ផលវិជ្ជមានចំនួន ៥ដែលសង្គមទទួលបានពីកីឡា

កីឡា គឺជាផ្នែកមួយដ៏ចាំបាច់ក្នុងទិដ្ឋភាពជីវិតមនុស្ស។ ការចូលរួមសកម្មភាពកីឡា អាចជួយឱ្យមនុស្សមានឱកាសបានរៀនអំពីរឿងរ៉ាវថ្មីៗ ជួបមនុស្សថ្មីៗ ព្រមទាំងជួយឱ្យរាងកាយមាំមួន រហ័សរហួន និងសមសួនទៀតផង។ បច្ចុប្បន្ន មានប្រភេទកីឡាជាច្រើន ដែលយើងអាចជ្រើសរើសលេងបាន ដោយមិនចាំបាច់គិតពីអាយុ។ ទន្ទឹមនឹងនេះ បើយោងតាមសារព័ត៌មាន IRAN FRONT PAGE បានបង្ហាញថា ការលេងកីឡា មានឥទ្ធិពលវិជ្ជមានចំនួន ៥ចំពោះសង្គម៖

. លើកកម្ពស់សុខុមាលភាពសង្គម ៖ យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនរូបបានបង្ហាញថា ការហាត់កីឡាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះរាងកាយ និងសរីរាង្គរបស់មនុស្ស។ វាជំរុញឱ្យរាងកាយបញ្ចេញនូវសារធាតុគីមីម្យ៉ាងដែលមានឈ្មោះថា អង់ដូហ្វីន ដែលជួយបំបាត់ភាពតានតឹង ការឈឺចាប់ និងលើកកម្ពស់អារម្មណ៍វិជ្ជមាន។ លើសពីនេះ ការហាត់ប្រាណជួយពង្រឹងទំហំសាច់ដុំ ភាពធន់ និងធ្វើឱ្យសាច់ដុំកាន់តែរឹងមាំ។ ជាពិសេស ជួយកាត់បន្ថយបញ្ហាស្រក និងលើសទម្ងន់ ការឡើងឈាម ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាស្ត្រេស។

. បង្កើនសាមគ្គីភាព៖ លក្ខណៈពិសេសរបស់កីឡា គឺបង្កើតឱ្យមានសាមគ្គីភាព ការរួបរួមគ្នា និងភាពស្និទ្ធស្នាលរវាងគ្នានឹងគ្នា ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬភេទ។ ជាក់ស្ដែង កីឡាជាច្រើនប្រភេទ ដូចជាបាល់ទាត់ជាដើម បាននាំឱ្យមនុស្ស ដែលមានសាវតា សាសនា ជាតិសាសន៍ និងពណ៌សម្បុរខុសគ្នា រួបរួមសហការគ្នា នៅពេលដែលពួកគេលេងក្នុងក្រុមតែមួយ ឬគាំទ្រក្រុមដែលពួកគេចូលចិត្ត។

. បង្កើតការងារ៖ កីឡាករ កីឡាការនី ដែលបំពេញការងារក្នុងឧស្សាហកម្មកីឡា ភាគច្រើនគឺទទួលបានប្រាក់កម្រៃខ្ពស់ រហូតដល់រាប់លានដុល្លារក្នុងមួយឆ្នាំក៏មាន។ លើសពីនេះ កីឡាមិនត្រឹមតែបង្កើតការងារសម្រាប់អត្តពលិកប៉ុណ្ណោះទេ អាជីពជាច្រើនក៏ត្រូវការជាចាំបាច់សម្រាប់បម្រើដល់វិស័យនេះដែរ ជាពិសេសគឺ វេជ្ជបណ្ឌិត អ្នកសារព័ត៌មាន និងអ្នកជំនាញផ្នែកអាហារូបត្ថម្ភ។ ជាមួយគ្នានេះ មានឱកាសអាជីវកម្មជាច្រើន​ត្រូវបានបង្កើតឡើងដោយសារកីឡា ដូចជា អ្នកលក់អាហារក្នុងកីឡដ្ឋាន ក្រុមហ៊ុនលក់សម្ភារកីឡា និងក្រុមហ៊ុនភ្នាល់ជាដើម។ វាគឺជាឧស្សាហកម្មដ៏ធំមួយដែលផ្ដល់ឱកាសឱ្យមនុស្សជាច្រើន។

. នាំឱ្យមានការអភិវឌ្ឍក្នុងសហគមន៍ ៖ តាមរយៈសកម្មភាពកីឡា នាំឱ្យកីឡាករយល់អំពីអត្ថប្រយោជន៍នៃការធ្វើការងារជាក្រុម។ ពិសេស នៅជីវិតជាក់ស្ដែង កីឡាករអាចយកស្មារតីបំពេញការងារជាក្រុមរបស់ខ្លួន ដើម្បីចូលរួមអភិវឌ្ឍសហគមន៍ និងស្ថាប័ន ដែលគាត់បំពេញការងារ។ តាមរយៈសកម្មភាពនេះ ពួកគេអាចក្លាយជាចំណែកមួយនៃការអភិវឌ្ឍសង្គមមួយឱ្យមានអរិយធម៌កាន់តែខ្ពង់ខ្ពស់ ដែលជំរុញឱ្យសង្គមមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។

. កាត់បន្ថយបញ្ហាសង្គម៖ នៅពេលដែលយុវជនងាកមកចាប់អារម្មណ៍នឹងការលេងកីឡាក្នុងពេលទំនេរ នេះគឺជាជោគជ័យដ៏ធំមួយក្នុងការកាត់បន្ថយវិបត្តិសង្គម។ ព្រោះយុវជននឹងមិនចាប់អារម្មណ៍ការសេពគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ចំណុចនេះ ជះឥទ្ធិពលវិជ្ជមានយ៉ាងធំសម្រាប់សង្គមជាតិ ព្រមទាំងអាចកាត់បន្ថយបញ្ហាអន្តិសុខផ្សេងៗផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...