ក្រសួងអប់រំកំពុងជំរុញអំណានដំបូង ខណៈបច្ចេកវិទ្យាធ្វើ​ឱ្យ​ការអានធ្លាក់ចុះ

ភ្នំពេញ – ដោយសារ​ការរីកចម្រើន​ផ្នែកបច្ចេកវិទ្យា មនុស្ស​ស្ទើរ​តែគ្រប់រូប សុទ្ធសឹង​តែមាន​ទូរស័ព្ទដៃប្រើប្រាស់ ដោយករណីនេះ បានធ្វើ​ឱ្យ​សិស្ស​លែង​ផ្តោត​លើការអានសៀវភៅ ដែលនាំ​ឱ្យ​ការ​អាន​មានការធ្លាក់ចុះ ។ យ៉ាងណាក៏ដោយ​សម្រាប់កម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ​គោលការណ៍ពង្រឹងអំណានដំបូង ដើម្បីទប់ទល់​នឹង​បញ្ហា​ខាងលើនេះ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំទិវាជាតិអំណានលើកទី៨ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា បានមានប្រសាសន៍ថា កាលពីមុនសិស្សផ្តោត​តែទៅ​លើ​ការអានសៀវភៅ ប៉ុន្តែនៅពេលមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា មានទូរស័ព្ទដៃច្រើន ​ការអានមានការធ្លាក់ចុះ ដោយនិន្នាការនេះ មិន​មែន​មានតែនៅ​កម្ពុជានោះទេ គឺមានទូទាំងពិភពលោក។ តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តី ទោះជាពេលខ្លះ​គេអាចអានបាននៅលើទូរស័ព្ទក៏ដោយ ប៉ុន្តែឯកឧត្តមយល់ឃើញថា ការអានដែលភាគច្រើន​នៅ​លើបណ្តាញសង្គម គឺមានសរសេរខុស មិន​ត្រឹម​ត្រូវតាមក្បួនវេយ្យាករណ៍​ជាដើម។

ឯកឧត្តម ហង់ជួន ណារ៉ុន បានបន្ថែម​ថា ក្នុង​ន័យនេះ ដើម្បីលើក​កម្ពស់ការអាន ក្រសួងអប់រំ​យុវជន និង​កីឡា បានដាក់ចេញ​នូវ​គោលការណ៍​មួយដើម្បីពង្រឹងការអានពីដំបូង ឬហៅថា អំណានដំបូង ដោយបង្រៀន​ចាប់ពីថ្នាក់ទី១ ដល់ទី៣។

តើអំណានដំបូងយ៉ាងដូចម្តេច?

បើតាមប្រសាសន៍​បញ្ជាក់របស់ ឯកឧត្តម ហង់ជួន ណារ៉ុន ភាសាខ្មែរ គឺជា​ភាសាមួយ​ដែលរៀន​ចាំបាច់​ត្រូវ​ឆ្លង​កាត់ការ​ប្រកប ខុសពីភាសាដទៃខ្លះ, ដូច្នេះគ្រូត្រូវចេះវិធីសាស្រ្ត​បង្រៀន​ឱ្យ​សិស្សចេះស្គាល់តួរអក្សរ ចេះស្គាល់សូរ ចេះយក​មក​ប្រកបគ្នា​រវាងស្រះ និង​ព្យញ្ជនៈ ហើយ​ឱ្យសិស្សចេះតែងឃ្លាល្បះដោយ​ខ្លួនឯង រៀនសរសេរ​ដោយ​ខ្លួនឯង។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ

“វិធីសាស្រ្តនេះគឺមាន៧ជំហាន ហើយមានវិធីសាស្រ្តបង្រៀន​ឱ្យសិស្ស​ឆាប់ចេះអាន ហើយ​បន្ទាប់គឺតម្រូវ​ឱ្យ​សិស្ស​អានសៀវភៅបន្ថែម…”

ជាមួយ​គ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏​ជំរុញ​ឱ្យ​ឪពុកម្តាយត្រូវណែនាំកូនៗឱ្យ​អានសៀវភៅបន្ថែម ព្រមទាំង​សួរនាំទៅកូនៗ ដើម្បី​ឱ្យ​ពួកគេ​មានទម្លាប់អាន និងចូលបណ្ណាល័យ ។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភាសាជាមូលដ្ឋានគ្រឹះ នៃការសិក្សារៀនសូត្រ ដូច្នេះ​ប្រសិនបើសិស្ស​មិន​អាចអាន និង​សរសេរមិនស្ទាត់ វានឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រៀន​ទៅ​លើ​មុខ​វិជ្ជាផ្សេងៗ ដូច្នេះ​ការពង្រឹងអំណានដំបូង គឺជា​ផ្នែក​មួយ នៃកំណែទម្រង់ដែលកម្ពុជាបានដាក់ចេញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...