សម្តេចតេជោ ៖ យើង​ត្រូវ​គិត​ឱ្យ​គ្រប់ កុំទុក​ឱ្យ​នរណាម្នាក់​នៅ​ក្រៅចរន្ត​ នៃការ​អប់រំ

ភ្នំពេញ – លើក​ឡើង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញអន្តរជាតិ (PPIU) នៅ​ព្រឹក​ថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២២ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ដល់​ក្រសួងអប់រំ ក៏​ដូចជា​ក្រសួងការងារ សិក្សារកដំណោះស្រាយ ដើម្បី​ឱ្យ​កុមារ ក៏​ដូចជា​យុវជន​ចំណាកស្រុកមាន​ឱកាស​បាន​សិក្សា ដោយ​សម្តេច​បានបញ្ជាក់ថា «យើង​ត្រូវ​គិត​ឱ្យ​គ្រប់ កុំ​ទុក​ឱ្យ​នរណាម្នាក់​នៅ​ក្រៅ​ចរន្ត នៃការ​អប់រំ»។

សម្តេចតេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា យោង​ទៅ​តាមទិន្នន័យ កម្មករ​សំណង់​មួយ​ចំនួន​ដែល​មក​ធ្វើ​ការងារ​នៅទីក្រុង ពួកគេបាន​នាំទាំងប្រពន្ធទាំង​កូន​មក​ជាមួយ ដែល​ធ្វើ​ឱ្យ​កូនចៅ​របស់ពួក​គេ​មិន​ទទួលបាន​ការសិក្សា​​ឡើយ ដូច្នេះ​សម្តេច​ស្នើ​ឱ្យ​មានការ​សិក្សា​រក​ដំណោះ​ស្រាយ​ ដើម្បី​ឱ្យ​កុមារ​ទាំងនោះបាន​ចូលរៀន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“កម្មករដែលមករក​ការងារធ្វើ​តាមទីក្រុង ឬនៅ​តាមការដ្ឋាន… នាំកូន​មក​ជាមួយ ដល់កូនមកជាមួយ កូនអត់ទទួលបានការ​សិក្សា​ទេ អញ្ចឹង​ត្រូវ​រកវិធីដោះស្រាយ​បញ្ហា​នោះយ៉ាងម៉េច? យើង​ត្រូវ​សហការជាមួយ​បណ្តា​រការដ្ឋានសំណង់ទាំង​ឡាយ និង​ជាមួយ​សាលាដែលនៅជិតហ្នឹង ដើម្បី​ឱ្យ​បានចូលរៀន​ ឬក៏​ត្រូវបង្កើតថ្នាក់ចល័តយ៉ាងម៉េច? ដើម្បី​ឱ្យ​កុមារនេះបានចូលរៀន”

ជាមួយ​គ្នា​នេះ សម្រាប់កម្មករ​ចំណាក​ស្រុក​ទៅ​ក្រៅប្រទេស ជាពិសេស​ប្រទេស​ថៃ សម្តេច​តេជោ ក៏បាន​ស្នើ​ដល់ក្រសួងការងារ និង​ក្រសួងអប់រំ យក​ចិត្ត​ទុកដាក់ដូចគ្នា​នឹង​កម្មករចំណាកស្រុក​ក្នុងស្រុក ដោយ​ក្នុង​នោះមានដូចជា​​កុមារ​ដែល​ត្រូវ​ឪពុកម្តាយ​ផ្ញើ​នៅ​ជាមួយ​ជីដូនជីតា ឬ​បងប្អូន​ក៏​សាច់ញាតិ ។ ដោយ​ឡែក​កុមា​រដែល​ទៅ​ដល់ប្រទេសថៃ ក្រសួង​ត្រូវ​សិក្សា​រកដំណោះ​ស្រាយ ដើម្បី​ឱ្យ​កុមារ​ទាំងនោះបានរៀន ដោយ​មិន​អាច​បណ្តែតបណ្តោយ​ឱ្យ​កុមារមិន​ចេះ​អក្សរ ឬក៏​ភ្លេច​អក្សរ​នោះទេ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី

“បានរៀន​ហើយ តែមិន​បានមើល មិន​បានអាន ភ្លេចទាំងអក្សរ​ហ្នឹង​ទៅទៀត។ អាហ្នឹងជាចំណុច​ដែលខ្ញុំ​គ្រាន់តែជាលើក ដើម្បីការ​គិតគូរបន្ថែម​ទៀត ទៅលើ​កម្មករចំណាកស្រុក ធ្វើ​យ៉ាងម៉េច​ឱ្យ​មាន​ការ​តភ្ជាប់ ចេញពីភូមិ​មកដល់កន្លែង​ការដ្ឋានសំណង់មានកូនក្មេងប៉ុន្មាននាក់ចូលរៀន បើ​មាន​សាលានៅក្បែរហ្នឹង គឺភ្ជាប់ជាមួយ​សាលា…”

បើយោង​តាម​របាយការណ៍​អង្កេត​កម្លាំង​ពលកម្ម​កម្ពុជា របស់​ក្រសួងផែនការ​ បានប៉ាន់ប្រមាណថា កម្ពុជា​មាន​ប្រជាជន​ដល់វ័យ​បំពេញ​ការងារ​ចំនួន​ជាង​៧លាននាក់ ក្នុងនោះ​ការងារ​ក្រៅប្រព័ន្ធមានប្រមាណ ៨៨,៣ភាគរយ។ របាយការណ៍​ក៏​បានបញ្ជាក់ដែរថា ភាគច្រើន​នៃអ្នកធ្វើ​ការងារ​ក្រៅប្រព័ន្ធ​មាន​សមាមាត្រធំជាងគេ គឺកសិកម្ម និងសំណង់។

ដោយឡែកបើយោង​តាម​របាយការណ៍​របស់ក្រសួងការងារវិញ បច្ចុប្បន្ន​កម្ពុជា​មានពលករយ៉ាង​ហោច​ណាស់​១លាន​៣​សែន​នាក់ កំពុង​រស់​នៅ​និង​បំពេញ​ការងារ​នៅ​បរទេស ​ក្នុង​នោះ ១​លាន​២​សែន​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...