ភ្នំពេញ – វគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២២ ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ កាលពីថ្ងៃទី0៨-0៩ ខែមេសាកន្លងទៅ បានរកឃើញបេក្ខជនចំនួន ៨ក្រុមនឹងបន្តចូលរួមប្រកួតនៅវគ្គជម្រុះជុំទី៣ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ។ លទ្ធផលវគ្គជម្រុះជុំទី២ វិទ្យាល័យដែលបានបន្តទៅវគ្គជម្រុះជុំទី៣ សរុបចំនួន ០៨ក្រុម ។
បេក្ខជនវិទ្យាល័យទៅវគ្គបន្តទាំងចំនួន ០៨ក្រុម មានដូចជា ទី១. វិទ្យាល័យសម្ដេចហ៊ុនសែន ប៉ើស២ ខេត្តត្បូងឃ្មុំ ប្រកួតលើប្រធានបទ “គុណវុឌ្ឍិរបស់គ្រូបង្រៀន គឺជាកត្តាជំរុញដ៏មានប្រសិទ្ធិភាពដល់លទ្ធផលល្អនៃការសិក្សារបស់សិស្ស” ទី២. វិទ្យាល័យហ៊ុន សែនប្រាសាទបាគង ខេត្តសៀមរាប ប្រកួតលើប្រធានបទ “ការវិនិយោគលើស្រ្តី និងក្មេងស្រ្តី និងក្មេងស្រី ក្នុងវិស័យអប់រំ គឺជាកត្តាអាទិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ” ។

ទន្ទឹមគ្នានេះ ទី៣. វិទ្យាល័យហ៊ុន សែនកំពង់ចាម ខេត្តកំពង់ចាម ប្រកួតលើប្រធានបទ “យុវជនដើរតួនាទីយ៉ាងចម្បងក្នុងការលើកកម្ពស់សុខដុមនីយកម្មនៅក្នុងតំបន់អាស៊ាន” ទី៤. វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ខេត្តរតនគិរី ប្រកួតលើប្រធានបទ “កង្វះការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីបរិស្ថាន គឺជាមូលហេតុចប្បងដែលនាំឱ្យមានការចោលសំរានគ្មានសណ្ដាប់ធ្នាប់” និងទី៥. សាលារៀនសុណ្ណភូមិទី២៥ ខេត្តតាកែវ ប្រកួតលើប្រធានបទ “កំណត់អាយុក្នុងការសេពគ្រឿងស្រវឹងដល់យុវជន គឺជាជម្រើសដ៏ល្អបំផុតក្នុងការទប់ស្កាត់ការញៀនគ្រឿងស្រវឹង” ។
ជាមួយគ្នានេះ ទី៦. សាលារៀនមីគីវ៉េ រាជធានីភ្នំពេញ ប្រកួតលើប្រធានបទ “ប្រជាពលរដ្ឋនៅមូលដ្ឋានមានតួនាទីចម្បងនៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍” ទី៧. សាលារៀនប៊ែលធី អន្តរជាតិរាជធានីភ្នំពេញ ប្រកួតលើប្រធានបទ “ការចាក់វ៉ាក់សាំងដូសជំរុញ គឺជាយន្តការដ៏មានប្រសិទ្ធិភាពបំផុត ក្នុងការបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ” និងទី៨. វិទ្យាល័យឬស្សីកែវ រាជធានីភ្នំពេញ ប្រកួតលើប្រធានបទ “ការប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមត្រូវ ជាមូលហេតុចម្បងដែលបង្កឱ្យមានផលប៉ះពាល់សុខភាពផ្លូវចិត្តរបស់យុវជន”។

លោក សេរី ជំនះ អនុរដ្ឋលេខាធិកា ក្រសួងអប់រំយុវជន និងកីឡា មានប្រសាសន៍ថា លក្ខណៈវិនិច្ឆ័យដែលគណៈកម្មការផ្ដល់ពិន្ទុដល់បេក្ខជនផ្ដោតទៅលើចំណុច ៤យ៉ាងសំខាន់ៗ រួមមាន ទី១. ផ្តោតលើខ្លឹមសារប្រធានបទ ទី២. វិធីសាស្រ្តបកស្រាយប្រធានបទ ទី៣. ឥរិយាបទរបស់បេក្ខជន ក្នុងការប្រើប្រាស់ទឹកមុខ ការស្លៀកពាក់ សីលធម៌ក្នុងការនិយាយស្ដី ការប្រើប្រាស់កាយវិកា ការលើកដាក់សំឡេង និងការប្រើក្រសែភ្នែកជាដើម និងទី៤. ការងារសហការជាក្រុម ព្រមទាំងផ្ដល់ឱកាសឱ្យទស្សនិកជនមានឱកាសចូលរួមបោះឆ្នោតគាំទ្រដល់ក្រុមដែលខ្លួនពេញចិត្តផងដែរ ។
គួរជម្រាបជូនថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២នេះ ប្រារព្ធឡើងក្នុងគោលបំណងបណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ពង្រឹងជំនាញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត ការនិយាយសាធារណៈដល់យុវសិស្សកំពុងសិក្សានៅថ្នាក់ទី១១ កម្រិតថ្នាក់វិទ្យាល័យ។

សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខជនចំនួន ៨ក្រុមដែលនឹងបន្តទៅវគ្គជម្រុះជុំទី៣ ដោយចូលរួមប្រកួតលើប្រធានបទចំនួន ៤ប្រធានបទ ដោយមានក្រុមស្រប និងក្រុមបដិសេដ ប្រកួតនៅពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ខាងមុខ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងទេសចរណ៍ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍សៀងហៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2023
ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសទៅដល់សិស្ស និស្សិត បុគ្គលិកជំនាញទេសចរណ៍ និងមន្រ្តីរាជការក្រសួងទេសចរណ៍ទាំងអស់ ពីការផ្តល់អាហារូបករណ៍ចំនួន១០កន្លែង...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2025
តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ ១០០% ៥៥ កន្លែង កម្រិតបរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/09/2026
អាហារូបករណ៍ ១០០% ចំនួន ៥៥ កន្លែងសិក្សានៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































