សកម្មភាពទាំង៧ ដែល​គួរធ្វើម្នាក់ឯងពេលទំនេរ ដើម្បីបង្កើនភាពរីករាយ និងអភិវឌ្ឍខ្លួន

ចូលចិត្តនៅម្នាក់ឯង ប៉ុន្តែមិនចូលចិត្តនៅទំនេរ ! បើបែបនេះ តើត្រូវចំណាយពេល និងប្រើប្រាស់វាយ៉ាងដូចម្តេច ទើបទទួលបានភាពរីករាយ និងការលូតលាស់? ក្នុងករណីនេះ គឺចាំបាច់ណាស់ ដែលយើងត្រូវរកមើលសកម្មភាពសម្រាប់អនុវត្តន៍ ដោយមិនត្រឹមតែអាចទទួលបាននូវអារម្មណ៍រីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែឆ្លើយតបនឹងគុណភាពនៃការរស់នៅប្រចាំថ្ងៃ ឬការពង្រឹងជំនាញផ្តោត និងការបំពេញន័យទៅកាន់ដំណើរជីវិតផងដែរ។

បើតាមគេហទំព័រ womanandhome បានបង្ហាញគន្លឹះមួយចំនួន សម្រាប់អនុវត្តន៍រៀងរាល់ពេលទំនេរ ជាពិសេសអ្នកដែលរស់នៅម្នាក់ឯងដូចជា ៖​

១. ចម្អិនអាហារ ៖ មនុស្សមួយចំនួនមានឱកាសធ្វើអាហាររាល់ថ្ងៃហើយ តែយ៉ាងណាមិញការយកសកម្មភាពនេះ ដើម្បីធ្វើបន្ថែមនាពេលទំនេរ វាមិនមែនជារឿងខុសទាស់នោះទេ។ ព្រោះការធ្វើអាហារ មិនថាម្ហូប ឬក៏នំចំណីអ្វីក៏ដោយ ឱ្យតែជាសកម្មភាពមួយ ដែលនាំឱ្យស្គាល់នូវវប្បធម៌ចម្រុះ។ ដោយការចាប់ផ្តើមអនុវត្តន៍សកម្មភាពថ្មីៗ និងមុខម្ហូបថ្មីៗ ក៏អាចជួយឱ្យលោកអ្នកស្គាល់ពីប្រភេទអាហារ នៅតាមបណ្តាប្រទេសផ្សេងៗគ្នា វប្បធម៌ខុសគ្នា ទាំងរបៀបនៃការផ្សំគ្រឿង និងប្រវត្តិនៃឈ្មោះអាហារនីមួយៗ។

២. រៀបផ្កាផុសលើក្រដាស ៖ សកម្មភាពនេះអាចថា ពេញនិយមសម្រាប់វ័យក្មេងៗ ហើយមួយចំនួនក៏មានបទពិសោធន៍ អនុវត្តន៍កាលពីនៅក្មេងៗ។ ដោយសកម្មភាពទាំងនោះ មានដូចជា ការផុសផ្កា ឬស្លឹករុក្ខជាតិលើក្រដាស ហើយតម្រូវឱ្យស្វែងរកផ្កា ឬស្លឹកឈើដែលគ្រៀមស្ងួត ដើម្បីយកមករៀបនិងកែច្នៃនៅលើក្រដាសស្អាត ហើយបង្កើតបានជាសោភ័ណមួយបែបផ្សេងទៀត។ ការកែច្នៃបែបនេះ ក្លាយជាសិល្បៈមួយគួរឱ្យចាប់អារម្មណ៍ ថែមទាំងជួយឱ្យអារម្មណ៍របស់អ្នកស្ងប់ល្អ ព្រោះត្រូវការផ្តោតសតិដើម្បីផ្គុំវា ទើបអាចលេចរូបរាងមកគួរជាទីប្រាថ្នានៃខ្លួនឯង ហើយក៏ជាសកម្មភាព មួយអាចធ្វើនៅផ្ទះម្នាក់ឯងបាន។​

​​​​​​​​​​​​​​​​​​​​​៣. ដើរព្រៃឬឡើងភ្នំ ៖ ការដើរព្រៃ ឬឡើងភ្នំភាគច្រើន លោកអ្នកធ្លាប់បានឃើញគេធ្វើវាជាក្រុមៗ ព្រោះសម្រួលដល់សុវត្ថិភាព និងកត្តាផ្សេងទៀត។ ប៉ុន្តែការផ្តល់ឱកាសឱ្យខ្លួនឯងទទួលបានបទពិសោធក្នុងការដើរព្រៃ ឬឡើងភ្នំម្នាក់ឯង ក៏ជាការផ្តល់ពេលឱ្យខ្លួន​ឯងបានមួយចំណែកដែរ ព្រោះវាផ្តល់ឱ្យអ្នកនូវអារម្មណ៍ដែលមានសេរីភាព ធ្វើសកម្មភាព ដែលខ្លួនត្រូវការ តាមរយៈការប្រើភ្លេង តន្ត្រីសម្រាប់កម្សាន្ដចិត្ត និងផតខាសដែលខ្លួនចង់ស្ដាប់ដោយមិនក្រែងចិត្តនរណាម្នាក់។ សកម្មភាពទាំងនេះហើយ ជួយឱ្យអ្នកកាន់តែមានអារម្មណ៍ល្អ និងផ្សារភ្ជាប់ជាមួយខ្លួនឯងមួយកម្រិតទៀត។ បើទោះបីជា ចំណាយត្រឹមតែ២០នាទី​ក៏អាចជួយឱ្យអ្នកទទួលបានអារម្មណ៍ល្អប្លែកដែរ។

៤. ថែទាំសត្វចិញ្ចឹម ៖ ជារឿងល្អ បើស្ថិតក្នុងករណីលោកអ្នកជាមនុស្សដែលមានការស្រឡាញ់ និងមេត្តាចំពោះសត្វរួចស្រាប់ហើយនោះ។ ដូច្នេះនៅពេលទំនេរ លោកអ្នកគួរចំណាយពេលខ្លះស្ម័គ្រចិត្ត ទៅមើលថែរសត្វចិញ្ចឹមនៅទីតាំងណាមួយ។ ហើយបើទោះបីជា អ្នកទៅទីនោះតែម្នាក់ឯង ក៏មិនជាបញ្ហាដែរ ព្រោះការផ្សារភ្ជាប់សកម្មភាពខ្លួនឯងជាមួយនឹងសត្វចិញ្ចឹមក៏ជាចំណែកជួយឱ្យអ្នករីករាយ។

៥. ការតុបតែង ៖​ ចំណុចនេះ លោកអ្នកអាចកែច្នៃរបស់របរចាស់ៗ ពីមុនៗ ឱ្យមានសោភ័ណល្អប្រសើរជាងមុន ដែលសម្ភារៈទាំងនោះមានដូចជា ចាន ​ទៀន គ្រឿង​លម្អ ឬ​ថូជាដើម។ កែលម្អ ដោយការថែមថយពណ៌ និងគូសវាសឱ្យមានសម្រស់ខុសប្លែកពីមុន។ តាមរយៈការព្យាយាមបង្កើតសកម្មភាពថ្មី​ៗ ដែលវាជួយឱ្យលោកអ្នក ពង្រឹងបាននូវជំនាញដែលមានភាពច្នៃប្រតិដ្ឋបន្ថែម។

៦. សរសេរកំណត់ត្រា ៖ បើសិនជា មិនបានសរសេរកំណត់ត្រាប្រចាំថ្ងៃ គួរតែប្រើប្រាស់ពេលដែលសម្រាក ឬទំនេរពីការងារមួយចំនួនដើម្បីអនុវត្តន៍ ការសរសេរកំណត់ហេតុ តាមរយៈកត់ទុកអំពីសកម្មភាពប្រចាំថ្ងៃ ឬអារម្មណ៍ដែលកំពុងប្រឈម ទាំងរឿងល្អ និងមិនល្អ ព្រោះវាជួយជំរុញឱ្យលោកអ្នកអាចកាត់បន្ថយស្រ្តេស ឬក៏បញ្ចៀសចេញនូវអារម្មណ៍អវិជ្ជមាន ហើយជំនួសមកវិញនូវការប្រមូលបានអារម្មណ៍ល្អ សម្លឹងពិភពលោកក្នុងន័យវិជ្ជមាន។

ការពិតទៅ របៀបសរសេរកំណត់ត្រា មានច្រើនប្រភេទណាស់ដូចជា ផែនការជំរុញផលិតភាព សេចក្ដីពេញចិត្តចំពោះខ្លួនឯង ផែនការអនាគត ការផ្ទៀងផ្ទាត់អំពីទំនាក់ទំនង ហេតុការណ៍ដែលនាំឱ្យអារម្មណ៍ដិតដាម ឬក៏ការតាមដានអំពីក្ដីស្រមៃក៏ដូចជាគុណភាពនៃការគេងជាដើម។ ការចំណាយពេលបន្តិចបន្តួច ដើម្បីសរសេររឿងរ៉ាវទាំងនេះជាមូលហេតុមួយជួយឱ្យសុខភាពផ្លូវចិត្តមានការវិវឌ្ឍល្អ ដោយប្រើពីមួយដំណាក់កាលទៅមួយដំណាក់កាល។ ការបង្ហាញអារម្មណ៍ខ្លួនឯងដោយប្រើប្រាស់សំណេរ សរសេរជាកំណត់ត្រាផ្ទាល់ខ្លួន ជាចំណែកជួយឱ្យផ្លូវចិត្តរឹងមាំ មិនថាជាការសរសេរដោយប្រើប្រាស់វិធីរបៀបណានោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​

៧. ធ្វើសៀវភៅទិនានុប្រព្រឹត្តិ(កំណត់ត្រា ) ៖ ការចងក្រងរូបភាពឱ្យទៅជាសៀវភៅមួយក្បាល ជាវិធីសាស្រ្តមួយ ជួយរក្សាការចងចាំរបស់អ្នក ថែមទាំងអាចរក្សាអនុស្សាវរីយ៍ល្អៗ មិនត្រឹមតែចំពោះខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើសម្រាប់គ្រួសារ ឬក៏មនុស្សជាទីស្រឡាញ់ណាម្នាក់។ ក្នុងចំណុចនេះ លោកអ្នកគ្រាន់តែជ្រើសយកតែបណ្តុំអនុស្សាវរីយ៍ណា ដែលសំខាន់ៗក្នុងដំណើរជីវិតរបស់អ្នកតែប៉ុណ្ណោះ! មិនថាជារូបភាព សំបុត្រទស្សនាតន្រ្តី លិខិតអញ្ជើញ ដោយបង្គំវាចូលគ្នារួចដាក់បញ្ចូលទៅក្នុងសៀវភៅទិនានុប្រព្រឹត្តិ។ ការជ្រើសរើសយក សកម្មភាពបែបនេះ ដើម្បីយកមកអនុវត្តន៍ពេលនៅម្នាក់ឯង គឺជាកត្តាជួយឱ្យអ្នកមានឱកាសក្នុងការឆ្លុះបញ្ចាំងអំពីអតីតកាល៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)