អតីតសិស្ស E2Stem នឹងជួយ​បង្វឹកសិស្សវិទ្យាល័យក្នុង​ការ​ចូលរួមប្រកួត​រ៉ូបូទិក First Global Challenge 2024

ក្រុមអតីត​សិស្សអ៊ីធូស្ទេម ព្រះយុគន្ធរ កំពុងតែជ្រើសរើស​សិស្ស​វិទ្យាល័យជាច្រើន​នាក់ ក្នុងការ​ចូលរួម​ប្រកួតកម្មវិធីរ៉ូបូតថ្នាក់អន្តរជាតិ FIRST Global Challenge 2024 ដែលនឹងធ្វើឡើងនៅទីក្រុងអាតែន (Athens) ប្រទេសក្រិក (Greece) នៅថ្ងៃទី២៦ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

កញ្ញា ឆាយ គីមអេង អតីតសិស្សអ៊ីធូស្ទេម ព្រះយុគន្ធរ ដែលធ្លាប់ចូលរួមប្រកួតរ៉ូបូតនៅប្រទេសស្វីសនៃកម្មវិធី FIRST Global Challenge ឆ្នាំ២០២២ និងជាប្រធានក្រុម  Makerspace 105 បានប្រាប់ឱ្យដឹងថា បច្ចុប្បន្នក្រុមរបស់ខ្លួនកំពុងជ្រើសរើសសិស្សវិទ្យាល័យដើម្បីចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ FIRST Global Challenge 2024 ដែលនឹងធ្វើឡើងនៅទីក្រុងអាតែន ប្រទេសក្រិក នាចុងខែកញ្ញា។ គីមអេង បន្តថា កម្មវិធី FIRST Global Challenge បានជ្រើសរើសបញ្ហាបរិស្ថានដែលពិភពលោកកំពុងជួបប្រទះ មកធ្វើជាប្រធានបទសម្រាប់សិស្សានុសិស្សរួមគ្នាធ្វើការជាក្រុម ដើម្បីសាងសង់រ៉ូបូតមួយដែលជាការប្រៀបប្រដូចទៅនឹងដំណោះស្រាយដល់ប្រធានបទបរិស្ថាននោះ។

យុវជនកម្ពុជាចូលរួមក្នុងកម្មវិធីប្រកួតរ៉ូបូតថ្នាក់អន្តរជាតិដែលមានការចូលរួមពីប្រទេសជាង ១៩០ មកពីទូទាំងពិភពលោក។

ប្រធានក្រុម  Makerspace 105 រូបនេះ បន្ថែមថា Makerspace 105 គឺជាគម្រោងសហគមន៍មួយដែលផ្ដួចផ្ដើមឡើងដោយអតីតសិស្សអ៊ីធូស្ទេម ដើម្បីជំរុញឱ្យសិស្សវិទ្យាល័យនៅកម្ពុជាទទួលបានឱកាសវគ្គសិក្សាខ្លីអំពីរ៉ូបូទិក និងកម្មវិធីប្រកួតប្រជែងផ្សេងៗនៅក្នុងវិស័យស្ទេម។ កញ្ញា បន្តថា នៅក្នុងកម្មវិធី FIRST Global សម្រាប់ក្រុមកម្ពុជាឆ្នាំនេះ នឹងមានការចូលរួមពីគ្រូបង្វឹកពីអតីតក្រុមកម្ពុជា FIRST Global ទាំង៥ជំនាន់ ដែលកំពុងសិក្សានៅក្នុងជំនាញបច្ចេកវិទ្យានៅសកលវិទ្យាល័យសរុបចំនួន ៦នាក់។

កញ្ញា ឆាយ គីមអេង បញ្ជាក់ថា តាមរយៈការចូលរួមនៅក្នុងកម្មវិធីនេះ សិស្សានុសិស្សនឹងទទួលបានផលប្រយោជន៍ដូចជា ជំនាញទន់ ៖ ការធ្វើការងារជាក្រុម, ការប្រើប្រាស់គំនិតច្នៃប្រឌិតខ្ពស់ក្នុងការដោះស្រាយបញ្ហា, ការអភិវឌ្ឍខ្លួនតាមរយៈការឆ្លុះបញ្ចាំង និងទទួលយកមតិរបស់មិត្តរួមក្រុម, ការផ្លាស់ប្ដូរបទពិសោធន៍ជាមួយសិស្សវិទ្យាល័យនៅតាមបណ្ដាប្រទេសនានា។ ជំនាញរឹង ៖ ការរចនារ៉ូបតដោយការគូសរូប 3D, ការអភិវឌ្ឍខ្លួននៅក្នុងជំនាញវិស្វកម្មមេកានិច, ការឌីស្សាញរូបភាព និងកាត់តវីដេអូទាក់ទងទៅនឹងស្ទេម សម្រាប់បង្ហោះក្នុងបណ្ដាញសង្គមនានា និងការសិក្សាស្រាវជ្រាវអំពីបញ្ហាបរិស្ថាន ដើម្បីសរសេរជាអត្ថបទពន្យល់។

កម្មវិធី FIRST Global Challenge

អតីតសិស្សអ៊ីធូស្ទេម ព្រះយុគន្ធរ ចូលរួមប្រកួតរ៉ូបូតនៅប្រទេសស្វីសនៃកម្មវិធី FIRST Global Challenge ឆ្នាំ២០២២ រូបនេះ បន្ថែមថា សម្រាប់សិស្សានុសិស្សដែលត្រូវបានជ្រើសរើសនឹងមានឱកាសបង្វឹកពីអតីតក្រុមកម្ពុជា FIRST Global និងក្រុម Makerspace 105 ផ្ទាល់ចាប់ពីខែមិថុនា រហូតដល់ចុងខែកញ្ញា។ ក្នុងនោះ កម្មវិធីនឹងជ្រើសរើសសិស្សវិទ្យាល័យចំនួន ១០នាក់សម្រាប់បណ្ដុះបណ្ដាល ហើយក្នុងចំណោម១០នាក់ នឹងជ្រើសរើសសមាជិក ៣ទៅ៥ នាក់ ដើម្បីតំណាងក្រុមកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសក្រិក ។ គួរបញ្ជាក់ផងដែរថា សិស្សានុសិស្សដែលចូលរួមទាំងអស់ មិនត្រូវបានចំណាយថវិកាក្នុងការចូលរួមឡើយ រួមទាំងសមាជិកដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសក្រិកផងដែរ។ កម្មវិធីនឹងរ៉ាប់រងគ្រប់ការចំណាយដល់បេក្ខជនអំឡុងពេលប្រកួត (ខែកញ្ញាថ្ងៃទី២៦ ដល់២៩) រួមមាន ការធ្វើដំណើរ ការហូបចុក និង ការស្នាក់នៅជាដើម។

សម្រាប់លក្ខខណ្ឌបេក្ខជនចូលរួម ត្រូវតែជាសិស្សកំពុងសិក្សាថ្នាក់ទី៩, ១០ ឬថ្នាក់ទី១១, សិស្សដែលមាននូវចំណេះដឹងខាងផ្នែករ៉ូបូតខ្លះៗ ឬមិនមានបទពិសោធន៍សោះអាចចូលរួមបានដូចជា, មានចំណាប់អារម្មណ៍ខាងផ្នែករ៉ូបូត ការស្រាវជ្រាវ ការគ្រប់គ្រងបណ្ដាញសង្គម និងសកម្មភាពជួយសហគមន៍។

បេក្ខជនដែលចង់ចូលរួមប្រកួតរ៉ូបូតខ្នាតអន្តរជាតិនៅប្រទេសក្រិច អាចចុះឈ្មោះតាមរយៈ https://forms.gle/vr7cmxwiKyE2qZ278។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ២០ ឧសភា ២០២៤។ ស្វែងយល់បន្ថែមពី 2024 FIRST Global Athens និងសកម្មភាពក្រុមកម្ពុជាក្នុងការចូលរួម ៥ ឆ្នាំកន្លងមកនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...