អ្នកវិទ្យាសាស្ត្រយល់ថា បញ្ញាសិប្បនិម្មិត (AI) ទំនងជាធ្វើឱ្យតម្លៃថ្នាំទាបជាងមុន និងអាចប្រើបានកាន់តែច្រើនសម្រាប់អ្នករាល់គ្នា

យោងតាម WE Forum បានបង្ហាញថា ដោយសារភាពជឿនលឿននៃបញ្ញាសិប្បនិម្មិត (AI) អ្នកវិទ្យាសាស្ត្រសព្វថ្ងៃ អាចបង្កើត និងរកឃើញរបកគំហើញ ដែលស្ទើរតែមិនអាចទៅរួចជាច្រើន ហើយអត្រានៃការរកឃើញតាមបែបវិទ្យាសាស្ត្រ កំពុងតែបង្កើនល្បឿនកាន់តែលឿនជាងពេលណាទាំងអស់។ 

ខណៈពេលដែលបញ្ញាសិប្បនិម្មិត (AI) ត្រូវបានប្រើប្រាស់ក្នុងការស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំ ពិភពលោកកំពុងស្ថិតលើចំណុចកំពូលនៃការធ្វើផ្លាស់ប្តូរ ដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI)។

នៅក្នុងរបាយការណ៍ ដែលមានឈ្មោះថា «បច្ចេកវិទ្យាដែលកំពុងរីកចម្រើនកំពូលៗទាំង ១០ ក្នុងឆ្នាំ ២០២៤ – Top 10 Emerging Technologies of 2024» ក៏បានបង្ហាញផងដែរថា បញ្ញាសិប្បនិម្មិត (AI) ជាបច្ចេកវិទ្យាមួយក្នុងចំណោមបច្ចេកវិទ្យាទាំង ១០ ដែលទំនងជានឹងជះឥទ្ធិពលយ៉ាងខ្លាំងលើសង្គម និងសេដ្ឋកិច្ចនាពេលខាងមុខដ៏ខ្លី។ ដោយសារតែអ្នកវិទ្យាសាស្ត្រជាច្រើនកំពុងប្រើបច្ចេកវិទ្យា deep learning, បញ្ញាសិប្បនិម្មិត (AI) និងគម្រូមូលដ្ឋានផ្សេងទៀត ដើម្បីបំពេញការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ បង្កើតសម្មតិកម្មគំនិតថ្មៗ និងសិក្សាអំពីការបង្កើតថ្មីផ្សេងៗទៀត។

 

អ្នកវិទ្យាសាស្ត្របីរូប បានបង្ហាញទស្សនៈរបស់ពួកគេទៅលើឥទ្ធិពលបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យវិទ្យាសាស្ត្រ និងការរំពឹងរបស់ពួកគាត់ចំពោះសមិទ្ធផល ដែលបញ្ញាសិប្បនិម្មិត (AI) អាចសម្រេចបាន។

១. បញ្ញាសិប្បនិម្មិត (AI) ជាអ្នកវិទ្យាសាស្ត្រទូទៅ ៖ បណ្ឌិត Cheryl Cui នាយកប្រតិបត្តិនៃក្រុមហ៊ុន ជីវបច្ចេកវិទ្យាឧស្សាហកម្មសកល Bota Bio មានប្រសាសន៍ថា «ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសក្តានុពលនៃភាពច្នៃប្រឌិតរបស់បញ្ញាសិប្បនិម្មិត (AI) ដែលអាចផ្ដល់ឱ្យការស្រាវជ្រាវបែបវិទ្យាសាស្ត្រ។» លោកស្រីបន្តថា បច្ចុប្បន្ននេះ គ្រប់ជំនាញ ដែលពាក់ព័ន្ធនឹងការស្រាវជ្រាវទាំងអស់ គឺទាមទារអ្នកជំនាញដែលមានសមត្ថភាពលើវិស័យនោះខ្ពស់, វាមានការលំបាកណាស់ ដែលឱ្យជីវវិទូគណនាក្លាយជាអ្នកគីមីវិទ្យាដ៏ឆ្នើមម្នាក់។ ប៉ុន្តែប្រសិនបើមានសមត្ថភាពនេះ គេនឹងអាចរកឃើញការបង្កើតថ្មីគួរឱ្យចាប់អារម្មណ៍ជាច្រើន ក្នុងចំណុចប្រសព្វនៃវិស័យពីរនេះ។

អ្នកស្រី Cui និយាយថា បញ្ញាសិប្បនិម្មិត (AI) គឺជាអ្នកវិទ្យាសាស្ត្រទូទៅដ៏ពូកែម្នាក់ ហើយប្រហែលជាពូកែជាងអ្នកវិទ្យសាស្ត្រជាច្រើន ដែលធ្វើការក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រទៀតផង។

២. ពង្រីកសម្មតិកម្ម ដែលអាចកើតមាន ៖ លោក Micheal Spranger នាយកប្រតិបត្តិក្រុមហ៊ុន Sony AI Inc ដែលជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍយុទ្ធសាស្ត្រ បានលើកឡើងថា «ការរកឃើញវិទ្យាសាស្ត្រ គឺជាផ្នែកមួយដ៏សំខាន់ និងគួរឱ្យរំភើបបំផុតសម្រាប់បញ្ញាសិប្បនិម្មិត (AI) ព្រោះវានឹងក្លាយជាផ្នែកមួយដ៏សំខាន់បំផុតមួយសម្រាប់ការច្នៃប្រឌិតនៅទូទាំងពិភពលោក និងសង្គមមនុស្ស។»

លោកបន្តថា លោកគិតថាវិស្វកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន នៅពេលទទួលយកបច្ចេកវិទ្យានេះពេញលេញ ហើយនោះអាចជាជំហាននៃការផ្លាស់ប្ដូរដ៏សំខាន់មួយ ព្រោះការសន្មត់មូលដ្ឋានរបស់បញ្ញាសិប្បនិម្មិត ក្នុងវិស័យវិទ្យាសាស្ត្រ អាចនឹងបង្កើតឱ្យមានសម្មតិកម្មសម្រាប់ការស្រាវជ្រាវផ្សេងៗទៀតជាច្រើន។

៣. ពន្លឿនការរកឃើញថ្នាំព្យាបាល ៖ លោក Alex Zhavoronkov នាយកប្រតិបត្តិនៃក្រុមហ៊ុនជីវបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ដែលគាំទ្រដោយ Insilico Medicine មានប្រសាស៍ថា «ឥឡូវនេះអ្នកអាចប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតម៉ូលេគុលជាមួយនឹងលក្ខណៈសម្បត្តិ ដែលអ្នកចង់បាន ដោយម៉ូលេគុលនោះគឺមិនមានក្នុងចន្លោះគីមី ដែលគេធ្លាប់ស្គាល់។ដូច្នេះ ជំងឺសំខាន់ៗដែលមិនទាន់កើតមាននៅក្នុងធម្មជាតិ នឹងអាចបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។»

លោកបន្តថា វិធីសាស្ត្រនេះ នៅមិនទាន់មានអាចចាប់អារម្មណ៍ច្រើននៅឡើយទេ ព្រោះមនុស្សមិនបានដឹងពីឥទ្ធិពលនៃគីមីវិទ្យា លើការបង្កើត និងស្រាវជ្រាវប្រភេទថ្នាំថ្មីៗ។ ដូច្នេះឥឡូវនេះ បញ្ញាសិប្បនិម្មិត (AI) អនុញ្ញាតឱ្យមានការសន្សំការចំណាយ និងពេលវេលាបានយ៉ាងច្រើន ព្រមទាំងបង្កើនប្រូបាប៊ីលីតេ នៃភាពជោគជ័យ ដែលទំនងជានឹងធ្វើឱ្យថ្នាំមានតម្លៃថោក និងអាចប្រើបានកាន់តែច្រើនសម្រាប់អ្នករាល់គ្នាលើពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ