ក្រោយចប់បាក់ឌុប តើយុវជនគួរត្រៀមខ្លួនបែបណា ដើម្បីបន្តការសិក្សាជំនាញវិស្វកម្ម?

សម្រាប់ប្អូនៗសិស្សនិស្សិត ដែលកំពុងសិក្សានៅវិទ្យាល័យ ឬបានបញ្ចប់មធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ហើយមានបំណងបន្តការសិក្សា ផ្នែកវិស្វកម្មគួរផ្តោតទៅលើមុខវិជ្ជាដូចជា គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា និងភាសាបទេសជាអាទិភាពចម្បង ដើម្បីប្រឡងចូលរៀន និងមានចំណេះជំនាញគ្រប់គ្រាន់ក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររង រឺបរិញ្ញាបត្រផ្នែកវិស្វកម្ម ឬចា​ប់ឱកាសអាហារូបករណ៍ផ្សេងៗ ។ នេះជាការលើកឡើងរបស់ លោក តាំង ថៃស៊ីង ជានិស្សិតកម្ពុជាដែលកំពុងសិក្សាថ្នាក់បណ្ឌិត-អនុបណ្ឌិត (ថ្នាក់ Integrated Master-PhD ) ជំនាញ វិស្វកម្មអេឡិចត្រូនិច និងកុំព្យូទ័រ នៅសាកលវិទ្យាល័យជាតិ Chungbuk ប្រទេសកូរ៉េខាងត្បូង។

និស្សិតរូបនេះបន្តថា ភាសាបរទេសជាចំណេះសំខាន់ ដែលត្រូវបន្តពង្រឹងបន្ថែមទៀត ព្រោះថាសមត្ថភាពភាសាជាកត្តាចម្បងក្នុងការសិក្សាស្រាវជ្រាវបណ្តុំឯកសារនានាពាក់ពន្ធ័នឹងជំនាញវិស្វកម្ម ។ លើសពីនេះលោកលើកទឹកចិត្តឱ្យសិស្សនិស្សិតត្រូវពង្រឹងការយល់ដឹង និងសិក្សាបន្ថែមពីគ្រឿងបច្ចេកវិទ្យា ព្រោះក្នុងសម័យបច្ចេកវិទ្យា ការសិក្សាគឺពឹងផ្អែកខ្លាំងលើគ្រឿងនិងឧបករណ៍អេឡិចត្រូនិចដូចជា កុំព្យូរទ័រ និងទូរស័ព្ទទំនើប ដែលមានបំពាក់ជាមួយអ៊ីនធឺណិត ព្រោះឧបករណ៍ទាំងនេះអនុញ្ញាតឱ្យនិស្សិតស្វែងយល់ និងស្វ័យសិក្សាបន្ថែម។

លោកបន្ថែមថា ក្នុងសម័យយ៉ែនឌ័រ ដែលស្ត្រីក៏អាចមានសមត្ថភាព និងកម្លាំងពលកម្មស្មើរនឹងបុរស ។ ស្ត្រីមានកាយវប្បកម្ម និងស្មារតីគ្រប់គ្រាន់ក្នុងការទទួលបានការសិក្សាអប់រំផ្នែកវិស្វកម្ម។ ជាក់ស្តែងក្នុងពេលបច្ចុប្បន្នលោកឃើញស្ត្រីជាច្រើនបានទទួលការសិក្សាអប់រំលើចំណេះជំនាញវិស្វកម្ម តាមបណ្តាស្ថាប័ននានាទាំងរដ្ឋ និងឯកជន។

ក្នុងចក្ខុវិស័យកម្ពុជា និងបណ្តាប្រទេសនានាតទៅខាងមុខទៀត ជំនាញវិស្វកម្មមានតម្រូវការខ្ពស់មិនថា សំណង់ស៊ីវិល គីមីចំណីអាហារ ធនធានទឹក អេឡិត្រូនិច អគ្គិសនី ឬជំនាញផ្សេងទៀតស្ថិតក្នុងវិស័យវិស្វកម្មនោះទេ។ ដូច្នេះ ខ្ញុំចង់ឃើញសិស្សនិស្សិត ចាប់អារម្មណ៍លើជំនាញនេះឱ្យបានច្រើន។

លោក តាំង ថៃស៊ីង និស្សិតកម្ពុជាដែលកំពុងសិក្សាថ្នាក់បណ្ឌិត-អនុបណ្ឌិត (ថ្នាក់ Integrated Master-PhD )ជំនាញ វិស្វកម្មអេឡិចត្រូនិច និងកុំព្យូទ័រ។

យ៉ាងណាក៏ដោយ ការសិក្សាជំនាញនេះ ក៏មានឧបសគ្គមួយចំនួន ដែលយុវជនត្រូវដឹងផងដែរ។ លោក ថែស៊ីង បានលើកឡើងថា ពាក់ពន្ធ័និងការស្រាវជ្រាវ និងស្វ័យសិក្សាទាមទាររយៈពេលយូរ និងការព្យាយាមខ្ពស់។ មួយផ្នែកទៅលើភាសា ទាមរទាការយល់ដឹងផ្នែកភាសាក្នុងការអាន និងសំណេរជាភាសាបរទេសជាដើម។ ដោយឡែកដំណោះស្រាយរួមមាន ការព្យាយាមស្វែងយល់បន្ថែម សិក្សាពីមជ្ឃដ្ឋាន និងរៀមច្បងជុំវិញខ្លួនដោយផ្ទាល់ និងប្រយោល បង្កើនទំនាក់ទំនងល្អៗជាមួយមិត្តរួមក្រុម រួមថ្នាក់ រួមសាលា មានភាពក្លាហានក្នុងការប្រាស្រ័យទាក់ទងសាស្ត្រាចារ្យជំនាញក្នុងការដោះស្រាយនូវចម្ងល់ និងបញ្ហានានាជាដើម៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។