បេក្ខជន១២រូប នៃកម្មវិធី «ជើងឯកថ្វីមាត់» ឈានដល់វគ្គប្រកួតជម្រុះជុំទី១ នៅចុងសប្តាហ៍នេះ

ភ្នំពេញ – ក្រោយ​ទទួលការការបង្វឹកអស់រយៈពេល​៣សប្តាហ៍ បេក្ខជនទាំង​១២រូប នៃកម្មវិធី «ជើងឯកថ្វីមាត់» នឹង​ត្រូវ​ធ្វើការ​ប្រកួតជម្រុះជុំទី១ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៣ ខាងមុខ ឯស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ (អគារខេមរានី)។

លោក ស៊ុយ លីនប៉ាវ នាយកកម្មវិធី «ជើងឯកថ្វីមាត់» ឱ្យដឹងថា នៅក្នុងការ​ប្រកួតវគ្គជម្រុះជុំទី១នោះ បេក្ខជនទាំង​១២រូបនឹង​ត្រូវ​ប្រកួតវោហារគ្នា​ទៅ​លើ​ប្រធានបទ៣ផ្នែក គឺ ផ្នែកវប្បធម៌, ផ្នែកការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និង ផ្នែកបរិស្ថាន ។

ក្នុងការ​ប្រកួតជម្រុះ​រយៈពេល​ពេញ​មួយព្រឹកនៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះ មានតែបេក្ខជនចំនួន ៦រូបប៉ុណ្ណោះ​ដែលនឹង​ត្រូវ​ជ្រើសរើស​ទៅ​កាន់វគ្គផ្តាច់ព្រ័ត្រ ដែលគ្រោងប្រព្រឹត្ត​ទៅ​នៅ​ខែមេសា ខាងមុខ ។

សាធារណជនទូទៅ សិស្ស និស្សិត ដែលមានបំណងចង់ចូលរួមទស្សនាដោយផ្ទាល់ អាចអញ្ជើញ​ចូលរួម​ទស្សនា​នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ​អគារ​ខេមរានី ក្នុងសង្កាត់ព្រែកលាភ រាជធានីភ្នំពេញ ដោយគ្រាន់តែចុះឈ្មោះតាមរយៈតំណភ្ជាប់ ៖ https://tinyurl.com/LetsTALKCompetition1stRound ។

គួរ​បញ្ជាក់ថា «កម្មវិធីជើងឯកថ្វីមាត់» ត្រូវ​បានរៀបចំ​បង្កើត​ឡើងដោយ​សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ ដើម្បីផ្តល់ជាវេទិកា​មួយ​សម្រាប់យុវជន​ក្នុង​ការ​បង្ហាញ​ទេពកោសល្យ និង​សមត្ថភាព​ ហើយ​ពិសេស​ជាងនេះ គឺជាការ​បណ្តុះ​នូវ​សមត្ថភាព​យុវជន និង​បណ្តុះគំនិតវិជ្ជមាន​នៅ​ក្នុង​ចំណោមយុវជន ដើម្បីជា​ផ្នែក​មួយ​ចូលរួមដោះស្រាយ​បញ្ហា​ជូនសង្គមជាតិ។

ក្នុងនោះសម្រាប់​បេក្ខជនដែលចូលរួមក្នុងកម្មវិធី «ជើងឯកថ្វីមាត់» មិន​ត្រឹម​តែ​ទទួល​បានការ​បណ្តុះបណ្តាល​លើជំនាញនិយាយជាសាធារណៈ ដែលបង្វឹកដោយគ្រូឧទ្ទេសពូកែៗ​ប៉ុណ្ណោះទេ តែបេក្ខជនដែលជាប់ជ័យលាភី ក៏​នឹងទទួលបានរង្វាន់​លើកទឹកចិត្តដូចជា ជ័យលាភីលេខ១ ទទួលបានថវិកាលើកទឹកចិត្ត​ចំនួន ៥០០ដុល្លារ និងប័ណ្ណសរសើរ, ជ័យលាភីលេខ២ ទទួលបានថវិកាលើកទឹកចិត្តចំនួន ៣០០ដុល្លារ និងប័ណ្ណសរសើរ និង ជ័យលាភីលេខ៣ ទទួលបានថវិកាលើកទឹកចិត្ត ២០០ដុល្លារ និង​ប័ណ្ណសរសើរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

តាមរយៈសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសអំពីអាហារូបករណ៍រដ្ឋាភិបាលចិន ដែល​នឹងជ្រើសរើសនិស្សិតកម្ពុជាទៅបន្តការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%