ប្រទេសស៊ុយអ៊ែត គ្រោងសាងសង់ទីក្រុងឈើធំជាងគេលើពិភពលោក

យោងតាម WE Forum បានឱ្យបានដឹងថា ប្រទេសស៊ុយអ៊ែតកំពុងរចនាទីក្រុងធ្វើពីឈើ Stockholm Wood ដែលនឹងក្លាយជាការអភិវឌ្ឍន៍ធ្វើពីឈើធំបំផុតរបស់ពិភពលោក និងជាទីដែលមានភាពស្ងប់ស្ងាត់មួយ ។ អ្នកអភិវឌ្ឍន៍ទីក្រុង លោក Atrium Ljungberg បង្ហាញពីមូលហេតុ ដែលគម្រោងទីក្រុងនេះ ត្រូវបានគេហៅថា «ទីក្រុងឈើដ៏ធំបំផុតរបស់ពិភពលោក» ព្រោះការសាងសង់នឹងប្រើឈើច្រើនជាងគម្រោងនៅប្រទេសផ្សេងៗ។

ទីក្រុង Stockholm Wood នឹងមានការិយាល័យចំនួន ៧,០០០កន្លែង ផ្ទះ២,000ខ្នង និងគ្របដណ្តប់លើផ្ទៃដី ២៥០,០០០ ម៉ែត្រការ៉េ។ បច្ចុប្បន្ន ទីក្រុងនេះកំពុងត្រូវបានរចនាដោយស្ទូឌីយ៉ូ Henning Larsen និងក្រុមហ៊ុនស៊ុយអែត White Arkitekter ។

យោងតាមអ្នកអភិវឌ្ឍន៍ ទីក្រុងនេះនឹងត្រូវបានរចនាឡើង ធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ដូចជានៅក្នុងឧទ្យានមួយ ។ Atrium Ljungberg លើកឡើងថា «យើងបានគិតពីការបង្កើតបរិយាកាសទីក្រុងមួយ ដែលពោរពេញទៅដោយភាពស្ងប់ស្ងាត់ក្នុងព្រៃដ៏ក្រាស់ ដែលផ្តល់នូវសោភ័ណបែបតិចនិយម (Minimalistic)» ។

ស្ថាបត្យករបានបញ្ចូលសមាសធាតុធម្មជាតិទៅក្នុងរចនាសម្ព័ន្ធសំណង់ដូចជា ដំបូលពណ៌បៃតងដែលអាចកាត់បន្ថយកម្ដៅបានច្រើន និងបង្អួចធំដើម្បីឱ្យមានពន្លឺធម្មជាតិគ្រប់គ្រាន់ ដែលបង្ហាញពីចក្ខុវិស័យនៃភាពរីកចម្រើនទីក្រុងដែលភ្ជាប់ទៅនឹងធម្មជាតិ។ ចំណុចដែលគួរចាប់អារម្មណ៍មួយទៀតនៃគម្រោងទីក្រុងនេះគឺ អគារ​ទាំង​អស់​នឹង​ត្រូវ​សាងសង់​ពី​ឈើ​ដែល​ដុតមិនឆេះ។ អ្នកអភិវឌ្ឍន៍បានបញ្ជាក់ថា ឈើវិស្វកម្មបង្កើតជាស្រទាប់ការពារលើផ្ទៃ ដែលរក្សាបាននូវភាពរឹងមាំនៃរចនាសម្ព័ន្ធរបស់វា និងរួមចំណែកដល់រចនាសម្ព័ន្ធដែលមានសុវត្ថិភាពខ្ពស់។ លើសពីនេះ ឈើដែលសាងសង់អាគារទាំងនោះ អាចស្រូបយកកាបូនបានល្អ និងបញ្ចេញការបំភាយតិចកម្ដៅជាងបេតុង។

លោក Atrium Ljungberg បន្ថែមថា «សំណង់ឈើអាចកាត់បន្ថយផលប៉ះពាល់អាកាសធាតុបានច្រើន ទាំងក្នុងដំណាក់កាលសាងសង់ និងវដ្តជីវិតទាំងមូលរបស់វា។»

ការស្រាវជ្រាវក៏បានបង្ហាញឱ្យឃើញនូវអត្ថប្រយោជន៍ផ្សេងទៀតជាច្រើនផងដែរ ដូចជាការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសម្រាប់មនុស្ស និងដំណើរការសាងសង់កាន់តែលឿន និងស្ងប់ស្ងាត់ជាងមុន។ លើសពីនេះ ទីក្រុង Stockholm Wood ក៏នឹងមានថាមពល ដែលផលិតដោយខ្លួនឯងដែរ ដើម្បីរក្សាទុក និងចែករំលែកទៅតំបន់ផ្សេងៗ ប៉ុន្តែគេមិនបានបង្ហាញពីព័ត៌មានលម្អិតនៃការផលិតថាមពលរបស់គម្រោងនោះទេ។ ការ​អភិវឌ្ឍ​នេះ​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ឆ្នាំ២០២៥ ដោយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៧៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​ ​១៣៥០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2026

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ​ ​កំពុង​ប្រកាស​ជ្រើសរើស​ ​យុវជន​ ​យុវ​នា​រី​ ​កម្ម​ករ ​កម្មការិនី ​និង​ជន​ចំណាកស្រុក​ ​ដែល​មកពី​គ្រួសារ​ក្រីក្រ ​គ្រួសារ​ងាយ​រង​ហានិភ័យ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...