លោក សោម រតនា ៖ ចម្លើយពីរសំណួរសិស្សត្រូវសួរខ្លួនឯងមុនចូលរៀនសាកលវិទ្យាល័យ

ភ្នំពេញ – សាកលវិទ្យាល័យ​ជា​ថ្នាក់ឧត្តម​សិក្សាដែល​និស្សិត​នឹង​ចាប់ផ្តើម​រៀន​​ជំនាញ​ពិត​ប្រាកដសម្រាប់​អនាគត​របស់ខ្លួន ក្រោយ​បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ។ ​លោក សោម រតនា សមាជិកគណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជន​កម្ពុជា បានមានប្រសាសន៍ថា មុន​នឹង​ឈាន​ចូល​រៀន​មហាវិទ្យាល័យ និស្សិត​ត្រូវ​សួរខ្លួន​ឯងពីរសំណួរសិនថា តើ​ខ្លួន​ចេះអ្វីខ្លះ? តើ​ទៅអនាគត​ចង់ធ្វើការងារអ្វី?

លោក សោម រតនា មានប្រសាន៍ថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​សាកលវិទ្យាល័យទាំងរដ្ឋ និង​ឯកជន​ប្រមាណជាជាង ១រយសាកលវិទ្យាល័យ ប៉ុន្តែមុននឹង​ឈានជើង​ចូល​ទៅកាន់សាកលវិទ្យាល័យទាំងនោះ ចាំបាច់សិស្សានុសិស្ស​ត្រូវ​សួរ​ខ្លួន​ឯងសិនថា តើ​រៀនអី? សំណួរនេះ បើតាម​ការបញ្ជាក់របស់លោក សោម រតនា វាគឺជាសំណួរសំខាន់ដើម្បី​យើង​ដឹងខ្លួន​ឯងឱ្យ​ច្បាស់ថា តើ​ខ្លួន​ឯងចង់ក្លាយជាអ្វីទៅថ្ងៃអនាគត ហើយ​សំណួរ​នេះ ក៏​វាផ្សារភ្ជាប់សំខាន់​ទៅ​នឹងសំណួរ​មួយ​ទៀតដែល​ត្រូវ​ខ្លួន​ឯង​ដែរថា តើ​យើងពូកែអី? យើងចេះអី?

“យើងត្រូវមើលខ្លួនយើង នៅពេល​ដែលយើង​ជាមនុស្ស​មិនសូវចេះនិយាយ ប្រសិនបើ​យើងចង់ក្លាយទៅជា​ពិធីករទៅថ្ងៃក្រោយ ប្រហែលជា​ពិបាកបន្តិច… នៅពេលប្អូនៗមិនសូវពូកែគណិតវិទ្យាទេ ប្អូនៗចង់ក្លាយទៅជាវិស្វករ ប្រហែលជាពិបាកបន្តិច ដូច្នេះត្រូវយល់ពីខ្លួនឯងឱ្យច្បាស់មុនពេល​យើង​ចូល​សាកលវិទ្យាល័យ…“

 លោក សោម រតនា

​លោក សម រតនា បានបញ្ជាកើថា នៅពេល​ដែល​ប្អូនៗអាចឆ្លើយ​នឹង​សំណួរថា តើ​ប្អូនៗពូកែអី? នោះបាន​ប្រាប់ថា ខ្លួន​ឯង​នឹង​ត្រូវ​ទៅសិក្សា​នៅ​សាកលវិទ្យាល័យ​មួយ​ណាជាក់ជាពុំខាន ។ គុណភាពសិក្សានៅសាកលវិទ្យាល័យសំខាន់ណាស់សម្រាប់និស្សិត និងអនាគតការងាររបស់ពួកគេ ។

បើតាមលោក សោម រតនា មុននឹង​ប្អូនៗសិស្សានុសិស្ស​​ចូលរៀន​មុខ​ជំនាញ​ណាមួយ​​នៅ​សាកលវិទ្យាល័យ ក៏ត្រូវតែ​មើលពីទីផ្សារ​ការងារផងដែរថា តើ​នៅពេល​រៀន​ចប់ ជំនាញនោះ​មានទីផ្សារ​ការងារដែរ ឬទេ? ព្រោះថា មុខ​វិជ្ជា​មួយ​ចំនួន​នៅ​ក្នុង​បរិបទបច្ចុប្បន្ន គឺ​មិន​ទាន់​មានទីផ្សារ​នៅ​ឡើយទេ។

“ចង់ធ្វើអីនេះ គឺប្អូនៗត្រូវមើលថា នៅពេលដែលខ្ញុំចប់ពីសាកលវិទ្យាល័យហ្នឹងទៅ តើមានទីផ្សារទេជំនាញអ្វីដែលខ្ញុំរៀនហ្នឹង ? អីចឹងប្អូនៗត្រូវ​មើលទៅលើទីផ្សារទៀត មុខវិជ្ជាមួយចំនួននៅបរិបទយើងនេះ គឺមិនទាន់មានទីផ្សារទេ…។ ប្អូនៗ​ក៏​ត្រូវ​សំឡឹងមើលទៅថ្ងៃអនាគតថា តើពិភពលោក​នឹង​ប្រែប្រួល​យ៉ាង​ម៉េច? មនុស្សដែលជោគជ័យ គឺជាមនុស្ស​ដែល​គាត់អាចមើលឃើញអនាគតរបស់គាត់ថា តើអនាគតវារបៀបម៉េច?”

លោក សោម រតនា

យ៉ាងណាក៏​ដោយ​ជា​សង្ខេបមកវិញសម្រាប់​ដំបូន្មានរបស់​លោក សម រតនា សិស្សិនិស្សិត​មុន​នឹង​ចូលរៀន​បន្ត​នៅ​សាកលវិទ្យាល័យ ត្រូវ​ស្វែង​រក​សាកលវិទ្យាល័យ​ដែលខ្លួនត្រូវរៀន ​ត្រូវស្គាល់ខ្លួនឯង ស្គាល់សង្គម ស្គាល់​ការ​វិវឌ្ឍទៅថ្ងៃអនាគត រួចកំណត់ទិសដៅ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...