ភ្នំពេញ- ការធ្វើតេស្តវាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ទី៦ ដែលមានការចូលរួមពីសាលារៀនសាធារណចំនួន២០០ និងសាលាឯកជនចំនួន៣០ កាលពីពេលថ្មីៗនេះ គេបានរកឃើញថា ការសិក្សារបស់សិស្សនៅតំបន់ទីប្រជុំជនល្អប្រសើរជាងសិស្សមកពីតំបន់ជនបទលើគ្រប់មុខវិជ្ជា ក្នុងកំឡុងនៃការបិទសាលារៀននៅឆ្នាំសិក្សា២០២០-២០២១ ដោយសារតែជំងឺកូវីដ-១៩។
មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលទ្ធផលរង្វាងតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ទី៦ លើកទី៤ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានមានប្រសាសន៍ដែរថា សិស្សស្រីមានការសិក្សាល្អប្រសើជាង សិស្សប្រុសគ្រប់មុខវិជ្ជា ទាំងសិស្សនៅទីប្រជុំជន និងជនបទ។

ជាមួយគ្នានេះ ការវាយតម្លៃក៏រកឃើញដែរថា សិស្សនៅសាលាឯកជនមានការសិក្សាល្អប្រសើរជាងសិស្សនៅសាលារដ្ឋ ដោយសាលាឯកជនមានលទ្ធភាពបង្រៀនតាមអនឡាញបានច្រើនជាង។ ក្នុងនោះកង្វះគ្រឿងអេឡិចត្រូនិចដែលជាឧបករណ៍រៀនតាមអនឡាញ ក៏ជាកត្តាសំខាន់ដែរក្នុងការសិក្សារបស់សិស្ស។
បើតាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្រ្តី កត្តាសិស្សបានឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា ការថែទាំ ការផ្តល់អាហាររូបត្ថម្ភ ក៏ជាកត្តាធ្វើឱ្យសិស្សមានការសិក្សាមិនដូចគ្នាដែរ។
យ៉ាងណាក៏ដោយ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីឆ្លើយតបបញ្ហា ព្រមទាំងបានដោះស្រាយជាបណ្តើរៗ ដើម្បីធានាគុណភាពដល់ការសិក្សារបស់សិស្សានុសិស្ស។

គួរជម្រាបជូនថា តេស្តរង្វាយតម្លៃសិស្សថ្នាក់ទី៦នេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃលទ្ធផលសិក្សាថ្នាក់ជាតិ ធ្វើនៅលើសាលារៀនជាសំណាកគំរូ និងធ្វើបញ្ហាវិនិច្ឆ័យលើព័ត៌មានដែលប្រមូលបានដើម្បីជាមូលដ្ឋានសម្រាប់ធ្វើការកែលម្អគោលនយោបាយផែនការយុទ្ធសាស្រ្ត ឬកម្មវិធីសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...
ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/07/2023
វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2026
សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...
អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...
សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ជាការចូលរួមចំណែកសម្រាលបន្ទុក និងជាការដឹងគុណដល់វីរៈយោធិនកម្ពុជា ដែលបានពលីជីវិត ឬបាត់បង់លទ្ធភាពក្នុងអាជីពដោយសារតែរងរបួសផ្តើមចេញពីការឈ្លានពាននៅតាមតំបន់ជាយដែនខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...
ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...
សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/10/2024
សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។





























