អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ភ្នំពេញ – កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមានជំនាញក្សេត្រសាស្ត្រ ជំនាញវិទ្យាសាស្ត្រសត្វ ជំនាញប្រវត្តិវិទ្យា ជំនាញទស្សនវិជ្ជា ជំនាញភាសាអង់គ្លេស ជំនាញកុំព្យូទ័រ ជំនាញកម្មវិធីកុំព្យូទ័រ ជំនាញគ្រប់គ្រង ជំនាញធនគារនិងហិរញ្ញវត្ថុ ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ ដោយក្នុងមួយមុខជំនាញនឹងជ្រើសយកតែម្នាក់សម្រាប់អាហារូបករណ៍ ។ អាហារូបករណ៍ផ្ដល់ជូនវេនសិក្សា ច័ន្ទ-សុក្រ ដែលមានព្រឹកម៉ោង៧:៤៥នាទី ដល់១១:០០នាទី និងរសៀលម៉ោង ១៣:៤៥នាទី ដល់១៧:០០នាទី ។

អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិតទូទាំងប្រទេស ជាបុគ្គលដែលធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត  (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថា បានចូលរួមសកម្មភាពការងារសង្គម ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ) សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន(មានគំនូរ) និងបំពេញកិច្ចសន្យាខិតខំរៀនសូត្រ ដោយគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ និងត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃសមមូល ។

ជាមួយគ្នានេះ និស្សិតត្រូវធ្វើការបង់ប្រាក់ថ្លៃរដ្ឋបាលប្រចាំឆ្នាំដោយខ្លួនឯង ដែលមានតម្លៃ៥០ដុល្លារក្នុងមួយឆ្នាំ ។ គ្រឹះស្ថានសិក្សាមានទីតាំងនៅភូមិនិគមលើ ឃុំត្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមធ្វើការស្នើសុំពាក្យអាហារូបករណ៍តាមរយៈ ការដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍ ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ(បណ្ណាគារកម្ពុជា) ដោយលេខទំនាក់ទំនង ០៩៦ ៨៦៩ ៦៦៦៥ ។ ជម្រើសទី២ អាចបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារ រួច Scan ឬថត(ថតឱ្យបានច្បាស់ល្អ) ហើយផ្ញើចូល Page និងជម្រើសទី៣ តាមរយៈTelegram របស់ក្រុមការងារអាហារូបករណ៍ ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយឯកសារ រួចScan ឬថត(ថតឱ្យបានច្បាស់ល្អ) ហើយផ្ញើទៅកាន់តេឡេក្រាមក្រុមការងារ ០៩៦ ៨៦៩ ៦៦៦៥, ០១៧ ៦៨៤ ៨៨១ និង ០៩៦ ៥៩១ ៦៩៤២ ។

ចាប់ផ្ដើមទទួលពាក្យស្នើសុំអាហារូបករណ៍ និងទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣(លើកទី១) និងដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣(សម្រាប់ការចូលរៀនលើកទី២ និងទី៣) ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...