ចែករំលែកក្តីស្រឡាញ់ មូលនិធិសប្បុរសធម៌វេសឡាញ នាំយកសម្ភារៈសិក្សា ចែកជូនសិស្សានុសិស្សសាលាបឋមសិក្សាច្រកត្នោត

ជាការចែករំលែកក្តីស្រឡាញ់ និងជួយលើកទឹកចិត្ត​ដល់កុមារ​ដែល​កំពុងខ្វះខាតក្នុងការ​សិក្សា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ មូលនិធិសប្បុរសធម៌វេសឡាញ អេឌ្យូខេសិន បាននាំយកសម្ភារៈសិក្សា និងថវិកាឧបត្ថម្ភដល់សាលាបឋមសិក្សាច្រកត្នោត ស្ថិតក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងនោះ សិស្សានុសិស្ស និងសាលារៀនទទួលបានដូចជា សម្ភារៈសិក្សាសម្រាប់សិស្ស៤០០កញ្ចប់ សៀវភៅសម្រាប់អានក្នុងបណ្ណាល័យ ថវិកាសម្រាប់ចាក់ដីចំនួន១៥០ឡាន និងថវិកាឧបត្ថម្ភដល់គ្រូបង្រៀនចំនួន៨នាក់។

ក្នុងឱកាសនោះ លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយក​ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន បានមានប្រសាសន៍​ដោយរំលឹក​អំពីការសិក្សា​កាលពីកុមារភាព ហើយថា ការចែកជូននូវសម្ភារៈសិក្សាដល់សិស្សានុសិស្សនេះ គឺជាការចែករំលែកជួយទៅដល់សហគមន៍ ។ ជាមួយគ្នាលោកឧកញ៉ាក៏បានលើកទឹកចិត្ត​ដល់លោកគ្រូអ្នកគ្រូ ក៏​ដូចជាអ្នកអាណាព្យាបាលទាំងអស់ ​សូមចូលរួម​គាំទ្រដល់​កូនៗ​ក្នុងការ​រៀនសូត្រ ទោះជាលំបាកបែបណាក៏ដោយ ក៏​គួរតែជំរុញពួកគេ​ឱ្យ​រៀនរហូត​ដល់ចប់គ្រប់គ្នា ដោយយ៉ាងហោចណាស់ក៏​ត្រឹម​ថ្នាក់ទី៩ ដោយកម្រិតនេះ​ពួកគេ​អាចបន្តរៀនទៅលើ​ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈបាន សម្រាប់អនាគតរបស់ពួកគេ។

ជាមួយគ្នានោះដែរ ក្នុងនាមជាអ្នកធ្វើការងារក្នុងវិស័យអប់រំ លោកឧកញ៉ា ប៉ិច បូឡែន ក៏​បានផ្តាំផ្ញើទៅ​ដល់លោកគ្រូអ្នកគ្រូត្រូវយកចិត្តទុកដាក់ចំពោះសិស្សានុសិស្ស ដោយថា លោកគ្រូអ្នកគ្រូដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយ​មិន​ត្រឹមតែអភិវឌ្ឍចំណេះជំនាញនោះទេ ប៉ុន្តែទៅលើ​ការថែបំប៉នសុខភាពគាត់ ចរិយាសម្បទាររបស់ពួកគាត់ផងដែរ។

គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំមូលនិធិសប្បុរសធម៌វេសឡាញ អេឌ្យូខេសិនតែងតែចូលរួមចំណែកជួយដល់សហគមន៍ ដោយមានការចូលរួមគាំទ្រ និងការបរិច្ចាគធនធានពីថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀន មាតាបិតា អាណាព្យាបាលសិស្ស សិស្សានុសិស្ស និងក្រុមហ៊ុនដៃគូសហការនៃបណ្តាញគ្រឹះស្ថានអប់រំវេសឡាញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ក្រសួង​ប្រៃសណីយ៍​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​​ទេពកោសល្យ​ឌីជីថល​តេជោ ​២៥​កន្លែង​ ​លើ​ជំនាញ​ «​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កង់​ទិច​» ​នៅ​សាកលវិទ្យាល័យ​ ​AUPP​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2026

​ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​វិវត្ត​យ៉ាង​រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល ​និង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ក្នុង​យុគសម័យ​ថ្មី​ ​និង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការ​ប្រកួតប្រជែង​ផ្នែក​បច្ចេកវិទ្យា​

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។