ភ្នំពេញ – អ្នកជំនាញសុខភាពសាធារណៈ និងមន្ត្រីជំនាញមកស្ថាប័នពាក់ព័ន្ធបានចាត់ទុកបញ្ហាសុវត្ថិភាពចំណីអាហារនៅកម្ពុជា ជាកង្វល់រួមរបស់ភាគីពាក់ព័ន្ធ ដែលត្រូវយកចិត្តទុកដាក់ដើម្បីលើកកម្ពស់សុខភាពសាធារណៈឱ្យប្រសើរឡើងសម្រាប់ទាំងអស់គ្នាចាប់ពីឆ្នាំ២០២២ តទៅ ។ ការបង្ហាញចំណាប់អារម្មណ៍នេះ នៅក្នុងវេទិកាពិភាក្សាស្តីពីសុវត្ថិភាពចំណីអាហារ រៀបចំឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង នាព្រឹកថ្ងៃពុធម្សិលមិញ។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា អាហារគ្មានសុវត្ថិភាពបានបង្កការគំរាមកំហែងដល់សុខភាពជាសាកល ព្រមទាំងបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប។
ឯកឧត្តម សុខ ស៊ីឡូ មានប្រសាសន៍បន្តថា ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកមានជំងឺផ្សេងៗ គឺងាយរងគ្រោះជាមួយនឹងបញ្ហាសុវត្ថិភាពម្ហូបអាហារ។ ចំណីអាហារគ្មានសុវត្ថិភាពបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាករូសនិងកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់អ្នកដែលងាយរងគ្រោះបំផុត។

ទន្ទឹមគ្នានេះដែរលោកកឱសថការី អាង ហ៊ុកស្រ៊ុន ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាល មានប្រសាសន៍ថា ចំណីអាហារគ្មានសុវត្ថិភាព និងគ្មានប្រភពច្បាស់លាស់បង្ករផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់។
លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ មានមនុស្ស ១១៩នាក់ បានស្លាប់ក្នុងករណីពុលចំណីអាហារនិងមានអ្នករងគ្រោះសរុបមានចំនួន ៤,៦៩៩នាក់ ។
ទាក់ទងនឹងដំណោះស្រាយបញ្ហាសុវត្ថិភាពចំណីអាហារនេះ ឯកឧត្ដម ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួងកំពុងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចំណីអាហារ ដើម្បីធានាបានសុខមាលភាពរបស់អ្នកប្រើប្រាស់។

ឯកឧត្ដម ឌឹម ថេង បានបន្តថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងបានចុះត្រួតពិនិត្យទីផ្សារលក់ផលិតផលអាហារជាប្រចាំក្នុងបំណងធ្វើយ៉ាងណាឱ្យផលិតផលទាំងអស់ដែលដាក់លក់តាមទីផ្សាមានសុវត្ថិភាព និងអនុលោមតាមស្តង់ដារ និងបទបញ្ញត្តិ។
“ទោះបីយ៉ាងណាយើងក៏នៅមានចំណុចខ្វះចន្លោះច្រើនក្នុងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ហើយបញ្ហានេះតម្រូវឱ្យភាគីពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពខ្ពង់ជូនដល់អ្នកប្រើប្រាស់”
នេះបើតាមប្រសាសន៍ឯកឧត្ដម ឌឹម ថេង អគ្គនាយករងនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ។
អ្នកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា យុវជនជាអ្នកចូលរួមលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភដ៏មានប្រសិទ្ធភាព ។ បញ្ហាកង្វះអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារជាកង្វល់សំខាន់ដូចគ្នា ដែលត្រូវស្វែងរកដំណោះស្រាយព្រមគ្នា ។
តំណាងគម្រោង MUSEFO មានប្រសាសន៍ទៅកាន់អ្នកចូលរួមទាំងអស់ថា
“អាហារូបត្ថម្ភស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំ ប៉ុន្តែសុវត្ថិភាពចំណីអាហារក៏សំខាន់ដូចគ្នាដែរ។ “យើងមិនអាចនិយាយអំពីប្រព័ន្ធស្បៀង របបអាហារសុខភាពល្អ និងអាហារូបត្ថម្ភដោយគ្មានសុវត្ថិភាពចំណីអាហារ។ អាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហារគឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ”
សូមជម្រាបថា វេទិការយុវជនស្តីពី “សុវត្ថិភាពចំណីអាហារ” មានយុវជនចូលរួមជាង ១០០នាក់ ក្រោមវត្តមានតំណាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី តំណាងមន្ត្រីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអប់រំយុវជន និងកីទ្បា ក្រសួងកិច្ចការនារី តំណាងសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង សាកលវិទ្យាល័យ MSUV និង UBC ប្រទេសកាណាដា។ ព្រឹត្តិការណ៍អន្តរស្ថាប័នដ៏សំខាន់នេះ គាំទ្រដោយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងគម្រោង MUSEFO នៃអង្គការ GIZ ៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។
វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។
ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...
សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ជាការចូលរួមចំណែកសម្រាលបន្ទុក និងជាការដឹងគុណដល់វីរៈយោធិនកម្ពុជា ដែលបានពលីជីវិត ឬបាត់បង់លទ្ធភាពក្នុងអាជីពដោយសារតែរងរបួសផ្តើមចេញពីការឈ្លានពាននៅតាមតំបន់ជាយដែនខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...
រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...





























