ភ្នំពេញ – ក្រៅពីថែទាំកុមារឱ្យមានសុខភាពល្អតាំងពីកើតរហូតដល់អាយុបីឆ្នាំ ម្តាយឪពុកអាចចាប់ផ្តើមបង្រៀននិងអប់រំកុមារនៅវ័យបន្ទាប់ទៀតឱ្យស្គាល់ពីរបៀបនៃការរស់នៅថ្មីៗរាប់ទាំងជំនាញជីវិត និងសកម្មភាពផ្សេងៗក្នុងសង្គមដោយសេចក្តីថ្លៃថ្នូរ ។ នៅក្នុងសៀវភៅស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី បានរៀបរាប់ពីចំណុចសំខាន់ៗ មួយចំនួនទាក់ទងនឹងបំណិនជីវិត និងជំនាញបន្ថែមដល់កុមារស្ថិតនៅក្នុងវ័យនេះ ។
១. ផ្តល់ឱកាសដល់កូន ៖ ផ្តល់ឱកាសដល់កូនឱ្យចូលរួមសកម្មភាពអ្វីមួយតាមតែអាចធ្វើទៅបាន ជាចំណែកជួយឱ្យកុមារមានភាពក្លាហាន និងចាប់ផ្តើមរៀនពីទំនួលខុសត្រូវ ។ ទន្ទឹមគ្នានេះ ប្រសិនបើកុមារមានពិការភាព ម្តាយឪពុកអាចជួយជំរុញឱ្យកុមារទទួលបានឱកាសចូលរួមសកម្មភាព និងព្រឹត្តិការណ៍សង្គមនានា ដើម្បីជាប្រយោជន៍ស្មើគ្នា និងលូតលាស់ប្រាជ្ញាស្មារតី ។

២. ការបង្រៀននិងអប់រំ ៖ នៅពេលកូន ឬកុមារចម្រើនវ័យ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំត្រូវចុះឈ្មោះកុមារឱ្យចូលរៀននៅសាលាមត្តេយ្យ និងតាមកម្រិតថ្នាក់ជាបន្តបន្ទាប់ ព្រមទាំងបន្តអប់រំកូន ឬកុមារពីអាកប្បកិរិយា សីលធម៌ ចំណេះដឹង បំណិនជីវិត និងជំនាញបន្ថែម ។
៣. បង្រៀននិងអប់រំកុមារពីការលូតលាស់រាងកាយ ៖ ពន្យល់កូន ឬកុមារ ពីការលូតលាស់ នៃរូបកាយនៅពេលដែលកុមារពេញវ័យ ឬកុមារចាប់ផ្តើមមានចំណង់ផ្លូវភេទ ។ ដូចនេះឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំពន្យល់កុមារពីរបៀបគ្រប់គ្រងចំណង់ផ្លូវភេទតាមបែបវិជ្ជមាន ដូចជាហាត់ប្រាណ អានសៀវភៅ ដើរលំហែ ស្ដាប់ចម្រៀង ជជែកគ្នាលេងជាមួយមិត្តភ័ក្ដិដែលទុកចិត្តបាន មើលរឿងកំប្លែង និងខ្សែភាពយន្ត ឬលេងកីឡាជាដើម ។ សកម្មភាពទាំងអស់នេះ ត្រូវធានាថា មិនធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃឡើយ ។

៤. អប់រំកូនពីផលប៉ះពាល់នៃគ្រឿងញៀន ៖ នៅពេលដែលកុមារមានវ័យជំទង់ ឪពុកម្តាយ អាណាព្យាបាល ឬអ្នថែទាំនៅតែបន្តលើកទឹកចិត្ត អប់រំកូនឱ្យយល់ពីភារកិច្ចដែលត្រូវជៀសវាងការសេពគប់មិត្តដែលសង្គមមិនឱ្យតម្លៃដូចជា ប្រើប្រាស់គ្រឿងញៀន ឬគ្រឿងស្រវឹង ។ល។ លើសពីនេះពន្យល់កុមារពីមូលហេតុដែលនាំឱ្យមានការប្រើប្រាស់គ្រឿងញៀន ផលប៉ះពាល់ និងមធ្យោបាយដែលធ្វើឱ្យខ្លួនគេសប្បាយដោយមិនប្រើគ្រឿងញៀន ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...
ឱកាសអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។
ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...
ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៦០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/11/2024
ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។
អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/11/2024
ក្រោមកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេសហុងគ្រី នឹងផ្តល់អាហារូបករណ៍ចំនួន ៣០កន្លែងដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសហុងគ្រី...
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...






























