ក្នុងយុគសម័យឌីជីថល តើគ្រូបង្រៀនត្រូវ​មានលក្ខណៈសម្បត្តិអ្វីខ្លះ ?

គ្រូបង្រៀន​ដើរតួនាទីយ៉ាងសំខាន់​ក្នុងបរិវត្តកម្មឌីជីថល​ក្នុងវិស័យអប់រំ ។ ក្នុងយុគសម័យ​ឌីជីថល គ្រូ​ត្រូវ​ប្រើ​បច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍ និង​ធនធាន​ក្នុងបណ្ណាល័យ ដើម្បី​ធ្វើ​ឱ្យ​ការ​បង្រៀន និងរៀន​កាន់តែ​មានប្រសិទ្ធភាព។ ដូច្នេះ នៅក្នុងយុគសម័យឌីជីថល គ្រូបង្រៀន​ត្រូវ​មានលក្ខណៈសម្បត្តិអ្វីខ្លះ?

ក្នុងបាឋកថា ស្តីពីបរិវត្តកម្មឌីជីថល នៃការអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅក្នុងយុគសម័យឌីជីថល គ្រូ​ត្រូវ​មានលក្ខណៈសម្បត្តិ៥យ៉ាង ដែលមាននៅក្នុងស្តង់ដាវិជ្ជាជីវៈ​គ្រូបង្រៀន ។ លក្ខណៈសម្បត្តិទាំងនោះរួមមាន ៖

ទីមួយ-ចំណេះដឹងខ្លឹមសារមេរៀនរឹងមាំ និង​មានវប្បធម៌ទូទៅទូលំទូលាយ (រួមទាំងចំណេះដឹងផ្នែកភាសាបរទេស​ផងដែរ)។

ទីពីរ-បំណិនវិជ្ជាជីវៈ ជាពិសេស​ចំណេះដឹងខាងផ្នែកចិត្តវិទ្យា និងគរុកោសល្យ រួមទាំង​មានសមត្ថភាព​ក្នុងការ​ស្រាវជ្រាវ។

ទីបី-ការ​អភិវឌ្ឍវិជ្ជាជីវៈ​ជាប្រចាំ ដើម្បីមានបទពិសោធន៍វិជ្ជាជីវៈកាន់តែខ្លាំងក្លាឡើង។

ទីបួន-សីលធម៌វិជ្ជាជីវៈ​ដើម្បីបង្កើតវប្បធម៌សាលារៀនវិជ្ជមាន និងផ្តល់​ឱកាស​ឱ្យ​សិស្ស​បានសិក្សា​រៀនសូត្រ ដើម្បីសម្រេច​បានសក្តានុពល។

ទីប្រាំ-បំណិនឌីជីថល និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ក្នុងការ​អនុវត្តវិធីសាស្រ្តបង្រៀន ដើម្បីអប់រំ​សិស្ស​ឱ្យ​មានបំណិនសតវត្សទី២១។

គួរ​បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹង​តម្រូវការ​ធនធាន​មនុស្សផ្នែកឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើត​ឱ្យ​មានសាលា​ជំនាន់ថ្មី​ដែល​បញ្ចូល​នូវ​កម្មវិធី​សិក្សា​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) និងការ​បណ្តុះបណ្តាល​ការ​សរសេរកូដ រួមទាំង​កម្មវិធីសិក្សា​ដែលជាជំនាញទន់ជា​ច្រើន​ទៀត ដើម្បីឆ្លើយតបនឹង​តម្រូវ​ការ​ជាក់ស្តែង​ក្នុងសតវត្សទី២១។ លើសពីនេះទៅទៀត ក្រសួងក៏​បាន​រៀបចំ​អប់រំ​ចំណេះដឹងមូលដ្ឋានគ្រឹះ​សម្រាប់ការ​អប់រំ​ ដោយ​ឆ្លើយតប​ទៅនឹង​យុគសម័យ​បច្ចេកវិទ្យា តាមរយៈ​ការធ្វើកំណែទម្រង់​សាលា​រៀន និង​កំណែទម្រង់​ការ​បណ្តុះបណ្តាលគ្រូ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ភាគីពាក់ព័ន្ធ​ទាំងអស់​មានសមត្ថភាព​ខ្ពស់ផ្នែក​បច្ចេកវិទ្យាមុន​នឹង​ចែករំលែក​បន្ត​ទៅ​ដល់​សិស្សានុសិស្ស​ដែលជា​ធនធានមនុស្សជំនាន់ថ្មី ដើម្បីចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ក្នុងទីផ្សារការងារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសចិន ចំនួន១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2025

តាមរយៈសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានប្រកាសជ្រើសរើសសិស្ស និស្សិតកម្ពុជា ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងខេត្ត Hainan និងខេត្ត Yunnan នៃសាធារណរដ្ឋប្រជាមានិតចិន ចំនួន១០កន្លែង...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...