លោក ហ៊ុយ បញ្ញាវន្ត ៖ អ្នកចង់ដាក់ពាក្យអាហារូបករណ៍ទៅក្រៅប្រទេសគួរត្រៀមលក្ខណឱ្យបានមុន និងស្វែងយល់ពីសិស្សច្បងឱ្យបានច្រើន

លោក ហ៊ុយ បញ្ញាវន្ត ជាបេក្ខជនជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ​ នៃសាកលវិទ្យាល័យជាតិសឹង្ហបុរី ជំនាញគោលនយោបាយសាធារណៈ។ បញ្ញាវន្ត មានក្ដីស្រមៃសិក្សានៅសាកលវិទ្យាល័យជាតិសឹង្ហបុរី តាំងពីនៅរៀនថ្នាក់បរិញ្ញាបត្រព្រោះដឹងថា សាលានេះ ជាសាលាដែលមានកេរិ៍ឈ្មោះលំដាប់ថ្នាក់ពិភពលោក និងចំណាត់ថ្នាក់លេខមួយនៅអាស៉ី ជាពិសេសជំនាញគោលនយោបាយសាធារណៈ។

ដំណើរឆ្ពោះទៅកាន់គោលដៅសិក្សានៅក្រៅប្រទេសរបស់ លោក ហ៊ុយ បញ្ញាវន្ត បានចាប់ផ្ដើមនៅឆ្នាំ២០២២ ខណៈដែលស្ថាបនការងារដែលលោកកំពុងបម្រើការមានការចាត់តាំងមន្ត្រីឱ្យទៅស្វែងយល់អំពីការដាក់ពាក្យបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ដូចនេះលោក បញ្ញាវន្ត ក៏បានដាក់ពាក្យស្នើសុំចូលរួមភ្លាម។ ក្រោយពេលចូលរួមស្ដាប់ការចែករំលែកពីគន្លឹះក្នុងការដាក់ពាក្យរួច លោក ហ៊ុយ បញ្ញាវន្ត បានដាក់ពាក្យអាហារូបករណ៍ជាលើកទី១ និងទទួលបានអាហារូបករណ៍ទៅសិក្សាប៉ុន្តែមិនមានជំនាញគោលនយោបាយសាធារណៈជាជំនាញដែលស្រឡាញ់ និងប៉ងចង់សិក្សា ទើបលោកបោះបង់ឱកាសនោះ។

ដោយឡែកមកដល់ឆ្នាំ២០២៤នេះ លោក ហ៊ុយ បញ្ញាវន្ត បានសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូម្ដងទៀតព្រោះយល់ឃើញថា ខ្លួនឯងក៏បានបម្រើការងារ និងធ្វើការងារក្នុងផ្នែកនេះមានបទពិសោធន៍ច្រើនគួរសមហើយ ទើបចង់ស្វែងរកឱកាស និងសិក្សាបន្ថែមជំនាញដែលខ្លួនស្រឡាញ់។

លោក ហ៊ុយ បញ្ញាវន្ត បានលើកឡើងថា គន្លឹះក្នុងការដាក់ពាក្យអាហារូបករណ៍គឺជាការត្រៀមខ្លួនជាស្រេចមុនពេលការប្រកាសជ្រើសរើសរបស់អាហារូបករណ៍មកដល់ ព្រោះនឹងមានឯកសារ ឬលិខិតបញ្ជាក់ខ្លះតម្រូវឱ្យបេក្ខជនត្រូវត្រៀមមុនដូចជា សញ្ញាបត្របញ្ជាក់ភាសា IELTS ឬ​ TOEFL ជាដើម។ សញ្ញាបត្របញ្ជាក់ភាសា IELTS ឬ​ TOEFL នេះបេក្ខជនផ្ទាល់គួរតែរៀនត្រៀម និងប្រឡងឱ្យបានពិន្ទុខ្ពស់ទើបជាអាទិភាពក្នុងការដាក់ពាក្យ។

បេក្ខជនជ័យលាភីអាហារូបករណ៍រូបនេះបន្តថា ការជួបពិភាក្សាជាមួយសិស្សច្បង ក៏ជាវិធីសាស្ត្រល្អដែលអាចទទួលបានបទពិសោធន៍ថ្មីៗដែលមិនធ្លាប់ជួប និងគន្លឹះខ្លះៗក្នុងការសម្ភាសន៍ជាដើម។ ជាមួយគ្នានេះ ការសរសេរអត្ថបទដែលអាហារូបករណ៍តម្រូវ បេក្ខជនត្រូវដឹងពីបញ្ហាសង្គមផ្សេងៗ បេក្ខជនគួរតែសរសេរពីបញ្ហាសង្គមជាក់ស្ដែង និងមិនលើកឡើងពីបញ្ហាសង្គមសកលលោក ឬស្រមើលស្រមៃធំពេកដែរ។ ជាក់ស្ដែង បេក្ខជនគួរតែលើកឡើងពីចំណុចតូចណាមួយ និងមានដំណោះស្រាយជាក់លាក់ដែលអាចទទួលយកបាន និងសរសេរឱ្យងាយយល់។

“ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះខ្ញុំនឹងអាចទទួលបាននូវបទពិសោធន៍ ចំណេះដឹងមួយប្រកបដោយវិជ្ជាជីវៈ និងកាន់តែជាក់លាក់ដូចនេះនឹងអាចជួយជាតិបានច្រើន”

លោក ហ៊ុយ បញ្ញាវន្ត

ជាមួយគ្នានេះ លោក ហ៊ុយ​ បញ្ញាវន្ត បេ្ដជ្ញាថា ពេលទៅសិក្សានៅទីនោះ លោកនឹងខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងណាឱ្យយកតំណែងជាសិស្សឆ្នើមប្រចាំឆ្នាំឱ្យបានដើម្បីលើកមុខមាត់កម្ពុជា ជាពិសេសបង្ហាញឱ្យឃើញថា ធនធានកម្ពុជាពិតជាមានសមត្ថភាពមិនចាញ់ជាតិសាសន៍ដទៃ។ លើសពីនេះ លោក នឹងយកចំណេះដឹងទាំងអស់ដែលបានសិក្សាមកចែករំលែកដល់សិស្សប្អូន និងយកមកបម្រើការងារសម្រាប់ប្រទេសជាតិឱ្យកាន់តែប្រសើរប្រកបដោយវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោក ហ៊ុយ បញ្ញាវន្ត ក៏បានលើកទឹកចិត្តដល់សិស្សប្អូនជំនាន់ក្រោយ ជាពិសេសអ្នកដែលកំពុងសិក្សានៅថ្នាក់បរិញ្ញាបត្រសូមយកចិត្តទុកដាក់ក្នុងការសិក្សា ពុំគួរបណ្ដែតបណ្ដោយពេលវេលា និងមេរៀនចោលនោះឡើយដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យក្លាយជាធនធានមនុស្សដែលរឹងមាំក្នុងគ្រួសារ​ និងសម្រាប់ប្រទេសជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា