ប្រទេស ៣ ដែលប្រជាជនមានសុខភាពផ្លូវចិត្តល្អបំផុត

ការរស់នៅក្នុងសង្គមឌីជីថល មាន​ជំងឺផ្លូវចិត្តថ្មីៗជាច្រើនបានកើតឡើង ដូចជា ជំងឺវង្វេងឌីជីថល (digital dementia) ជំងឺថប់បារម្ភលើប្រព័ន្ធអ៊ីនធឺណិត (Cyberchondria) និងជំងឺញៀនអ៊ីនធឺណិត ត្រូវបានគេប្រើនៅក្នុងវាក្យស័ព្ទទូទៅ។ ចំណែកគំនិតដែលថា យើងអាចភ្ជាប់ទំនាក់ទំនងជាសកល និងចែករំលែកភាពរីករាយ តាមរយៈអ៊ីនធឺណិត ត្រូវបានចោទជាសំណួរ ថានៅតែត្រឹមត្រូវដែរឬទេ? ខណៈមនុស្សចាប់ផ្ដើមមានបញ្ហាគេងមិនលក់ ពិបាកផ្ដោតអារម្មណ៍ និងពិបាកសម្របខ្លួនទៅក្នុងសង្គម ដោយសារតែឥទ្ធិពលបច្ចេកវិទ្យា។ ជាមួយគ្នានេះ ការកើនឡើងនៃតម្លៃអចលនទ្រព្យ ថ្លៃរស់នៅ គួបផ្សំនឹងរយៈពេលធ្វើការដ៏យូរ និងរបៀបប្រើប្រាស់ពេលទំនេរ ក៏ជះឥទ្ធិពលមកលើសុខមាលភាពរបស់យើងផងដែរ។

យោងតាមទិន្នន័យស្រាវជ្រាវរបស់ស្ថាប័ន William Russell នៃចក្រភពអង់គ្លេស ដែលវាយតម្លៃទៅលើតុល្យភាពការងារ និងជីវិត ការចំណាយលើការថែទាំសុខភាពរបស់រដ្ឋាភិបាល និងកត្តាបរិស្ថាន ដែលរួមមានកត្តាធម្មជាតិបៃតង និងលក្ខខណ្ឌអាកាសធាតុ គេបានរកឃើញប្រទេសចំនួន ៣ដែលមានការលើកកម្ពស់សុខភាពផ្លូវចិត្តប្រជាជនបានល្អជាងគេក្នុងពិភពលោក៖

. ស៊ុយអែត ជាទូទៅប្រទេសនេះមានសីតុណ្ហភាពជាមធ្យម ២,១​ អង្សារ និងមិនមែនជាទីតាំងអំណោយផលផ្នែកអាកាសធាតុនោះទេ។ ប៉ុន្តែមានហេតុផលមួយចំនួ​នដែលនាំឱ្យស៊ុយអែតជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាប្រទេសដែលប្រជាជនមានសុខុមាលភាពផ្លូវចិត្តល្អជាងគេក្នុងពិភពលោក។ ដើមឈើ និងរុក្ខជាតិបៃតងគ្រប់ទីកន្លែង បានផ្ដល់ឱ្យមនុស្សនៅទីនេះបាត់អស់ភាពតានតឹង។ ជាក់ស្ដែង រាជធានីស្តុកខុល ដែលជាទីក្រុងរបស់ប្រទេស មានរុក្ខជាតិ និងដើមឈើធំៗជាច្រើន រួមជាមួយនឹងឧទ្យានដែលមានបរិយាកាសបរិសុទ្ធ បានបង្កើតឱ្យមានលំហបៃតងដ៏ស្រស់ស្រាយសម្រាប់ការរស់នៅ។

លើសពីនេះ ជនជាតិស៊ុយអែតឱ្យតម្លៃខ្ពស់ទៅលើតុល្យភាពរវាងជីវិត និងការងារ ដោយមានមនុស្សត្រឹមតែ ១,១ ភាគរយប៉ុណ្ណោះ ដែលធ្វើការលើសពី ១៥ម៉ោងក្នុងមួយថ្ងៃ។ ខណៈពេលទំនេរភាគច្រើន គេចំណាយទៅលើការកម្សាន្ត និងថែសុខភាព។ ការធានារ៉ាប់រងសុខភាពសាធារណៈរបស់ប្រទេសនេះ គ្របដណ្ដប់លើបុគ្គលិកទាំងអស់ ស្មើនឹង ៣១,៤២ភាគរយនៃ​ប្រាក់ចំណូលរបស់ពួកគេ ហើយពិន្ទុនៃភាពវិជ្ជមាននៃសុខុមាលភាពផ្លូវរបស់ពួកគេគឺ ៧,១៣ លើ ១០។

. អាល្លឺម៉ង់ ក្នុងនាមជាប្រទេសអ្នកមានបំផុតនៅទ្វីបអឺរ៉ុប អាល្លឺម៉ង់បានប្ដេជ្ញាគាំទ្រ និងលុបបំបាត់បញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសរបស់ខ្លួន។ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបារាំង និងន័រវេស សម្រាប់ការចំណាយរបស់រដ្ឋាភិបាលលើសេវាសុខភាពផ្លូវចិត្តសាធារណៈ។ ជាពិសេស អ្នកជំងឺដែលបានចេញពីមន្ទីរពេទ្យផ្លូវចិត្ត ត្រូវបានជួយស្វែងរកការងារ និងធ្វើសមាហរណកម្មចូលសង្គមឡើងវិញ ពីសំណាក់រដ្ឋាភិបាល និងអុ្នកថែទាំជំនាញ។ ជាមួយគ្នានេះ អាល្លឺម៉ង់ ទទួលបានពិន្ទុ ៦,៦ លើ ១០ ក្នុងនាមជាប្រទេសដែលមានសុខភាពផ្លូវចិត្តល្អជាងគេលំដាប់ទី ២ លើពិភពលោក។

. ហ្វាំងឡង់ បើយោងតាមរបាយការណ៍ «World Happiness Report» ក្នុងឆ្នាំ ២០២២ បានឱ្យដឹងថា ហ្វាំងឡង់ បានជាប់ជាប្រទេសដែលមានសេចក្ដីសុខបំផុតក្នុងការរស់នៅ អស់រយៈពេល ៥ឆ្នាំជាប់ៗគ្នា។ នេះគឺដោយសារតែប្រទេសហ្វាំងឡង់ មានភាគរយខ្ពស់នៃលំហបៃតង។ លើសពីនេះ ហ្វាំងឡង់ជាប្រទេសមួយ ក្នុងចំណោមដប់ ដែលមានប្រជាជនធ្វើការច្រើនម៉ោងតិចតួចបំផុត និងមានភាគរយស្មើគ្នាជាមួយប្រទេសស៊ុយអែត។

នៅក្នុងប្រទេសនេះ មានការផ្ដល់ជូននូវសេវាកម្ម ព្យាបាលផ្លូវចិត្តតាមអ៊ីនធឺណិត មជ្ឈមណ្ឌលព្យាបាលសុខភាពផ្លូវចិត្ត ដែលព្យាបាលអ្នកមានជំងឺបាក់ទឹកចិត្ត អ្នកប្រើប្រាស់គ្រឿងស្រវឹងខុសលក្ខខណ្ឌ និងជនដែលឧស្សាហ៍មានជំងឺថប់បារម្ភ។ ហេតុផលនេះហើយ​ បាននាំឱ្យហ្វាំងឡង់ទទួលបានពិន្ទុ ៦,៤៧ លើ១០ ក្នុងនាមជាប្រទេសដែលមានប្រជាជនមានសុខភាពផ្លូវចិត្តល្អជាងគេ លំដាប់ទី ៣ក្នុងពិភពលោក។

ទន្ទឹមនឹងនេះ ក៏មានប្រទេស​ ៧ផ្សេងទៀតដែលមានចំណាត់ថ្នាក់ជាប្រទេសដែលប្រជាជនមានសុខភាពផ្លូវចិត្តល្អ ដូចជា បារាំង ហូឡង់ អ៊ីតាលី កាណាដា ន័រវេស ស្លូវ៉ានៀ និងអូស្ត្រាលី។ ខណៈប្រទេសទាំងនេះ ក៏ជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំគួរឱ្យកត់សម្គាល់ក្នុងពិភពលោកសម័យទំនើបផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...