អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១០កន្លែង​ សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤។

ជំនាញដែលត្រូវផ្តល់ជូន​រួមមាន ៖ (ថ្នាក់បរិញ្ញាបត្រ) ស្ថាបត្យកម្ម សំណង់ស៊ីវិល ច្នៃម៉ូដសម្លៀកបំពាក់ ការ​រចនា ពាណិជ្ជកម្មអន្តរជាតិ សហគ្រិនភាព វិស្វកម្មសូហ្វវ៉ែរ ព័ត៌មានវិទ្យាធុរកិច្ច, (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់) គ្រប់គ្រងធនធានមនុស្ស ស្ថាបត្យកម្ម។

លក្ខខណ្ឌសម្រាប់បេក្ខជនដាក់ពាក្យស្នើសុំ ៖

ក. សម្រាប់ថ្នាក់បរិញ្ញាបត្រ ៖ បេក្ខជនទូទាំងប្រទេស​ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិឆ្នាំសិក្សា២០២២-២០២៣, ពុំ​មែនជាសិស្ស/និស្សិតដែលបានចុះឈ្មោះចូលសិក្សា ឬកំពុងសិក្សា​ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យលីមកុកវីង។

ខ. សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៖ បេក្ខជនទូទាំងប្រទេស​ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ, មានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល, មានសមត្ថភាពភាសាអង់គ្លេសកម្រិត Upper Intermediate, ពុំ​មែនជា​សិស្ស/និស្សិត​ដែលបានចុះឈ្មោះចូលសិក្សា ឬកំពុងសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យលីមកុកវីង។

លក្ខខណ្ឌរួម ៖ មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា ខិតខំរៀនសូត្រ, គោរព​តាមការណែនាំ និង​ព្រមទទួលយក​លក្ខខណ្ឌ​ដែលមានចែងរបស់គណៈ​កម្មាធិការ​អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសាកលវិទ្យាល័យលីមកុកវីង។

សម្រាប់សិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ អាចមក​ដាក់ពាក្យ​ដើម្បីប្រឡង​ នៅ​ការិយាល័យអាហារូបករណ៍ ផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១១ ខែធ្នូ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រៀងរាល់ថ្ងៃពីម៉ោង៨ព្រឹក ដល់៥ល្ងាច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាសជ្រើសរើស​សិក្ខាកាម ចូលរៀន​ជំនាញបរិក្ខារត្រជាក់ និង​កាមេរ៉ាសុវត្ថិភាព ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2023

សម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅតាម​រោងចក្រ សហគ្រាស​នានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម​...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...