កម្ពុជាកំពុងផលិតធនធាន​មនុស្ស​ផ្នែកបច្ចេកវិទ្យាឌីជីថល យ៉ាងតិច១០ម៉ឺននាក់ ក្នុងរយៈពេល​១០ឆ្នាំ

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា ដើម្បីជំរុញ​បដិវត្ត​កម្ម​ឌីជីថលនៅកម្ពុជា ក្រសួងកំពុងតែជំរុញ​ក្នុងការផលិតធនធាន​មនុស្សផ្នែកបច្ចេកវិទ្យា​ឌីជីថល យ៉ាងតិច​១០ម៉ឺននាក់ ក្នុងរយៈពេល​១០ឆ្នាំ។

ឯកឧត្តម ជា វ៉ាន់ដេត មានប្រសាសន៍ថា ពិភពលោក​កំពុង​វិវឌ្ឍ​ទៅ​រក​របត់ថ្មី នៃការ​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល ដើម្បី​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយ​ក៏​ជារបៀបវារៈដ៏សំខាន់មួយ​ក្នុងការ​អភិវឌ្ឍប្រទេស​ជាតិនីមួយៗ។ ឯកឧត្តមបន្តថា ប្រទេសនានា​បានខិតខំ​អនុវត្ត​ក្របខណ្ឌគោលនយោបាយច្បាប់ ហេដ្ឋានរចនាសម្ព័ន្ធ ធនធាន​មនុស្ស និង​ផលិតផលឌីជីថល ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ​កាន់តែងាយស្រួល មានភាពប្រសើរ សន្សំពេលវេលា និងចំណេញថវិកា ជាងការផ្តល់សេវាសាធារណៈតាមបែបប្រពៃណី ។ សម្រាប់ប្រទេស​កម្ពុជា ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​នឹងកំពុងធ្វើសកម្មភាពជាច្រើន ដើម្បីជំរុញ​បដិវត្ត​កម្មឌីជីថល ក្នុងនោះ​ក៏​មាន​ការ​អភិវឌ្ឍពលរដ្ឋ​ឌីជីថល និង​ធនធាន​មនុស្សផងដែរ។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តម ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​បន្ត​យកចិត្តទុកដាក់ជំរុញ​ការ​យល់ដឹងជាសាធារណៈ អំពីសារៈប្រយោជន៍ និង​ផលប៉ះពាល់ នៃការ​ប្រើប្រាស់​បច្ចេកវិទ្យា ជំរុញ​កំណើន​អក្ខរកម្ម​ឌីជីថល និង​បណ្តុះបណ្តាល​សិស្ស​ឱ្យ​ចេះប្រើប្រាស់ឧបករណ៍​បច្ចេកវិទ្យា ដើម្បី​ឱ្យ​ក្លាយ​ជាពលរដ្ឋ​ឌីជីថល។ ក្នុងពេល​ជាមួយ​គ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ក៏​បាន​សហការជាមួយ​ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង​គ្រឹះស្ថានឧត្តមសិក្សានានា ដើម្បី​ជំរុញផលិត​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល ឱ្យ​បាន​យ៉ាង​តិច​១០ម៉ឺននាក់​ ក្នុងរយៈពេល​១០ឆ្នាំ។

ដើម្បីសម្រេចបានគោលដៅនេះ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងបានអនុវត្ត​នូវ​កម្មវិធីជាច្រើន​ពាក់ព័ន្ធនឹង​ការ​អភិវឌ្ឍធនធាន​មនុស្ស ដូចជា ការ​បង្កើត​មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍, ការផ្តល់​អាហារូបករណ៍​ទេពកោសល្យ​តេជោ, ការកៀរគរ និង​បណ្តុះបណ្តាល​អ្នក​បច្ចេកវិទ្យា​ឌីជីថល​ជាដើម។

គួរបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១ បានកំណត់អាទិភាព​ចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា, ក្នុងនោះ «បច្ចេកវិទ្យា» គឺជាអាទិភាពថ្មីមួយ​ដែលបាន​កំណត់​នៅ​ក្នុង​បញ្ចកោណទី៥ គឺ ការ​កសាង​សេដ្ឋកិច្ច និង​សង្គមឌីជីថល។ ដើម្បីគាំទ្រដល់អាទិភាពថ្មីនេះ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ឱ្យ​អនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣ ៥», «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ព្រមទាំងបានបង្កើតគណៈកម្មាធិការបច្ចេកទេសចំនួន ៣ ជាសេនាធិការដឹកនាំសម្របសម្រួលតាមផែននីមួយៗ ដែលរួមមាន៖ (១) គណៈកម្មាធិការ សេដ្ឋកិច្ច និងធុរកិច្ចឌីជីល, (២) គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និង (៣) គណៈកម្មាធិការសន្តិសុខឌីជីថល។

ក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ មានប្រសាសន៍ថា សម្រាប់​កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យដែលពលរដ្ឋ អាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវ​អត្តសញ្ញាណ និងវប្បធម៌ជាតិ ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

សាកលវិទ្យាល័យលីមកុកវីង ប្រកាសជ្រើសរើសសិស្សថ្នាក់ទី១២ ចូលរួមការប្រឡងសិស្សពូកែ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2025

សាកលវិទ្យាល័យ លីមកុកវីង កំពុងប្រកាសជ្រើសរើសសិស្សវិទ្យាល័យថ្នាក់ទី១២ នៅទូទាំងប្រទេសចូលរួមប្រឡង «ការប្រឡងសិស្សពូកែទូទាំងប្រទេស» ប្រចាំសាកលវិទ្យាល័យ លីមកុកវីងសម្រាប់ឆ្នាំសិក្សា២០២៥។ ការប្រឡងនេះផ្ដល់ជូនសម្រាប់តែ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...