ភ្នំពេញ – បច្ចុប្បន្ននេះ ទូទាំងពិភពលោកមានបញ្ហាមួយគឺ សិស្សមួយចំនួនទៅសាលារៀន ប៉ុន្តែអត់ចេះអាន អត់ចេះសរសេរភាសាចាតិរបស់ខ្លួនឯងច្បាស់ ដោយសារបច្ចេកវិទ្យាផង ហ្វេសប៊ុកផង ហ្គេមផង ដែលវាធ្វើឱ្យប៉ះពាល់ដល់ការសិក្សានៅកម្រិតមធ្យមសិក្សា ។ ដើម្បីឆ្លើយតបបញ្ហានេះ ការបណ្ដុះបណ្ដាលគ្រូ ជាគន្លឹះសំខាន់ដើម្បីជួយឱ្យសិស្សចេះអាន និងចេះសរសេរ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
បើតាមឯកឧត្តមរដ្ឋមន្រ្តី ការបណ្ដុះបណ្ដាលគ្រូ សំខាន់ណាស់ដើម្បីជួយឱ្យសិស្សចេះអាន និងចេះសរសេរ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវិធីសាស្រ្តបង្រៀនមួយដែលថ្មី ហៅថា គរុកោសល្យរចនាសម្ព័ន្ធ (Structure pedagogy) មានន័យថា នៅក្នុងការបង្រៀនសិស្ស ប្រសិនបើចង់ក្លាយជាគ្រូល្អ គ្រូចាំបាច់ត្រូវអានកញ្ចប់អំណានដំបូង។ កញ្ចប់អំណានដំបូងដើម្បីបង្រៀនសិស្សមានចំនួន៧ជំហាន គឺត្រូវដឹងថា តើមានជំហានប៉ុន្មានឱ្យសិស្សស្គាល់សូរ? ស្គាល់តួអក្សរ? ចេះប្រកប? រួចហើយឱ្យសិស្សចេះបង្កើតល្បះដោយខ្លួនឯង សរសេរដោយខ្លួនឯង ចេះអានល្បះ និងចេះសរសេររឿងខ្លីៗ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
“លោកគ្រូ អ្នកគ្រូជំនាន់មុនគិតថា ទាល់តែបង្រៀន ២០ ឬ៣០ឆ្នាំ បានមានបទពិដោធន៍បង្រៀនបាន ប៉ុន្តែឥឡូវនេះ គ្រូបង្រៀនតែ៥ឆ្នាំ អាចក្លាយជាគ្រូបង្រៀនល្អបាន”
តាមប្រសាសន៍លើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ការរៀនតែក្នុងថ្នាក់ និងរៀនតែក្នុងសៀវភៅគោល ក៏សិស្សអត់ចេះច្បាស់ដែរ ។ ដូច្នេះនៅពេលដែលរៀនតាមសៀវភៅគោលហើយ ត្រូវអានសៀវភៅផ្សេងទៀត ដើម្បីលើកកម្ពស់ឱ្យសិស្សចេះ សិស្សចង់អាន ហើយត្រូវមានមួយម៉ោងក្នុងមួយសប្ដាហ៍អានក្នុងបណ្ណាល័យ ដែលជាវិធីសាស្រ្តបង្រៀនបែបប្រកប។ ឯកឧត្តមបណ្ឌិតសភាចារ្យបន្តថា នៅពេល ចប់ជំហានទី៧ ហៅថា វិទ្យាសាស្រ្តសរុប មានន័យថា សិស្សស្គាល់ពាក្យ ចេះអាន ដោយឃើញរូបភាពស្គាល់តែម្ដង ។ នេះជាវិធីមួយដែលរៀនពេញលេញ ហើយអាចយកទៅរៀនភាសាអ្វីក៏បាន។

យ៉ាងណាក៏ដោយបើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នៅពេលដែលយើងអាចបណ្ដុះបណ្ដាលឱ្យមានគ្រូល្អហើយ នោះកម្ពុជានឹងអាចផ្ដល់ការអប់រំមួយដែលមានគុណភាព ដោយសិស្សចេះទាំងអស់ មិនថាចេះអាន ចេះសរសេរ ហើយអាចរៀនចប់ទៅកម្រិតខ្ពស់ ។ ជាមួយគ្នានេះ ក៏ជួយឱ្យប្រព័ន្ធអប់រំមានប្រសិទ្ធភាពកាត់បន្ថយអត្រាត្រួតថ្នាក់ពី៧ភាគរយទៅ០ភាគរយ និងអត្រាបោះបង់ការសិក្សាពី៧ភាគរយទៅ០ភាគរយ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2025
សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/08/2023
ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2025
សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/11/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/04/2026
កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/11/2025
តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិតអន្តរជាតិចំនួន២០នាក់ ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































