ជំនាញស្ថាបត្យកម្ម និងជំនាញរចនាខាងក្នុង លើសពីការគូសវាស និងរចនាអាគារ

ស្ថាបត្យកម្ម គឺជាសិល្បៈមួយដែលបម្លែងអគារធម្មតា ឱ្យទៅជាអ្វីមួយដែលលើសពីអគារ ។ វារួមបញ្ចូលទាំងការសិក្សាអំពីការសាងសង់ ធម្មជាតិ អរិយធម៌ និងវប្បធម៌ ហើយបង្កើតទីជម្រកមួយដែលផ្ដល់នូវគុណភាពសម្រាប់ការរស់នៅ ។ នេះជាការលើកឡើងរបស់លោក ណាត កាណានដា ជាស្ថាបត្យករ និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យខេមតិច។

ស្ថាបត្យកម្ម គឺជាសិល្បៈមួយដែលបំលែងអាគារធម្មតា ឱ្យទៅជាអ្វីមួយដែលលើសពីអាគារ។ វារួមបញ្ចូលទាំងការសិក្សាអំពី ការសាងសង់ ធម្មជាតិ អរិយធម៌ និងវប្បធម៌ ហើយបង្កើតទីជម្រកមួយ ដែលផ្ដល់គុណភាពសម្រាប់ការរស់នៅ។

បើតាមលោក ណាត កាណានដា ស​ម្រាប់ប្អូនៗដែលចង់រៀនជំនាញនេះ សូមកុំគិតថាខ្លួនឯងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតគំនិតច្នៃប្រឌិត ព្រោះនៅពេលចូលរៀនក្នុងសាលា ប្អូននឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែមលើសមត្ថភាពនេះ ។ ខណៈជំនាញស្ថាបត្យកម្ម និងជំនាញរចនាខាងក្នុង មិនផ្ដោតលើតែភាពច្នៃប្រឌិតតែមួយមុខនោះទេ ក្រៅពីគំនិតច្នៃប្រឌិត ស្ថាបត្យករក៏ត្រូវការជំនាញក្នុងការដោះស្រាយបញ្ហា, ជំនាញគ្រប់គ្រងគម្រោង និងជំនាញចរចាផងដែរ។

ចំពោះសិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ដែលមានគំនិតចង់បន្តការសិក្សាលើជំនាញស្ថាបត្យកម្ម និងរចនាខាងក្នុងនៅសាកលវិទ្យាល័យ គួរពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការគូសរូប ថតរូប និងកម្មវិធីឌីហ្សាញមួយចំនួន។

លោក ណាត កាណានដា ស្ថាបត្យករ

ក្រោយរៀនចប់ តើគេអាចយកជំនាញស្ថាបត្យកម្ម ទៅធ្វើការងារអ្វីខ្លះ?

សម្រាប់សំណួរខាងលើនេះ បើតាម​លោក ណាត កាណានដា ក្រោយរៀនជំនាញនេះចប់ សិស្សនិស្សិតអាចទៅបំពេញការងារជា ស្ថាបត្យករ, អ្នករចនា និងតុបតែសួនច្បារ, អ្នករៀបចំដែនដី និងទីក្រុង, និងការងារជាច្រើនទៀត នៅក្នុងវិស័យរដ្ឋ និង​ឯកជន។

ចំណែក លោក ប៉ុង សូនីតូ ជាអ្នកគ្រប់គ្រងស្ថាបត្យករ នៅក្រុម KPCC បានលើកឡើងដែរថា ចំពោះទីផ្សារការងារសម្រាប់ជំនាញស្ថាបត្យកម្មនេះ ដោយបច្ចុប្បន្នប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ហេតុនេះ តម្រូវការអ្នកជំនាញផ្នែកនេះ គឺមានភាពទូលំទូលាញ។​ អ្វីដែលសំខាន់គឺសិស្សនិស្សិត ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន និងត្រៀមខ្លួនឱ្យបានល្អ ដើម្បីប្រឡូកក្នុងទីផ្សារការងារ។

សម្រាប់ខ្ញុំ ប្រសិនបើត្រូវរើសបុគ្គលិកស្ថាបត្យករ ឬអ្នករចនាផ្នែកខាងក្នុង ដែលទើបតែបញ្ចប់ការសិក្សា ខ្ញុំចង់បានអ្នកដែលធ្លាប់ហាត់ការ និងមានបទពិសោធន៍ការងារ ។

លោក ប៉ុង សូនីតូ អ្នកគ្រប់គ្រងស្ថាបត្យករ នៅក្រុមហ៊ុន KPCC

គួរជម្រាបជូនថា ការសិក្សាទៅលើជំនាញនេះ គឺផ្ដោតសំខាន់ទៅលើការអនុវត្ត និងមានមុខវិជ្ជាសំខាន់ៗដូចជា រោងជាង, ប្រវត្តិ និងទ្រឹស្តីអំពីស្ថាបត្យកម្ម និងរចនាខាងក្នុង, ការសាងសង់អាគារ និងការវិវត្តនៃស៊ីម៉ង់ជាដើម។ ដោយឡែកមុខវិជ្ជាគ្រឹះសម្រាប់អ្នកចង់រៀនជំនាញនេះ គឺត្រូវចេះមុខវិជ្ជារូបវិទ្យា និង គណិតវិទ្យា ព្រោះមុខវិជ្ជាទាំងពីរនេះចូលរួមយ៉ាងសំខាន់ក្នុងជំនាញស្ថាបត្យកម្ម ដូចជាការវាស់ប្រវែង ទំហំ មាឌ តាមរូបមន្តផ្សេងៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...