យុវតី សេង សុវណ្ណអម្ពរ សម្រេចរៀនជំនាញបរិក្ខារត្រជាក់ ព្រោះមើលឃើញតម្រូវការទីផ្សារការងារខ្ពស់

ខណៈសិស្សដែល​ទទួលបាននិទ្ទេស B ភាគច្រើន​សម្លឹង​មើលទៅ​លើជំនាញធុរកិច្ច​នៅ​តាម​សាកលវិទ្យាល័យ​នានា សម្រាប់យុវតី សេង សុវណ្ណអម្ពរ បែរជាសម្រេចចិត្តចូលរៀន​សាលាបណ្តុះបណ្តាលបច្ចេកទេស ដោយ​ចាប់យកជំនាញ បរិក្ខា​ត្រជាក់ ទៅវិញ។

ក្នុងកិច្ច​សម្ភាសន៍​ជាមួយ AMS Education យុវតី សុវណ្ណអម្ពរ បញ្ជាក់ថា ការ​ដែល​រូបនាង​សម្រេចជ្រើសរើសរៀនជំនាញជំនាញបរិក្ខាត្រជាក់ ​មិន​ជ្រើសរើសចូលរៀន​នៅ​សាកលវិទ្យាល័យ ខណៈ​ដែល​រូបនាងទទួលបាននិទ្ទេស B ក្នុងការប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិនោះ ក៏​ព្រោះតែរូបនាងមើលឃើញថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ការកើន​ឡើង​នូវ​សំណង់អគារ ក៏​ដូចជាខុនដូរជាច្រើន ដែលនេះ​បានបញ្ជាក់ថា នឹង​នាំ​ឱ្យ​មាន​តម្រូវ​ការ​ផ្នែកបរិក្ខា​ត្រជាក់ជា​ចាំបាច់ ដូចជា ម៉ាស៊ីនត្រជាក់ ទូរត្រជាក់ ទូទឹកកក បន្ទប់ក្លាសស៊េ  ជាដើម ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ។ សុវណ្ណអម្ពរ លើក​ឡើងថា ដោយសារតែតម្រូវ​ការ​គ្រឿងត្រជាក់ក្នុង​ការប្រើប្រាស់ប្រចាំថ្ងៃកើន​ឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ជាងជឿជាក់ថា ជំនាញបរិក្ខាត្រជាក់ នឹង​ក្លាយទៅជាជំនាញមួយដែលមានតម្រូវការក្នុង​ទីផ្សារបច្ចុប្បន្ន និងពេលអនាគត។

តើជំនាញបរិក្ខាត្រជាក់​គេត្រូវ​សិក្សា​ទៅលើអ្វីខ្លះ?

តាមពិតទៅបច្ចុប្បន្ន យុវតី សេង សុវណ្ណអម្ពរ កំពុងសិក្សា​ឆ្នាំទី២ លើជំនាញបរិក្ខា​ត្រជាក់​ នៅ​វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ។ បើតាម​ការ​បញ្ជាក់របស់ សុវណ្ណអម្ពរ ក្នុងជំនាញបរិក្ខារត្រជាក់នេះ សម្រាប់វិទ្យាស្ថាន បានបង្រៀន​ទាំងជំនាញទន់ និងជំនាញរឹង ។ សម្រាប់ជំនាញទន់ (soft skill) គឺសិក្សាពីសីលធម៌ អាកប្បកិរិយានៅពេលដែលចេញធ្វើការងារ ឬមួយក៏រស់នៅក្នុងសង្គមជាក់ស្ដែង, ចំណែកជំនាញរឹង (Hard skill ) ផ្តោតទៅលើជំនាញផ្ទាល់ មានទាំងគ្រឿងបង្គុំ ប្រព័ន្ធមេកានិក ហើយទាក់ទងជាមួយប្រព័ន្ធអគ្គីសនី សិក្សាម៉ាស៊ីត្រជាក់ និងដំណើរការគ្រឿងបង្គុំជាដើម។ ក្នុងជំនាញតូចៗដែល អម្ពរ រៀបរាប់ អ្វីដែលនាងចូលចិត្តជាងគេ គឺមុខវិជ្ជា AutoCAD ដែល​ទាក់ទងជាមួយនឹងប្លង់ ។ ប្លង់ នៅពេលដែលគូសសម្រាប់គម្រោង ត្រូវតម្លើងម៉ាស៊ីនត្រជាក់តាមអាគារ ដូច្នេះត្រូវដឹងរបៀបដាក់ទីតាំងម៉ាស៊ីនត្រជាក់។

ក្នុងអំឡុងពេលសិក្សា​នៅ​ឆ្នាំទី១នោះ សុវណ្ណអម្ពរ ក៏មានឱកាសចុះកម្មសិក្សាទៅប្រទេសថៃ តាមរយៈគម្រោងរបស់សាលាជាមួយនឹងក្រុមហ៊ុនដៃគូសហការដែលនាងកំពុងតែបំពេញបេសកកម្មការងារផ្ទាល់ផងដែរ។

សុវណ្ណអម្ពរ បានប្រាប់បទពិសោធន៍​ពេល​ចុះតៅ​កម្មសិក្សា​នៅក្រៅប្រទេស​ថា នាងបានដឹងពីចង្វាក់ផលិតកម្ម តាំងពីនៅជាគ្រោង នៅជាដែកនៅឡើយ ដោយ​នាងបានដឹងពីរបៀបបត់ និងតម្លើង។ មួយវិញទៀត អម្ពរ ក៏​អាចដឹងអំពីការធ្វើឱ្យចេញជាគ្រោងទូ ចាប់ប្រព័ន្ធគ្រឿងបង្គុំ ពិនិត្យប្រព័ន្ធភ្លើង ហើយរបៀបជូតសម្អាត។ អម្ពរ បញ្ជាក់ថា សូម្បីតែការជូតសម្អាត ក៏មានរបៀបដែលមានស្តង់ដារដែរ ជារួមទៅអ្វីដែលនាងរៀនបាន គឺដឹងពីរបៀបតម្លើង ពីដំណាក់កាលដំបូង រហូតដល់ដំណាក់កាលចុងក្រាយ។ 

សម្រាប់សិស្ស ឬក៏យុវជនដែលមានបំណងចង់សិក្សាលើជំនាញបរិក្ខារត្រជាក់ សុវណ្ណអម្ពរ បានផ្តល់ជាយោបល់ថា គួរ​តែសិក្សាអំពីចំណូលចិត្ត ពង្រឹងភាសា និងស្គាល់ឱ្យច្បាស់ពីគោលបំណងរបស់ខ្លួនជាមុនសិន។

យុវតី សេង សុវណ្ណអម្ពរ

“បើសិនជាតាំងចិត្តរៀនហើយ បើសិនជាមានអ្នកផ្សេងៗគាត់មកនិយាយអី អាចនិយាយបានថា យើងកុំសូវគិតអី មានន័យថា បើសិនជាអ្វីដែលយើងស្ដាប់ទៅហើយវាមានប្រយោជន៍សម្រាប់ខ្លួនយើង យើងយកមកគិត ប៉ុន្តែអ្វីដែលស្ដាប់ហើយ យើងពិបាកចិត្ត វាមិនល្អ យើងកុំគិតអី ហើយបើយើងដាក់ចិត្តថារៀនហើយត្រូវតែរៀនឱ្យខ្លាំង ដើម្បីអភិវឌ្ឍន៍ជំនាញមួយហ្នឹង ធ្វើឱ្យខ្លួនឯងរីកចម្រើន ហើយមានអនាគតល្អសម្រាប់ខ្លួនឯងផ្ទាល់”

យ៉ាងណាក៏ដោយ​ យុវតី សេង សុវណ្ណអម្ពរ មានក្តីសុបិន្តថា ក្រោយពេលនាងរៀនចប់ នាងនឹងទទួលបានជំនាញជាក់លាក់មួយ ដោយ​អាចនិយាយបានថា នាងនឹងក្លាយជាអ្នកបច្ចេកទេស ជាមួយនឹងជំនាញច្បាស់លាស់ ។ ដូច្នេះដើម្បីអាចសម្រេចក្តីសុបិន្តមួយ​នេះ អម្ពរ បានដាក់គោលដៅថា នាងនឹងខិតខំប្រឹងប្រែងរៀនជំនាញបរិក្ខា​ត្រជាក់នេះឱ្យ​កាន់តែខ្លាំង ហើយ​នឹងបន្តយកបរិញ្ញាបត្រពីរឆ្នាំទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...