ការអាន មិនត្រឹមតែផ្តល់ចំណេះដឹង ប៉ុន្តែធ្វើឱ្យយុវជនមានគុណវុឌ្ឍិ

គុណវុឌ្ឍិជួយឱ្យយុវជនមានទំនុកចិត្ត តាមរយៈសមត្ថភាពពេញលេញពេលប្រតិបត្តិការងារ រួមទាំងបញ្ជាក់អំពីលទ្ធផលជាក់លាក់ ហើយដើម្បីពង្រឹងនូវលក្ខខណ្ឌបែបនេះបាន គេពុំអាចកាត់ផ្តាច់ពីការអានបានឡើយ។

លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប មានប្រសាសន៍ថា មនុស្សមានចំណេះជំនាញ និងភាពខ្លាំងខុសប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការហ្វឹកហាត់ឱ្យស្ទាត់ និងការដាក់ក្ដីរំពឹងក្នុងការចាប់យកក្ដីស្រមៃអ្វីមួយ នោះយុវជនអាចកែប្រែខ្លួនឯងបាន មានន័យថា ទោះបីមិនមានទេព្យកោសល្យពីកំណើតក៏ដោយ គឺគេនៅតែអាចអភិវឌ្ឍឱ្យមានភាពល្អប្រសើរបាន។

ជាទូទៅមនុស្សពូកែស្ដាប់ ខ្លះទៀតពូកែអាន និងមួយចំនួនទៀតពូកែធ្វើ ដោយធម្មជាតិរបស់មនុស្ស បង្កើតឱ្យមនុស្សខុសគ្នា ប៉ុន្តែខ្ញុំយល់ថា រឿងជាច្រើនមនុស្សគឺអាចផ្លាស់ប្តូរបាន។

លោកបណ្ឌិត តាន់ មុនីវណ្ណ

លោកបណ្ឌិត តាន់ មុនីវណ្ណ មានប្រសាសន៍បន្តថា សៀវភៅគឺជាផ្នែកមួយដែលមានតួនាទីសំខាន់ជួយឱ្យមនុស្សមានដំណើរវិវឌ្ឍន៍ ជាពិសេសបញ្ញាស្មារតី ហើយការដែលលោកមានសមត្ថភាពដោះស្រាយ និងទទួលខុសត្រូវលើកិច្ចការសំខាន់ៗបាន គឺមានចំណែកនៃការអាន។

ខ្ញុំមានសៀវភៅ នៅក្បែរជានិច្ចមិនថា នៅក្នុងឡាន នៅក្នុងផ្ទះ កន្លែងធ្វើការ គឺសុទ្ធសឹងតែមានសៀវភៅគ្រប់ទីកន្លែងទាំងអស់។ ការអានសៀវភៅមិនមែនឱ្យយើងជាអ្នកចេះភ្លាមៗនោះទេ ការអានសៀវភៅគឺមានកម្រិតដូចយើងរៀនអ៊ីចឹង!

បណ្ឌិត តាន់ មុនីវណ្ណ

បើតាមប្រសាសន៍របស់លោកបណ្ឌិត ការអានជួយឱ្យយុវជន ក៏ដូចជាមនុស្សទូទៅមានអារម្មណ៍ស្ងប់ និងកាត់បន្ថយការប្រើប្រាស់ភាសាមិនល្អទៅកាន់អ្នកដទៃ។ ក្នុងនោះលោកបានផ្តល់យោបល់ថា មុននឹងបន្ទោសនរណាម្នាក់សូមអានសៀវភៅឱ្យបាន២០ទំព័រសិន ហើយបើចង់ប្រើប្រាស់ពាក្យអសុរោះ សូមអានសៀវភៅ២០ទំព័រដូចគ្នាដែរ តាមរយៈការអនុវត្តបែបនេះ វាក៏អាចជួយឱ្យការបបញ្ចេញសកម្មភាពទៅក្រៅមានភាពវិជ្ជមាន បណ្តុះនូវបុគ្គលិកលក្ខណៈ ធ្វើឱ្យយុវជនមានគុណវុឌ្ឍិ។

ដូចគ្នានេះដែរ កញ្ញា សេង ហ្គេកលី ជាអ្នកនិពន្ធសៀវភៅ និងជាអ្នកបង្កើតមាតិកាវីដេអូលើកទឹកចិត្តនៅលើបណ្តាញសង្គម លើកឡើងថា ការអានជួយពង្រីកចំណេះដឹង ការ​គិតច្នៃប្រឌិត ហើយវាជួយបើកផ្លូវ​ឱ្យ​យើង​មើលឃើញពិភពលោក​ក្នុងផ្លូវផ្សេងមួយ​ទៀត។ កញ្ញា ហ្គេកលី និយាយថា នាងបានអានសៀវភៅ​មួយ​ក្បាលនិយាយពីកំណត់ហេតុក្មេងស្រីជនជាតិជ្វីសម្នាក់ដែលបានឆ្លងកាត់សង្រ្គាមលោកលើកទី២ ពេលនាងបានអានសៀវភៅនោះ នាងមានការភ្ញាក់ផ្អើល ដោយក្មេងនោះ​មាន​អាយុ​ត្រឹម​តែ១៣ឆ្នាំ តែការគិតរបស់គាត់នៅក្នុងសៀវភៅគឺចាស់ទុំជាងអាយុរបស់គាត់។

អ្វីដែលធ្វើ​ឱ្យ​ ហ្កេកលី ចាប់អារម្មណ៍នៅក្នុងសៀវភៅនោះ គឺកំឡុងពេលលាក់ខ្លួនគេចពីការតាមចាប់របស់ពួកណាស៊ី ជីវិតរស់នៅក្រោមអគារ គឺជនភៀសខ្លួនជនជាតិជ្វីសនោះ គេអានសៀវភៅ អានទាំងគ្រួសារ ក្មេងស្រីក៏អាន បងស្រីក៏អាន ម្តាយក៏អាន ឪពុកក៏អាន ដោយគេអានទៅតាមប្រភេទ ទៅតាមវ័យរបស់ពួកគេ។ ត្រង់ចំណុចនេះ ហ្គេកលី មិនចម្លែកចិត្តនោះទេ​ដែលជនជាតិជ្វីស ជាជនជាតិដែលពូកែជាងគេនៅលើពិភពលោក ដោយសារតែគេអានតាំងតែពីក្មេង ហើយ​ការ​អានហាក់ដូចជាផ្នែកមួយ​នៃជីវិត​របស់ពួកគេដូច្នោះដែរ។

ដោយឡែកសម្រាប់ កញ្ញា ហ្គេកលី ខ្លួនឯងផ្ទាល់វិញ ជីវិតរបស់នាងអាចមកដល់ថ្ងៃនេះបាន ក៏ដោយសារការអានដូចគ្នា។ តាមរយៈនៃការអាន​ធ្វើ​ឱ្យរូបនាងរកឃើញ​នូវជំនាញដែលខ្លួនឯងស្រឡាញ់ ហើយ​ពេលនេះ​នាងមានគោលដៅច្បាស់លាស់ក្នុងការរៀន ក៏ដូចជាការរៀចំផែនការជាមួយ​នឹងជំនាញមួយដែលស្របជាមួយនឹងចំណូលចិត្តរបស់ខ្លួន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...