ភ្នំពេញ – ក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ នឹងរៀបចំការប្រកួតគូរគំនូរ និងការថតរូបទាក់ទងនឹងការប្រែប្រួលអាកាសធាតុសម្រាប់កុមារ និងយុវជន។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលទស្សនៈនៃការយល់ឃើញរបស់កុមារ និងយុវជនទាក់ទងនឹងបញ្ហានៃការប្រែប្រួលអាកាសធាតុ និងផ្សព្វផ្សាយសារបន្ថែមរបស់ពួកគេ អំពីការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជូនទៅដល់សាធារណជនដើម្បីកសាងសង្គមមួយដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
លក្ខខណ្ឌក្នុងការចូលរួមប្រកួត បេក្ខជនត្រូវតែជាជនជាតិកម្ពុជាមានអាយុចាប់ពី ៨ ដល់១៧ឆ្នាំ និងត្រូវគូសគំនូរដោយផ្ទាល់ដៃដោយប្រើប្រាស់សម្ភារគំនូរ មានដូចជា ខ្មៅដៃ ឬជក់ទឹក លើផ្ទាំងក្រដាស (ដោយមិនកំណត់ប្រភេទ និងទំហំក្រដាស) រួចផ្ញើពាក្យសុំចូលរួមភ្ជាប់ជាមួយផ្ទាំងគំនូរ មកកាន់នាយកដ្ឋានប្រែប្រួលអាកាសធាតុ ដែលមានទីតាំងនៅជាន់ទី៣ ទីស្តីការក្រសួងបរិស្ថាន។ ដោយឡែក ការប្រកួតរូបថត ជាជនជាតិកម្ពុជាមានអាយុចាប់ពី ១៨ ដល់ ៣៥ឆ្នាំ។ ក្នុងនោះ ការប្រកួតត្រូវតែពិពណ៌នាយ៉ាងខ្លី ជាភាសាខ្មែរ រួមមាន ចំណងជើង ការរៀបរាប់ពីរូបភាព ទីកន្លែងថត ឆ្នាំ និងវិស័យពាក់ព័ន្ធរូបភាពត្រូវតែថតដោយផ្ទាល់ដៃរបស់អ្នកចូលរួមប្រកួត។

បេក្ខជនប្រកួតលើគំនូរ និងរូបថតត្រូវផ្ដោតសំខាន់លើប្រធានបទទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុ ដែលរួមបញ្ចូលទាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើជីវភាពរស់នៅ ឬផលប៉ះពាល់ទៅលើវិស័យនានា ដូចជា វិស័យធនធានទឹក វិស័យសុខាភិបាល វិស័យកសិកម្ម សមុទ្រនិងតំបន់ឆ្នេរ ការប្រើប្រាស់ថាមពលកកើតឡើងវិញ វិស័យអប់រំ ហេដ្ឋារចនាសម្ពន្ធ័ វិស័យទេសចរណ៍ ឬក៏ឋានប្រព័ន្ធ។ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អាចរួមបញ្ចូលទាំងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការបន្សំការកាត់បន្ថយ ឬក៏ការឆ្លើយតបរបស់សហគមន៍ (ឧទាហរណ៍ ការដាំដើមឈើ និងការគ្រប់គ្រងកាកសំណល់ ជាដើម)។

ស្នាដៃផ្ទាំងគំនូរ និងស្នាដៃរូបថត ដែលទទួលបានជ័យលាភីលេខ១ ទទួលបានទឹកប្រាក់សរុប ១លានរៀល រួមជាមួយលិខិតសរសើរ, ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់សរុប ៨០ម៉ឺនរៀល រួមជាមួយលិខិតសរសើរ និងជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់សរុប ៦០ម៉ឺនរៀល រួមជាមួយលិខិតសរសើរ។
បេក្ខជនដែលចាប់អារម្មណ៍អាចដាក់ពាក្យចូលរួមប្រកួតដោយផ្ញើជា Hard copies មកកាន់ admin@camclimate.org.kh និងផ្ញើជា Hard copies មកកាន់នាយកដ្ឋានប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ក្រសួងអប់រំប្រកាសពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅសាធារណរដ្ឋអាស៊ែបៃហ្សង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2025
ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

សាកលវិទ្យាល័យស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2023
ក្រោមកម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2026
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/03/2026
ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យាល័យនានា

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2023
កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































