៥ វិធី ដើម្បីបង្កើតវិន័យដល់កូន ដោយមិនចាំបាច់ស្រែក

ឪពុកម្ដាយមួយចំនួន មានទម្លាប់ស្រែកដាក់កូន ឬស្រែកម្ដងម្ដាល នៅពេលដែលកូនបង្កកំហុស ឬមិនគោរពវិន័យ។ ការសិក្សាបានបង្ហាញជាបន្តបន្ទាប់ថា ការស្រែកជាយុទ្ធសាស្ត្រមួយ ដែលធ្វើឱ្យបញ្ហាអាក្បកិរិយារបស់កូនកាន់តែអាក្រក់ទៅវិញ។ បញ្ហាមួយទៀត ការស្រែកគឺ មិនអាចបង្រៀនក្មេងចេះគ្រប់គ្រងអាកប្បកិរិយារបស់គេទេ។ ជាក់ស្ដែង ប្រសិនបើកុមារត្រូវបានឪពុកម្ដាយស្រែកដាក់ដោយសារតែ វាយបងឬប្អូនខ្លួនឯង នោះគេនឹងមិនអាចដោះស្រាយបញ្ហាដោយសន្តិវិធីនោះឡើយ ដោយគេអាចមានទម្លាប់ស្រែកដែរ នៅពេលដោះស្រាយបញ្ហា។ ដូច្នេះ ម្ដាយឪពុក ត្រូវស្វែងយល់ពីរបៀបបង្កើតវិន័យចំពោះកូនៗ ដោយមិនស្រែក តាមរយៈវិធីសាស្ត្រចំនួន ៥ ៖

១. បង្កើតច្បាប់ច្បាស់លាស់ ៖ អ្នកនឹងមិនងាយស្រែកនោះទេ ប្រសិនបើអ្នកបានបង្កើតច្បាប់ក្នុងគ្រួសារច្បាស់លាស់ និងដាក់ពិន័យទៅតាមកម្រិតនៃការបង្កកំហុសរបស់កូន។ ការធ្វើដូចនេះ នឹងធ្វើឱ្យអ្នកផ្ទះរបស់អ្នកមានច្បាប់ទម្លាប់ និងរបៀបរបបត្រឹមត្រូវ ហើយនៅពេលមានការល្មើសច្បាប់អ្នកអាចអនុវត្តភ្លាមៗ ទៅតាមអ្វីដែលអ្នកបានកំណត់។

២. ពន្យល់ពីផលវិបាកនៃការបំពាន់ច្បាប់មុនអនុវត្ត ៖ មុនអនុវត្តច្បាប់ដែលអ្នកបានកំណត់ អ្នកអាចពន្យល់កូនឱ្យយល់ជាមុន ហើយបង្ហាញថា គេនឹងទទួលបានលទ្ធផលបែបណា ប្រសិនបើគេបំពានច្បាប់នោះ។ ការដាក់ពិន័យ ដោយផ្អែកលើហេតុផល និងការពន្យល់ច្បាស់លាស់ អាចជួយឱ្យកូនរៀនសូត្រពីកំហុស និងអាកប្បកិរិយាអវិជ្ជមាន។ ជាឧទាហរណ៍ អ្នកអាចនិយាយថា «ប្រសិនបើកូនមិនធ្វើកិច្ចការសាលាមុនញ៉ាំអាហារល្ងាចទេ នោះអ្នកមិនអាចកាន់ទូរស័ព្ទ ឬមើលទូរទស្សន៍ពេលយប់នោះទេ។» ​ការផ្ដល់ឱកាសឱ្យកុមារពិចារណា និងថ្លឹងថ្លែងពីផលវិបាក អាចជាវិធីសាស្ត្រ មានប្រសិទ្ធភាពបំផុត។

៣. ផ្ដល់រង្វាន់ នៅពេលកូនអនុវត្តច្បាប់បានល្អ ៖ អ្នកអាចជំរុញកូនរបស់អ្នក ឱ្យអនុវត្តច្បាប់បានល្អ តាមរយៈការផ្ដល់រង្វាន់ នៅពេលគេអនុវត្តច្បាប់បានត្រឹមត្រូវ។ ប្រសិនបើអ្នកដាក់ពិន័យនៅពេលកូនបំពានច្បាប់ អ្នកក៏ត្រូវតែផ្ដល់រង្វាន់ នៅពេលកូនអនុវត្តច្បាប់បានល្អដូចគ្នា។ ការផ្ដល់រង្វាន់នោះ អាចជាពាក្យសរសើរ ការលើកទឹកចិត្ត ឬក៏ជាការផ្ដល់កាដូជាដើម។

៤. ឆ្លុះបញ្ចាំងមើលហេតុផលដែលអ្នកស្រែក ៖ ប្រសិនបើអ្នកដឹងថាខ្លួនឯង កំពុងស្រែកដាក់កូន សូមព្យាយាមរកមូលហេតុ​ដែលនាំឱ្យអ្នកមានប្រតិកម្មបែបនេះ។ ប្រសិនបើ អ្នកស្រែកដោយសារតែខឹង ចូលរៀនពីយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យចិត្តស្ងប់ ហើយវិធីសាស្ត្រនេះក៏អាចជួយអ្នកគ្រប់គ្រងកំហឹងបានផងដែរ។ ការចំណាយពេល ឆ្លុះបញ្ចាំងនិងសិក្សាពីខ្លួនឯង ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាព ដើម្បីគ្រប់គ្រងខ្លួនឯងក្នុងនាមជាអ្នកអប់រំកូន។ ការនិយាយដោយមានគោលដៅច្បាស់លាស់ មានហេតុផល និងមិនប្រើកំហឹង អាចមានប្រសិទ្ធភាពជាងការគម្រាមទទេៗ ហើយមិនមានផែនការឱ្យកូនអនុវត្តតាម។

៥. អនុវត្តច្បាប់ដែលបានកំណត់ ៖ ជៀសវៀងការរអ៊ូរទាំ ឬព្រមានម្ដងហើយ ម្ដងទៀត, អ្នកចាំបាច់ត្រូវធ្វើតាមច្បាប់ដែលអ្នកបានកំណត់។ ការអនុវត្តបែបនេះបង្ហាញថា អ្នកនឹងធ្វើនូវអ្វីដែលអ្នកបាននិយាយ ហើយការប្រកាន់បាននូវវិន័យជាប់លាប់ គឺគន្លឹះក្នុងការផ្លាស់ប្ដូរអាកប្បកិរិយារបស់កុមារតូច និងធ្វើឱ្យគេកាន់តែគោរពអ្នក។ ការអនុវត្តច្បាប់បានល្អ នឹងមានប្រសិទ្ធភាពជាងការដំឡើងសំឡេងដាក់ពួកគេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត.....