គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួលបានអាហារូបករណ៍ដែលខ្លួនស្រលាញ់ និងចង់បានក្នុងវគ្គសម្ភាសន៍នេះ ។

ខាងក្រោមជាគន្លឹះចំនួន៥ក្នុងការត្រៀមខ្លួនដើម្បីសម្ភាសន៍ក្នុងកម្មវិធីអាហារូបករណ៍ Chevening ៖

ទី១ ភាពស្មោះត្រង់ ៖ ការសម្ភាសន៍ជាពេលវេលាដែលអ្នករៀបចំ ឬគណៈកម្មការនៃកម្មវិធីអាហារូបករណ៍នឹងសួរសំណួរផ្សេងៗពីប្រវត្តិសិក្សា ការងារ ឬគោលដៅថ្ងៃអនាគតដែលបេក្ខជនមានខុសៗគ្នា ។ បេក្ខជនត្រូវឆ្លើយតបនូវបទពិសោធន៍ និងគោលបំណងរបស់ខ្លួនដែលជាចម្លើយពិតប្រាកដ ត្រឹមត្រូវ ជាទំនុកចិត្តដែលបេក្ខជនអាចធ្វើឱ្យគណៈកម្មការកំណត់សម្គាល់បេក្ខជនបាន ។

ទី២ ដឹង​អ្វីដែល Chevening នឹងជួយសម្រេចគោលបំណង ៖ បេក្ខជនត្រូវដឹងពីរបៀបដែលអាហារូបករណ៍ផ្ដល់ឱ្យដូចជា វគ្គសិក្សាដែលផ្ដល់ឱ្យ របៀបដែលអាហារូបករណ៍នឹងជួយបេក្ខជន ការផ្ដល់ទំនាក់ទំនងរវាងបេក្ខជននិងរដ្ឋាភិបាល និងការសម្រេចក្ដីស្រមៃ នៃការសិក្សារបស់បេក្ខជន ។

ទី៣ កំណត់គោលដៅដែលអាចសម្រេចបាន ៖ អាហារូបករណ៍ Chevening ជាមូលនិធិជួយដល់យុវជនគ្រប់រូបពីប្រទេសនានាដែលមានក្ដីស្រមៃបន្តការសិក្សាជំនាញដែលខ្លួនស្រលាញ់ដើម្បីទៅអភិវឌ្ឍន៍ប្រទេសជាតិក្រោយបញ្ចប់ការសិក្សា ។ បេក្ខជនត្រូវដឹងពីគោលដៅច្បាស់លាស់ និងការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីធ្វើឱ្យគណៈកម្មការធ្វើការកំណត់សម្គាល់ និងពិចារណា ។

ទី៤ Don’t Hold Back ៖ បេក្ខជនមិនមានពេលវេលាច្រើនក្នុងការសម្ភាសន៍ដើម្បីណែនាំខ្លួននោះទេ ដូចនេះត្រូវឈ្លាសវៃក្នុងការណែនាំខ្លួនដោយភ្ជាប់ជាមួយនឹងភាគជោគជ័យក្នុងការសិក្សា ឬការងាររបស់អ្នកទៅកាន់គណៈកម្មការឱ្យបានល្អបំផុត ។

ទី៥ ប្រើវិធីសាស្ត្រ STAR ៖ បេក្ខជនគួរប្រើវិធីសាស្ត្រ STAR ដើម្បីពណ៌នាដូចជា S គឺ​ Situation (ស្ថានភាព) Task (កិច្ចការ) Action (សកម្មភាព) Result (លទ្ធផល) ព្រោះវាអាចធ្វើឱ្យអ្នកផ្ដល់ចម្លើយបានឆាប់រហ័សក្នុងរយៈពេលសមស្រប ។ ក្នុងការសម្ភាសន៍នេះផងដែរ បេក្ខជនត្រូវធ្វើជាខ្លួនឯង បង្ហាញពីគុណសម្បត្តិ និងវិបត្តិរបស់ខ្លួន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...