ភ្នំពេញ- ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប មិនមែនជាលទ្ធផលចុងក្រោយនៃជីវិតនោះទេ ប៉ុន្តែវាជាការវាស់ស្ទង់សមត្ថភាពខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិស្សានុសិស្សក្នុងរយៈពេល១២ឆ្នាំប៉ុណ្ណោះ ដែលមិនអាចកំណត់ពីជោគវាសនារបស់សិស្សបែបណានោះឡើយ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community។
លោក គីម ដារ៉ា បន្ថែមថា ការប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាពសិក្សាក្នុងកម្រិតស្តង់ដារមួយ ដោយក្នុងនោះបើសិស្សប្រឡងធ្លាក់ គឺដោយសាររៀនមិនទាន់ដល់កម្រិតស្តង់ដារមួយដែលក្រសួងអប់រំកំណត់ ហើយប្រសិនបើសមត្ថភាពរបស់សិស្សដល់កម្រិតស្តង់ដារ មានន័យថា អាចប្រឡងជាប់។
“ខ្ញុំសង្ឃឹមថាសិស្សទាំងអស់ឈប់យល់ច្រឡំថាប្រឡងធ្លាក់បាក់ឌុបជាចុងបញ្ចប់ន័យជីវិត ព្រោះការប្រឡងជាប់បាក់ឌុបក៏មិនមែនជាភាពជោគជ័យបញ្ចប់នៃជីវិតដែរ។ ដូច្នេះ ជីវិតនៅវែឆ្ងាយទៀតដែលយើងត្រូវមើលថែវា ត្រូវរៀនសូត្រពីវា និងត្រូវអភិវឌ្ឍខ្លួនតាមដែលយើងចង់បាន” – លោក គីម ដារ៉ា ។

ស្ថាបនិកសាលាបង្វឹក Startup Community រូបនេះបញ្ជាក់ថា ប្រសិនបើឆ្នាំនេះ សិស្សានុសិស្សធ្វើមិនបានល្អ ឬប្រឡងធ្លាក់ វាអាចធ្វើឱ្យឈឺចាប់ដោយសារសមត្ថភាពមិនដល់កម្រិតស្តង់ដារ ប៉ុន្តែសិស្សានុសិស្សត្រូវតែខំប្រឹងរៀនឡើងវិញបន្ថែមទៀត បោះបង់ទម្លាប់អាក្រក់ចោល នោះក៏អាចកសាងខ្លួនបានល្អជាងមនុស្សជាច្រើនទៀតបានផងដែរ។
បើតាមលោក គីម ដារ៉ា ខ្លួនលោកផ្ទាល់ចាប់ផ្ដើមផ្លាស់ប្ដូរជីវិតនៅពេលប្រឡងធ្លាក់ឌីប្លូម ចាប់ផ្ដើមមិនពេញចិត្តចំពោះខ្លួនឯង ព្រោះតែចំណាយពេល៩ឆ្នាំក្នុងការសិក្សា ប៉ុន្តែមិនបានស្ថិតក្នុងកម្រិតស្តង់ដារមួយនៃការវាស់ស្ទង់សមត្ថភាព ដូច្នេះទើបលោកចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងពីសិស្សខ្សោយទៅជាសិស្សពូកែ។
លោក គីម ដារ៉ា
“ខ្ញុំក៏ធ្លាប់ប្រឡងធ្លាក់ឌីប្លូបមួយឆ្នាំ ហើយបើត្រឡប់ទៅមើលពីមុន បើខ្ញុំមិនខំប្រឹងធ្វើវិញដោយសារប្រឡងធ្លាក់ទេ ខ្ញុំនៅតែជាសិស្សកម្រិតមធ្យម រៀនខ្សោយ ត្រឹមមួយជាប់ៗដដែល។ ប្រសិនជាមិនមានរឿងរ៉ាវកើតឡើងក្នុងជីវិតយើង ក៏យើងមិនអាចផ្លាស់ប្ដូរបានដែរ ហើយបទពិសោធន៍ទាំងនោះជួយយើងឱ្យរីកចម្រើនពីមួយលំដាប់ទៅមួយលំដាប់ទៀត”

ជាមួយគ្នានេះ លោក គីម ដារ៉ា ក៏បានលើកទឹកចិត្តសិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបនៅប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវខិតខំប្រឡងឱ្យអស់ពីសមត្ថភាព ហើយត្រូវគិតថា ការធ្លាក់ ឬជាប់ត្រូវចាត់ទុកជាការវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ព្រោះវាមិនមែនជាការបរាជ័យនោះទេ វាជាបទពិសោធន៍នៃជីវិត ប្រឡងធ្លាក់ក៏ជាបទពិសោធន៍ជីវិត ប្រឡងជាប់ក៏ជាបទពិសោធន៍ជីវិត។ ប៉ុន្តែអ្វីដែលចាំបាច់បំផុតត្រូវស្គាល់ពីខ្លួនឯងថា យើងចង់បានអ្វី? ចង់ទៅផ្លូវណាបន្តទៀត?៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ៣៣០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៣៣០កន្លែងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិសង្គមកិច្ចសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើមុខជំនាញដែលកំពុងមានតម្រូវការទីផ្សារការងារជាច្រើនមុខជំនាញ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...
អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...
ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...
កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/02/2023
អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...
អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2025
សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។
ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។






























