សម្តេចតេជោ ហ៊ុន សែន ៖ ជំនាញបច្ចេកទេស គឺជាជំនាញ​ដែលមានតម្រូវការ​ចាំបាច់ នៃសង្គម​បច្ចុប្បន្ន

ភ្នំពេញ – បច្ចុប្បន្ននេះ កម្ពុជា​កំពុង​តែមានតម្រូវការ​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេសកាន់តែខ្លាំងឡើងៗ ទាំងតម្រូវការក្នុងស្រុក និង​បំពេញ​តម្រូវការ​សម្រាប់អ្នក​វិនិយោគ ។ នេះជា​ប្រសាសន៍​លើក​ឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រ​ដល់និស្សិតបច្ចេកទេស នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស (NTTI) ប្រមាណជាង​៥ពាន់​នៅ​មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ​ជ្រោយចង្វា នាព្រឹក​ថ្ងៃទី២៧ ខែកុម្ភៈ។

សម្តេចតេជោលើក​ឡើងថា កម្ពុជាបច្ចុប្បន្ន​មាន​តម្រូវការ​ នៃអ្នក​បច្ចេកទេស​កាន់តែធំ ទាំងតម្រូការ​ក្នុងស្រុកដែលមានស្រាប់ និង​មួយ​ផ្នែកទៀត​គឺដើម្បីបំពេញ​សេចក្តីត្រូវការ​របស់អ្នកវិនិយោគ ដែលចង់មកធ្វើការវិនិយោគ​នៅកម្ពុជា ដែល​​គេ​ត្រូវ​ការ​ធនធាន​មនុស្ស​ខាងបច្ចេកទេស។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“ដូចនេះ វាជួយទាក់ទាញវិនិយោគឱ្យមកកាន់កម្ពុជាផងដែរ ។ ប្រសិនបើកម្ពុជា​គ្មានធន​ធាន​មនុស្សគ្រប់គ្រាន់ទេគឺកម្ពុជាមិនទទួលបានជោគជ័យនៅក្នុងការទាក់ទាញ​វិនិយោគិន​បានទេ”

បើតាមប្រសាសន៍របស់សម្តេចតេជោ បច្ចុប្បន្ន​កម្ពុជាបានចុះហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន​ទាំងក្នុងតំបន់ ក៏​ដូចជា​ពិភពលោក ដូច្នេះមិន​មែន​គ្រាន់តែជាបញ្ហា​ដាច់​ដោយ​ឡែក​របស់ទីផ្សារកម្ពុជាដែលមាន​មនុស្ស​១៧លាននាក់​នោះទេ តែយើង​ត្រូវ​ប្រកួត​ប្រជែង និង​ចូល​ទៅ​កាន់ទីផ្សារ នៃមនុស្ស​រាប់ពាន់​លាននាក់ ។ ដូច្នេះ​សម្តេចមើលឃើញថា ការ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺកាន់តែមានតម្រូវ​ការ​ធំ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ដែរថា ដោយ​សារមើលឃើញ​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈមានតម្រូវការ​កាន់តែធំ ដូច្នេះ​ហើយ​ទើបសម្តេច​បានដាក់ចេញ​ផែនការគោលនយោបាយ​ឱ្យ​ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធធ្វើការ​បណ្តុះបណ្តាល​លើជំនាញវិជ្ជាជីវៈ​ដល់យុវជន​កម្ពុជា​ប្រមាណ ១,៥លាននាក់​ក្នុងមួយឆ្នាំ ដោយ​ចាប់ផ្តើម​ពីឆ្នាំក្រោយទៅ។

គួរ​បញ្ជាក់ថា ក្នុង​បរិបទ​សកលភាវូបនីយកម្ម ការ​រីក​ចម្រើន​លូតលាស់ឥតឈប់ឈរ និង​ការ​ប្រកួតប្រជែង គឺទាមទារ​ឱ្យ​ប្រទេស​ជាតិមួយ​ខិតខំ​បង្កើន​គុណភាពផលិតផល និង​សេវាកម្ម​ខ្លួន​ឱ្យ​មាន​កម្រិត​អតិបរមា ។ ក្នុងនោះ ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ គឺជា​កត្តា​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឋ​សេដ្ឋកិច្ចសង្គម និង​ជំរុញ​ឱ្យ​អ្នក​សិក្សា​ទទួលបាន​នូវ​ចំណេះដឹង ជំនាញ​បច្ចេក​ទេស​ជាមួយ​សមត្ថភាព​ពិតប្រកាដ ដើម្បីក្លាយ​ខ្លួន​ជាពលករជំនាញ អ្នក​បច្ចេកទេស ព្រមទាំង​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍​ពី​ធនាគារ​ពិភពលោក​ សម្រាប់​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​តា​កែវ ​ចំនួន​ ​២៥០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2026

​ក្រោម​គម្រោង​ជំនាញ​ដើម្បី​ការងារ​កាន់តែ​ប្រសើរ​ ​ដែល​ជា​កិច្ចសហការ​រួមគ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​, ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រមទាំង​ ធនាគារ​ពិភពលោក​...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត