អង្គការតម្លាភាពកម្ពុជារៀបចំកម្មវិធីប្រកួតវីដេអូស្រ្តីនិងក្មេងស្រីក្នុងវិស័យវិទ្យាសាស្រ្ត

ភ្នំពេញ – អង្គការតម្លាភាពកម្ពុជាជ្រើសរើសយុវជនចូលរួមកម្មវិធីប្រកួតវីដេអូខ្លី ប្រធានបទស្រ្តីនិងក្មេងស្រីក្នុងវិវ័យវិទ្យាសាស្រ្ត សម្រាប់ឆ្នាំ២០២២ ។ កម្មវិធីប្រកួតវីដេអូនេះលើកលែងតែបុគ្គល ឬក្រុមយុវជនដែលធ្លាប់ទទួលជ័យលាភីពីការប្រកួតវីដេអូរបស់អង្គការតម្លាភាពកម្ពុជាពីឆ្នាំមុនៗ និងអ្នកអាជីពនៅក្នុងវិស័យ​ផលិតកម្មវីដេអូណាមួយ ។

ក​ញ្ញា យ៉ាង លាភា ប្រធានកម្មវិធីស្តីទី នៃគម្រោងពង្រឹងសិទ្ធិអំណាចពលរដ្ឋ និង យុវជន នៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា កម្មវិធីនេះមានបំណងបង្កើនការយល់ដឹងរបស់សាធារណៈជនអំពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ។ លើសពីនេះ បង្ហាញពីបញ្ហាប្រឈម និងដំណោះស្រាយ ជំរុញការចូលរួម និងបង្ហាញនូវសក្តានុពលរបស់ស្ត្រី​ និងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រ ។

ក​ញ្ញា យ៉ាង លាភា

“ស្ត្រីនិងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រ ជាប្រធានបទមួយដែលគួរឱ្យចាប់អារម្មណ៍ ឆ្លើយតបនឹងស្ថានភាពសង្គមដែលស្ត្រីនិងក្មេងស្រីនៅមានចំនួនតិច ក្នុងការចូលរួមឲ្យបានពេញលេញនិងមានអត្ថន័យក្នុងវិស័យនេះ”

ប្រធានកម្មវិធីរូបនេះ បន្ថែមថា បេក្ខជនដែលចូលរួមប្រកួត នឹងទទួលបានអត្ថប្រយោជន៍ រួមមាន ទី១ បង្ហាញភាពជាអ្នកដឹកនាំ ចែករំលែកការយល់ឃើញ និងយោបល់របស់ខ្លួន ទាក់ទងនឹងប្រធានបទ «ស្ត្រីនិងក្មេងស្រីក្នុងវិស័យវិទ្យាសាស្ត្រ» តាមរយៈវីដេអូបានផលិត ។ ទី២ បង្កើតបានជាស្នាដៃក្នុងការផ្សព្វផ្សាយ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណៈជនអំពីសារៈសំខាន់នៃការចូលរួមរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា និង ទី៣ មានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ ។

កញ្ញា យ៉ាង លាភា បញ្ជាក់បន្ថែមថា សម្រាប់វីដេអូជ័យលាភីចំនួនបី រួមមាន ជ័យលាភីលេខ ១ នឹងទទួលបានទឹកប្រាក់ ១ពាន់ប្រាំរយ​ដុល្លារ ជ័យលាភីលេខ២ នឹងទទួលបានទឹកប្រាក់ ១ពាន់​ដុល្លារ និងជ័យលាភីលេខ៣ នឹងទទួលបានទឹកប្រាក់ ៥០០ដុល្លារ ។  ក្នុងនោះ ក្រុមឬបុគ្គលចំនួន៥ ដែលជាប់ឈ្មោះក្នុងវគ្គជម្រុះចុងក្រោយ ក៏នឹងទទួលបានទឹកប្រាក់លើកទឹកចិត្តចំនួន ១០០ដុល្លារក្នុងមួយក្រុម ឬនាក់ផងដែរ ។

ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីប្រកួតនេះ សូមអានពីរបៀបនៃការចូលរួម និងស្វែងយល់ពីព័ត៌មានបន្ថែម តាមរយៈតំណរភ្ជាប់នេះ https://bit.ly/3pQaYv9 ។ ផុតកំណត់ទទួលពាក្យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង លោក លីហូវ តាមលេខទូរស័ព្ទ ០៦៩  ៥១៣ ៨៣៦ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...