តើទេវតាចុះមកក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរមានប្រវត្តិ និងអត្ថន័យ​យ៉ាងដូចម្តេច ?

ភ្នំពេញ – ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនៅកម្ពុជា ត្រូវបានប្រជាជនខ្មែរប្រកាន់ខ្ជាប់ខ្ជួន និងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ។ នៅពេលនឹកដល់ពិធីបុណ្យចូលឆ្នាំ ប្រជាជនខ្មែរតែងនឹកដល់ឱកាសនៃការជួបជុំក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូនញាតិមិត្ត និងការធ្វើដំណើរទៅលេងស្រុកកំណើត ជាពិសេសទិដ្ឋភាពលេងល្បែងប្រជាប្រិយខ្មែរ។

បើយោងតាមសៀវភៅមហាសង្រ្កាន្ត បានឱ្យដឹងថា នៅ​ឆ្នាំនេះ ទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ជាបុត្រទី៦ របស់កបិលមហាព្រហ្មទ្រង់អម្ពរ (គ្រឿងស្លៀកពាក់) ពណ៌ស សៀតផ្កាចង្កុលណី (វារីជាតិប្រភេទឈូក) គ្រឿងអលង្ការ  ត្បូងថ្មពណ៌លឿង សោយ ចេកណាំវ៉ា ឬចេកទឹក ព្រះហស្តស្ដាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ ពិណ(ចាប៉ី) គង់លើខ្នងសត្វក្របី ជាសត្វពាហនៈ។ ព្រះនាងនឹងយាងចុះមកនៅក្នុងថ្ងៃសុក្រ ៩រោច រនោចខែចេត្រ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀលខាងមុខ។

ហេតុអ្វីបានជាមានទេវតាចុះមកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ?

តាមពិតទៅពិធីបុណ្យ​ចូលឆ្នាំខ្មែរ គឺមានពាក់ព័ន្ធទៅនឹងរឿងព្រេងនិទាន ​ធម្មបាលកុមារ ដោយ​រឿងព្រេងនោះ​មានការរៀបរាប់ពីដោះប្រស្នាររវាង ធម្មបាលកុមារ និងកបិលមហាព្រហ្ម ។ ក្រោយ​ចាញ់ការដោះប្រស្នារពីធម្មបាលកុមារហើយ កបិលមហាព្រហ្មបានហៅទេពធីតាទាំងប្រាំពីរអង្គមកប្រាប់ថា “បិតាត្រូវកាត់ព្រះកេសបូជាធម្មបាលកុមារ ឯព្រះកេសបិតានេះបើយកទៅចោលលើផែនដីនឹងមានភ្លើងឆេះទាំងលោកធាតុ។ បើយកទៅបោះចោលហើយលើអាកាសភ្លៀងនឹងរាំង។ បើយកទៅចោលក្នុងសមុទ្រទឹកសមុទ្រនឹងរីងស្ងួត”។ កបិលមហាព្រហ្មក៏បានកាត់ព្រះកេសរបស់ខ្លួនហុចទៅនាងទុង្សាទេវី ដែលត្រូវជាបុត្រីច្បង ហើយទើបព្រះអង្គឱ្យទេពធីតាទាំងប្រាំពីរអង្គយកជើងពានមកទ្រព្រះកេសបិតា និងផ្លាស់ប្តូរវេនគ្នាដង្ហែរព្រះកេសបិតាម្តងម្នាក់ជារៀងរាល់ឆ្នាំ។

លោក យូ សុភា សាស្រ្ដាចារ្យវប្បធម៌ខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា បើពិចារណាឱ្យបានលម្អិតទៅលើអត្ថន័យពីធីបុណ្យចូលឆ្នាំខ្មែរ គេអាចទាញជាគុណតម្លៃអប់រំពីព្រហ្មវិហារធម៌ទាំងបួន ដែលមនុស្សគ្រប់មជ្ឈដ្ឋានអាចយកមកប្រើក្នុងជីវិតរស់ប្រចាំថ្ងៃ។ អត្ថន័យបង្កប់ក្នុងរឿងព្រេងនេះ ព្រះភ័ក្រ្តរបស់កបិលមហាព្រហ្ម ជានិមិត្តរូបនៃព្រហ្មវិហារធម៌ទាំង៤ មាន មេត្តា ករុណា មុទិតា និងឧបេក្ខា។

លោក យូ សុភា ជាសាស្រ្ដាចារ្យវប្បធម៌ខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

“មិនថាមនុស្សលោក ទេវតា ព្រះព្រហ្មនោះទេ ការគោរពពាក្យសច្ចៈ គឺជាធម៌ដ៏ប្រសើរបំផុតមិនអាចខ្វះឡើយ ។ គំនិតអប់រំបន្ទាប់បន្សំទៀត កុំមើលស្រាលមនុស្សដោយការប្រមាទ ព្រោះពួកគេក៏អាចមានបុណ្យវាសនាខ្ពស់ដែរ ហើយកូនៗត្រូវគោរពតាមបណ្តាំរបស់ឪពុក”

បើតាមសៀវភៅ ព្រះបាទធម្មិក និពន្ធដោយ ឥន្ធបញ្ញោភិក្ខុ ហេង មណីចន្ដា បានបង្ហាញថា ការដើរតាមព្រហ្មវិហារធម៌ទាំងបួននេះ សំខាន់ខ្លាំងណាស់សម្រាប់វាសនាប្រជារាស្រ្ដ និងប្រទេសជាតិ។ បើសិនជាគោលការណ៍នេះត្រូវបានអនុវត្តដោយប្រជារាស្រ្ដទូទៅ ព្រមទាំងអ្នកដឹកនាំនោះ ប្រទេសជាតិទាំងមូលប្រាកដជានឹងមានសុខុដុមរម្យនា មានសន្តិភាព វឌ្ឍនភាព និងសេចក្ដីសុខជាមិនខាន។ ប្រសិនបើប្រជារាស្រ្ដ ឬអ្នកដឹកនាំសង្គមណាមួយពុំបានដើរតាមព្រហ្មវិហារធម៌ទាំងបួននេះទេ ជំងឺចងអាឃាតគ្នា ព្យាបាទគ្នាពុំមានទីបញ្ចប់ សង្រ្គាមទុរគតភាព និងអពមង្គល នឹងរាតត្បាតសង្គមនោះជាពុំខាន។

តាមទំនៀម​​ពិធី​​ចូល​ឆ្នាំ​​ខ្មែរតែងប្រព្រឹត្ត​​ទៅរយៈពេល ៣ ថ្ងៃ ។ ដោយថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត, ថ្ងៃទី២ ជាថ្ងៃ​ វនបត, ថ្ងៃទី៣ ជាថ្ងៃ​ឡើង​ស័ក ។ រីឯការ​កំណត់​​ខែ ថ្ងៃ ម៉ោង នាទី​ដែល​ឆ្នាំ​ចាស់​ត្រូវ​ផុត​កំណត់ ហើយ​ទេវតាឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​ទទួល​តំណែង​​ពី​ទេវតា​ឆ្នាំ​ចាស់​នោះ គេ​អាច​ដឹង​បាន​​ដោយ​​​ប្រើ​​ក្បួន​ហោរាសាស្ត្រ​​បុរាណ​ គឺ​​ក្បួន​មហាសសង្ក្រាន្ត​។

ជាមួយគ្នា​ក្នុង​អំឡុងពេលពិធីបុណ្យចូលឆ្នាំខ្មែរ គេតែងអប់រំឱ្យកូនមានកត្តញ្ញូកត្តវេទីចំពោះឪពុកម្ដាយ ដោយការជូនសម្លៀកបំពាក់ ថវិកា គ្រឿងឧបភោគបរិភោគ ក៏ដូចជារបស់ប្រើប្រាស់ផ្សេងៗផងដែរ។ ទន្ទឹមគ្នានេះបុណ្យចូលឆ្នាំក៏បានបង្កប់តម្លៃអប់រំយ៉ាងវិសេសវិសាលសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ កែប្រែនូវទម្លាប់មិនល្អ ចេះច្បិចយកលក្ខណៈប្រសើរ នៃពិធីនេះមកប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...