លោកគ្រូ យក់ ស៊ីលឿន ៖ ដើម្បី​ឱ្យ​សិស្ស​ពូកែ​អក្សរ​សាស្រ្តខ្មែរ ត្រូវ​ជំរុញ​ពួកគេ​អានអក្សរសិល្ប៍​ឱ្យ​បានច្រើន

ភ្នំពេញ – លោក យក់ ស៊ីលឿន ជានាយករង និងគ្រូបង្រៀនមុខវិជ្ជា អក្សរសាស្រ្តខ្មែរ វិទ្យាល័យហ៊ុនសែន ឈើតុំ ខេត្តពោធិ៍សាត់ ត្រូវបានគណៈកម្មការប្រកាសជាប់ជ័យលាភីជាគ្រូ​បង្រៀនសិស្សឱ្យទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងចំណោមបុគ្គលិកអប់រំចំនួន ១១ រូប កាលពី​ទិវា​គ្រូបង្រៀន៥តុលា កន្លងទៅនេះ ដោយ​លោកក៏បានទទួលគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោក យក់ ស៊ីលឿន បាន​សម្តែង​នូវ​មោទនភាព ចំពោះ​ការ​លះ​បង់​ទាំង​កម្លាំងកាយ កម្លាំង​ចិត្ត​របស់​លោក​ក្នុង​ការ​បង្រៀន​សិស្ស​រហូត​ពួក​គេ​ទទួលបាន​ពិន្ទុ​ខ្ពស់ជាង​គេ​ ក្នុង​ការ​ប្រឡង​សិស្ស​ពូកែ​កន្លងមក។ បើតាម​លោក ស៊ីលឿន មុខវិជ្ជាអក្សរសាស្រ្តខ្មែរ សម្រាប់​​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្រសួង​តម្រូវ​ឱ្យ​មាន​វិញ្ញាសាតែមួយមុខ គឺការសរសេរសំណេរតែងសេចក្ដី។ លោកថា ដើម្បី​ឱ្យ​សិស្ស​ពូកែ​តែងសេចក្តី រាល់ការបង្រៀនរបស់លោកគ្រូ គឺត្រូវ​តែពង្រឹងឱ្យសិស្សចេះអានរឿងអក្សរសិល្ប៍ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំឱ្យបានច្រើន។

លើសពីនេះ ក៏​ត្រូវ​បង្រៀនសិស្សពីគំនិតសំខាន់ៗក្នុងការសរសេរសំណេរតែងសេចក្ដី ដូចជា តើសរសេរបែបម៉េចដើម្បីទទួលបានពិន្ទុល្អ ? ហើយត្រូវ​យក​ចិត្តទុកដាក់​អនុវត្តប្រឡងជាប្រចាំខែផង ប្រឡងផ្ទាល់ផង ដើម្បីដឹងថា សមត្ថភាពនៃការបង្ហាញពីគំនិតរបស់សិស្សមានប៉ុណ្ណា។

លោកគ្រូ យក់ ស៊ីលឿន

“ក្នុងនាមខ្ញុំជាគណៈគ្រប់គ្រងក៏ដូចជាគ្រូបង្រៀនមានសេចក្ដីសោមនស្សយ៉ាងក្រៃលែង ចំពោះលទ្ធផលនៃការបង្រៀនរបស់ខ្ញុំបាទ ក៏ដូចជាការពង្រឹងសមត្ថភាពរបស់សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី ដើម្បីទទួលបានចំណាត់ថ្នាក់ពិតប្រាកដ និងទទួលបានការងារនៅថ្ងៃអនាគត ជាពិសេសជួយឱ្យប្រទេសជាតិមានការអភិវឌ្ឍទៅមុខ ”

គ្រូបង្រៀនឆ្នើម​មុខវិជ្ជាអក្សរសាស្រ្ត​ខ្មែរ​រូបនេះ​ បញ្ជាក់បន្ថែមថា ខណៈជិតដល់ថ្ងៃប្រឡងបាក់ឌុបខាងមុខ​នេះ លោកនៅតែបន្តអនុវត្តនូវវិធីសាស្រ្តបង្រៀន ជំរុញសិស្សអានរឿងឱ្យចាំច្បាស់ពីសមកម្មភាពតួអង្គនៅក្នុងរឿង និងឱ្យសិស្សយល់ច្បាស់ថា សកម្មភាពតួអង្គនៅក្នុងអក្សរសិល្ប៍ឆ្លុះបញ្ចាំពីបញ្ហាសង្គមអ្វីខ្លះ? ដើម្បីអាចជួយឱ្យសិស្សប្រឡងជាប់។

ជាមួយ​គ្នា​នេះ លោក យក់ ស៊ីលឿន ក៏បានសូមណូមពរ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់សិក្សារៀនសូត្រ ជាពិសេសត្រូវដឹងពីតម្លៃនិងកាតព្វកិច្ចរបស់ខ្លួនថា តើត្រូវអនុវត្តគោលជំហបែបណាដើម្បីប្រឡងជាប់សញ្ញាបត្របាក់ឌុប និងអាចបន្តសិក្សានៅសាកលវិទ្យាល័យបាននៅថ្ងៃខាងមុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...