ទីប្រឹក្សាជាន់ខ្ពស់ក្រសួងសុខាភិបាល ៖ បន្ទប់បំបៅដោះកូននៅកន្លែងធ្វើការ គាំទ្រស្រ្តីយកឈ្នះឧបសគ្គនានាដែលប្រឈមក្នុងការបំបៅកូនដោយទឹកដោះម្ដាយ

ភ្នំពេញ – ការបំបៅកូនដោយទឹកដោះម្តាយ គឺជាមធ្យោបាយបង្កើតចំណងមេត្រីភាពរវាងម្តាយ និងកុមារ ដែលវាពិតជាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ និងការលូតលាស់របស់កុមារនៅដំណាក់កាលដំបូងនៃជីវិតរបស់ពួកគេ ។ ទន្ទឹមគ្នានេះ បន្ទប់សម្រាប់បំបៅដោះកូននៅកន្លែងធ្វើការ អាចជួយគាំទ្រឱ្យម្តាយយកឈ្នះឧបសគ្គនានាដែលប្រឈមក្នុងការបំបៅកូនដោយទឹកដោះម្តាយបាន។ នេះបើតាមប្រសាសន៍លើកឡើងរបស់លោកជំទាវសាស្រ្តាចារ្យ ទុង រដ្ឋាវី ទីប្រឹក្សាជាន់ខ្ពស់ក្រសួងសុខាភិបាល នៅ​ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបន្ទប់បំបៅដោះកូននៅក្នុងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនិវានុវត្តន៍ កាលពីពេលថ្មីៗនេះ។

លោកជំទាវសាស្រ្តចារ្យ ទុង រដ្ឋាវី មានប្រសាសន៍បន្ថែមថា សព្វថ្ងៃនេះ ស្ត្រី និងនិយោជិត ចំណាយពេលវេលាភាគច្រើនរបស់ពួកគេនៅកន្លែងធ្វើការ។ ដោយហេតុនេះ កន្លែងធ្វើការបានក្លាយទៅជាតួអង្គសំខាន់សម្រាប់អាហារូបត្ថម្ភ និងសុខភាពរបស់មាតា និងកុមារ និងសម្រាប់និយោជិតទូទៅ។

ទីប្រឹក្សាជាន់ខ្ពស់ក្រសួងសុខាភិបាល បន្តថា ការបង្កើតឱ្យមានបន្ទប់បំបៅដោះកូននៅកន្លែងធ្វើការក៏ផ្ដល់ផលប្រយោជន៍ដល់ការវិនិយោគផងដែរ ដោយសារម្តាយ ស្ត្រី និងនិយោជិតមានសុខភាពល្អ និងភាពរីករាយជាងមុន កាត់បន្ថយការផ្លាស់ប្តូរនិយោជិតញឹកញាប់។ លើសពីនេះ ជួយឱ្យនិយោជកចំណាយតិចលើការជ្រើសរើសបុគ្គលិកថ្មីមកជំនួស និងចំណាយលើការបណ្តុះបណ្តាលដល់បុគ្គលិកថ្មី កាត់បន្ថយអត្រាអវត្តមានការងារ បង្កើនក្រមសីលធម៌ និងផលិតភាពការងារ ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់និយោជិតទៀតផង។

លោកជំទាវសាស្រ្តចារ្យ ទុង រដ្ឋាវី

“បន្ទប់សម្រាប់បំបៅដោះកូន ពុំមែនផ្ដល់ប្រយោជន៍សម្រាប់តែបុគ្គលិកជាស្ត្រី ឬម្តាយប៉ុណ្ណោះទេ វាថែមទាំងផ្តល់នូវសុខភាព និងការអភិវឌ្ឍន៍សម្រាប់កុមារ ដោយអនុញ្ញាតឱ្យម្ដាយអាចបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ និងបន្តបំបៅកូនដោយទឹកដោះម្តាយព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់និយោជក និងក្រុមការងារទាំងមូលទៀតផងដែរ”

លោក ហ៊ូ ក្រើន តំណាងអង្គការហេឡែនខេលល័រ មានប្រសាសន៍ផងដែរថា ការរៀបចំបន្ទប់បំបៅដោះកូន គឺជាផ្នែកមួយដ៏សំខាន់សម្រាប់គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ ដោយ​ក្នុងនោះ ទី១ វា​បាន​បង្កបរិយាកាសងាយស្រួលដល់បុគ្គលិកស្ត្រីអាចបន្តបំបៅដោះកូនតទៅទៀតបន្ទាប់ពីត្រឡប់មកធ្វើការវិញ, ទី២ ផ្ដល់លទ្ធភាពដល់ស្ត្រីមានកន្លែងច្របាច់ ឬបូមទឹកដោះរក្សាទុកដើម្បីបំបៅកូន, ទី៣ មានបន្ទប់ និងសម្ភារៈអប់រំសម្រាប់ម្តាយអានដើម្បីស្វែងយល់ពីអត្ថប្រយោជន៍ នៃទឹកដោះម្តាយ អាហារូបត្ថម្ភ ការចិញ្ចឹមទារក និងកុមារ, និងទី៤ បង្កើនការអនុវត្តន៍ល្អៗនៅកន្លែងការងារ។

លោក ហ៊ូ ក្រើន

“ការបំបៅដោះកូនដោយទឹកដោះម្តាយពិតជាបានរួមចំណែកកាត់បន្ថយអត្រាមរណៈភាពរបស់មាតា ទារក និងកុមារ និងជួយឱ្យកុមារមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវាងវៃ ហើយកម្ពុជាប្ដេជ្ញាចិត្តក្នុងការបង្កើនអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់៦ខែ ឱ្យបានដល់អត្រា ៨៥% នៅឆ្នាំ២០៣០”

គួរជម្រាបជូនថា ដើម្បីចូលរួមអនុវត្តការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបានអត្រាការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់ទារក និងកុមារអាយុពីសូន្យ ដល់ ៦ខែ ឱ្យបាន ៨៥% នៅត្រឹមឆ្នាំ២០៣០, អង្គការ ហេឡែន ខេលល័រ ក្រោមជំនួយរបស់គម្រោង GIZ MUSEFO សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូឯកជនកំពុងរៀបចំដំណើរការសាកល្បងការអនុវត្តគម្រោងលើកកម្ពស់អាហារូបត្ថម្ភនិងការចិញ្ចឹមទារកនិងកុមារ នៅតាមរោងចក្រសហគ្រាសនិងកន្លែងធ្វើការ។ គម្រោងនេះនឹងផ្តល់ជាវេទិកាមួយដល់ស្ត្រីដើម្បីពួកគេមានឱកាសចូលរួមក្នុងកម្មវិធីសំខាន់ផ្សេងៗដូចជាការអប់រំអាហារូបត្ថម្ភ និងអនាម័យ ការអប់រំការចិញ្ចឹមទារកនិងកុមារ ការប្រឹក្សាលើរបបអាហារ និងសុខភាពរបស់ស្ត្រី និងច្បាប់ការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សា​នៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2026

សម្រាប់សិស្សនិស្សិត​ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏​ដូចជាថ្នាក់ក្រោយ​ឧត្តមសិក្សានៅ​ក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​​ជ្រើសរើស​និស្សិត​អាហារូបករណ៍ដល់​ទៅ ១២០​កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...