សាលាអន្តរជាតិ SCIA ៖ សិក្ខាសាលាជាមួយ STEAMING Cambodia ដើម្បីរៀបចំការបណ្តុះបណ្តាល STEM ដែលទទួលស្គាល់ជំនាញពីក្រុមហ៊ុនបច្ចេកវិទ្យាឧស្សាហកម្មអន្តរជាតិ Siemens

រាជធានីភ្នំពេញ ១៧ វិច្ឆិកា ២០២២ – សាលាកម្រិតអន្តរជាតិរបស់សឹង្ហបុរី SCIA បានរៀបចំសិក្ខាសាលាមួយ ជាមួយសាលា STEAMING Cambodia ស្តីពីកម្មវិធីបណ្តុះបណ្តាលដោយប្រើប្រាស់សូហ្វ៊ែរ (software) Solid Edge ដែលជាប្រភេទសូហ្វ៊ែរបម្រើដល់ការបណ្តុះបណ្តាលសិស្សពីកម្រិតបឋមសិក្សា ដល់មហាវិទ្យាល័យឱ្យមានមូលដ្ឋានគ្រឹះផ្នែកឌីហ្សាញសម្រាប់ការផលិត (design for manufacturing) ដែលជួយបង្កើនគំនិតច្នៃប្រឌិតរបស់សិស្សឱ្យចេះដោះស្រាយបញ្ហាដោយប្រើប្រាស់ដំណោះស្រាយបែបវិស្វកម្ម។

តាមរយ:សិក្ខាសាលា គ្រូបង្គោលផ្នែក STEM របស់សាលាអន្តរជាតិ SCIA ចំនួន៣រូប បានទទួលបានការធ្វើបទបង្ហាញដើម្បីស្វែងយល់ពីការប្រើប្រាស់សូហ្វ៊ែរ Solid Edge សម្រាប់រៀបចំការបណ្តុះបណ្តាលកម្មវិធីអប់រំ STEM បន្ថែមជូនសិស្សកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ នៅសាលា SCIA សម្រាប់កម្មវិធីសិក្សាឆ្នាំ២០២៣ ដែលកម្មវិធីបណ្តុះបណ្តាលនេះ នឹងរៀបចំគាំទ្រការបណ្តុះបណ្តាលដោយសាលា STEAMING Cambodia ដែលជាក្រុមហ៊ុនអប់រំនិងអាជីវកម្មដៃគូរបស់ ក្រុមហ៊ុនបច្ចេកវិទ្យាឧស្សាហកម្ម Siemens Industry Software Pte. Ltd. ដែលទទួលបានកម្មវិធីសិក្សាស្តង់ដាអន្តរជាតិ ផ្នែកបណ្តុះបណ្តាលកម្មវិធីអប់រំ STEM បន្ថែម ដោយផ្តោតលើជំនាញវិស្វកម្មឌីហ្សាញ (Design Engineering) ​សម្រាប់ឧស្សាហកម្ម៤.០។ តាមរយ:កម្មវិធីបណ្តុះបណ្តាលដែលផ្តល់ជូនដោយ STEAMING Cambodia គ្រូបង្គោល STEM របស់សាលាអន្តរជាតិ SCIA នឹងទទួលបានជំនាញផ្នែកប្រើប្រាស់ Solid Edge ជំនាញផ្នែកបង្រៀនដោយផ្តោតលើគម្រោង (Project-Based Learning) និងការទទួលស្គាល់សមត្ថភាពជំនាញប្រើប្រាស់សូហ្វ៊ែរ Solid Edge កម្រិត Associate ពីក្រុមហ៊ុនបច្ចេកវិទ្យារបស់អាល្លឺម៉ង់ Siemens។




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។