្ងៃនេះ មានសិស្សជានារីចំនួន ២០នាក់មកពីតាមបណ្ដាខេត្តផ្សេងៗគ្នា ដែលជាតួលេខគួរឱ្យកត់សម្គាល់ ព្រោះកន្លងមកធ្លាប់មានតែប្រុសៗទេដែលដាក់មករៀនច្រើន តែឥលូវពួកគាត់ជានារី ក៏មិនចាញ់បុរសដែរ។

យុវតី ជា មុន្នី អាយុ ២០ឆ្នាំ មានស្រុក​កំណើត​នៅខេត្តតាកែវ ជាសិស្សកំពុងសិក្សាជំនាញមេកានិចរថយន្តនៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បាននិយាយថា កញ្ញាមានចំណាប់អារម្មណ៍ខ្លាំងក្នុងការរៀនជំនាញមេកានិចរថយន្ត ដោយសារតម្រូវការទីផ្សារខ្ពស់ និងប្រាក់ខែសមរម្យ។

យុវតីរូបនេះបន្តថា កញ្ញាបានសិក្សាចំនួន ៨ខែមកហើយ ខណៈដែលជំនាញមួយនេះត្រូវរៀនរយៈពេល២ឆ្នាំ។ ឆ្លងកាត់រយៈពេល ៨ខែនេះ កញ្ញាទទួលចំណេះដឹង និងបទពិសោធន៍ជាច្រើនពីលោកគ្រូ អ្នកគ្រូនៅ JVC ដោយសារពួកគាត់បានយកចិត្តទុកដាក់បង្ហាត់បង្រៀនទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់។

“ខ្ញុំមានក្ដីស្រមៃចង់ក្លាយជាអ្នកជំនាញបច្ចេកទេសម៉ាស៊ីនរថយន្ត ហើយក៏ចង់ក្លាយជាអ្នកលក់ដូរគ្រឿងបន្លាស់រថយន្តដែរ។ ខ្ញុំសង្ឃឹមថា ក្ដីស្រមៃនេះនឹងទទួលបានជោគជ័យ និងជួយឱ្យជីវភាពគ្រួសាររបស់ខ្ញុំកាន់តែធូរធារថែមទៀត”

យោង​តាមរបាយការណ៍របស់​ក្រសួងសាធារណការ និង​ដឹកជញ្ជូន គិតមកដល់បច្ចុប្ប​ន្ន​នេះ មានយានយន្ដដែលបានចុះបញ្ជីចំនួនជាង ៧លានគ្រឿង ក្នុងនោះមានម៉ូតូ ៦ ៣៥៥ ២២៣គ្រឿង យានយន្តធុនស្រាល ៨២៨ ៣៤៤គ្រឿង និងយានយន្តធុនធ្ងន់ ២៩៩ ០៦៦គ្រឿង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *