លោក គីម ដារ៉ា ៖ យុវជនត្រូវអភិវឌ្ឍន៍ខ្លួនជាប្រចាំ ដើម្បីភាពរីកចម្រើននឹកស្មានមិនដល់

ការអភិវឌ្ឍខ្លួនឱ្យរីកចម្រើនទើបអាចបន្តភាពជោគជ័យ និងធ្វើឱ្យខ្លួនយើងកាន់តែ្រសើរឡើង។ ទន្ទឹមគ្នានេះ មនុស្សគ្រប់គ្នាតែងតែជួបបញ្ហាច្រើន ធ្វើអ្វីក៏មិនសម្រេចលទ្ធផលល្អ ឬធ្វើកិច្ចការអ្វីបានតែមួយភ្លែត។ អ្នកជំនាញមើលឃើញថា មូលហេតុទាំងនេះ គឺដោយសារមនុស្សភ្លេចអភិវឌ្ឍន៍ខ្លួនឯងបន្ថែមលើចំណេះដឹង ឬជំនាញដែលធ្លាប់ប្រើប្រាស់កន្លងមក។

លោក គីម ដារ៉ា ស្ថាបនិកសាលា Start Up Community មានប្រសាសន៍ថា នៅក្នុងវិស័យការងារ និងវិស័យជំនួញ ទាមទារការអភិវឌ្ឍខ្លួនឥតឈប់ឈរ។ លោកបន្តថា ទាល់តែយុវជនយល់ថា ការអភិវឌ្ឍខ្លួន ជាដំណើររស់នៅនៃជីវិត មិនមែនជាសម្ពាធ នោះទើបយើងអាចរីករាយបាន។

រៀនអំពីចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ។

ស្ថាបនិកសាលា Start Up Community បញ្ជាក់បន្ថែមថា ជាទូទៅ មនុស្សដែលពិបាកក្នុងការអភិវឌ្ឍខ្លួនតែងតែគិតឱ្យនិយមន័យថា ការអភិវឌ្ឍខ្លួន គឺជាសម្ពាធមួយដ៏ធ្ងន់ធ្ងរ ដោយគិតថា មានការងារមួយល្អគ្រប់គ្រាន់ហើយ ឬអាជីវកម្មមានប្រាក់ចំណូលអាចឱ្យរស់នៅបានសមរម្យហើយ ក៏លែងចង់អភិវឌ្ឍន៍ខ្លួន។ លោកបន្តថា នៅក្នុងវិស័យការងារ ប្រសិនយើងមិនខិតខំអភិវឌ្ឍន៍សមត្ថភាពខ្លួនជាប្រចាំ នោះនៅពេលមានអ្នកចូលមកក្រោយ គេខិតខំអភិវឌ្ឍន៍ខ្លួនតែកន្លះឆ្នាំ នឹងអាចស្មើយើងដែលធ្វើការយូរឆ្នាំតែមិនបន្តអភិវឌ្ឍន៍ខ្លួន។

«ប្រសិនជាយើងមិនខិតខំអភិវឌ្ឍន៍ខ្លួនឯងឱ្យទៅមុខ នោះយើងនឹងមិនអាចដើរតាមទាន់ការផ្លាស់ប្ដូរ និងការរីកចម្រើននៃសង្គមឡើយ។»

លោក គីម ដារ៉ា ស្ថាបនិកសាលា Start Up Community

លោក គីម ដារ៉ា បន្ថែមថា ការពិត​ជីវិតមនុស្សត្រូវការរីកចម្រើនឥតឈប់ បើមិនដូច្នោះទេ យើងមិនអាចរីករាយជាមួយជីវិតបានពេញលេញនោះឡើយ ព្រោះយើងដឹងហើយថា ចំណេះដឹង បច្ចេកវិទ្យា គឺរីកចម្រើនទៅមុខឥតឈប់ឈរ របៀបគិតសុទ្ធតែមានការផ្លាស់ប្ដូររហូត។ លោកបន្តថា យើងចាំបាច់ត្រូវមានផ្នត់គំនិតមួយបន្តរៀនសូត្រជានិច្ច តាមរយៈការឆ្លៀតដោយបង្កើតទម្លាប់ជាក់លាក់មួយ ចំណាយពេលវេលាកន្លះម៉ោង ឬមួយម៉ោងដើម្បីរៀនលើចំណេះដឹងទាក់ទងនឹងជំនាញ និងចំណេះដឹងទូទៅដែលយើងចង់អភិវឌ្ឍន៍សមត្ថភាពបន្ថែម។ ឧទាហរណ៍ ប្រសិនបើយើងជាបុគ្គលិកផ្នែកអ្វី យើងត្រូវទិញសៀវភៅទាក់ទងនឹងជំនាញនោះមករៀន ឬចូលរួមវគ្គសិក្សាអនឡាញទាក់ទងនឹងជំនាញនោះ។

អភិវឌ្ឍន៍សមត្ថភាពជាប្រចាំ នាំមកនូវភាពរីកចម្រើន។

ស្ថាបនិកសាលា Start Up Community បញ្ជាក់ថា នៅពេលយើងមានចំណេះដឹងលើជំនាញរួចហើយ យើងក៏ត្រូវរៀនអំពីចំណេះដឹងទូទៅបន្ថែមទៀត ដើម្បីដើរឱ្យទាន់ភាពរីកចម្រើននៃពិភពលោក ដោយបច្ចុប្បន្ននេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត (AI) កំពុងប្រើប្រាស់យ៉ាងទូលំទូលាយ នឹងអាចជំនួសការងារមនុស្សជាច្រើន​។ ដូច្នេះ ប្រសិនបើយើងមិនអភិវឌ្ឍន៍ខ្លួន គឺមិនអាចតាមទាន់បច្ចេកវិទ្យាទាំងនេះទេ។

លោក គីម ដារ៉ា ក៏បានលើកទឹកចិត្តឱ្យយុវជនជានិស្សិត ឬជាបុគ្គលិក ត្រូវមានផ្នត់គំនិតអភិវឌ្ឍន៍ខ្លួនជាប្រចាំ។ ចាប់ពីថ្ងៃនេះទៅត្រូវផ្លាស់ប្ដូរផ្នត់គំនិត ទម្លាក់ភាពខ្ជិលចេញ ធ្វើអ្វីជារឿងត្រឹមត្រូវ ដែលនាំឱ្យយើងរីកចម្រើន។ ជាពិសេស ត្រូវដឹងថា ភាពរីកចម្រើនជាដំណើរជីវិត ជាភាពរីករាយនៃជីវិត ជាបង្អែមនៃជីវិត ដែលត្រូវទទួលយក និងមិនត្រូវគេចវេស។ ប្រសិនបើយើងគេចវេសយកអ្វីដែលស្រួលៗងាយៗ ថ្ងៃក្រោយជីវិតនឹងជួបការលំបាក ហើយយើងនឹងមានអារម្មណ៍ថាស្ដាយពេលវេលាកន្លងទៅដែលយើងមិនបានខិតខំ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...