ឱកាសសិក្សានៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែងពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យធនធានមនុស្សចំនួន៤៥កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។

កម្មវិធីអាហារូបករណ៍ផ្ដល់ជូន៤៥កន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ លើជំនាញគណនេយ្យ គ្រប់គ្រង ទីផ្សារ(Marketing) សណ្ឋាគារនិងទេសចរណ៍ ធុរកិច្ចឌីជីថល(សិក្សាលក្ខណៈអន្តរជាតិ) ហិរញ្ញវត្ថុនិងធនាគារ អភិវឌ្ឍន៍សេដ្ឋកិច្ច អប់រំភាសាអង់គ្លេស ទំនាក់ទំនងអន្តរជាតិ ភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង វិស្វកកម្មកុំព្យូទ័រ កុំព្យូទ័រប្រូក្រាមីង វិទ្យាសាស្ត្រកុំព្យូទ័រ នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ។

អាហារូបករណ៍ផ្ដល់ជូនការសិក្សា១០០%លើថ្លៃសិក្សាសម្រាប់ថ្នាក់បរិញ្ញាបត្ររងចំនួន១០កន្លែង និងសម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង។

លក្ខខណ្ឌជ្រើសរើស ៖ បេក្ខជនក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ ជាសិស្ស-និស្សិតទូទាំងប្រទេស ជាបុគ្គលដែលធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត និងជាសិស្សដែលមកពីខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យមានសិទ្ធទទួលបានអាទិភាព។ សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកបត្រឯកត្តជន (មានគំរូ) និងត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។ ជាមួយគ្នានេះ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ជាប់ ឬធ្លាក់) សម្រាប់ថ្នាក់បរិញ្ញាបត្ររង និងត្រូវមានសញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូលសម្រាប់ថ្នាក់បរិញ្ញាបត្រ។

ដើម្បីធ្វើការដាក់ពាក្យបេក្ខជនដែលមានចំណាប់អារម្មណ៍អាចស្នើសុំអាហារូបករណ៍បានតាមរយៈ ការដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (បណ្ណាគារកម្ពុជា)។ បេក្ខជនអាចស្នើពាក្យដោយបំពេញបែបបទស្នើសុំអាហារូបករណ៍ និងបញ្ជូលឯងសារភ្ជាប់តាមរយៈ https://docs.google.com/forms/d/e/1FAIpQLSeBUEnr6_IlIq0ShJdJbHI4BH2Gkc4nKHxR2GELI36A6H8-Fg/viewform?usp=sf_link

សិស្ស-និស្សិតក៏អាចស្វែងរកព័ត៌មាននៃការដាក់ពាក្យតាមរយៈ ​Telegram របស់ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹង​ឯកសារតម្រូវScan ឬថត(ថតឱ្យបានច្បាស់) ផ្ញើទៅកាន់Telegram របស់ក្រុមការងារតាមរយៈ កញ្ញា លី សុគន្ធា៖ ០១៧ ៦៨៤ ៨៨១, លោក ម៉ៅ រិទ្ធច័ន្ទសំណាង៖ ០៩៦ ៥៩១ ៦៩៤២ និងកញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍៖ ០៩៦ ៥៤៩ ០៧៣៣ ។

គួរបញ្ជាក់ដែរថាវិទ្យាស្ថានសិក្សាមានទីតាំងនៅអគារលេខ១៧ ផ្លូវ១៦៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង(ខាងត្បូងវត្តមហាមន្ត្រី រាជធានីភ្នំពេញ) ឬអាចទំនាក់ទំនទៅកាន់គ្រឹះស្ថានឧត្ដមសិក្សាផ្ទាល់តាមរយៈ ០៩៧ ៧៧៣ ៣៣៣៩/ ០១២ ៩៧១ ៧១៦។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍៦០កន្លែង សម្រាប់​ជំនាញវិស្វកម្ម​អេឡិចត្រូនិក​នៅ​វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2024

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍​១០០% ដល់សិស្ស​ធ្លាក់ ឬជាប់​ថ្នាក់ទី១២ សម្រាប់ជំនាញ​វិស្វកម្ម​អេឡិច​ត្រូនិក សិក្សា​រយៈពេល​២ឆ្នាំ ចំនួន៦០កន្លែង។

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...