ភ្នំពេញ – សម្រាប់សិស្សានុសិស្សដែលទើបតែប្រឡងបាក់ឌុបរួចក្នុងពេលថ្មីៗនេះ ភាគច្រើនប្រហែលជាលំបាកសម្រេចចិត្តជ្រើសរើសជំនាញបន្តការសិក្សានៅសាកលវិទ្យាល័យឱ្យត្រូវទៅនឹងចំណង់ចំណូល និងស្របតាមតម្រូវការទីផ្សារការងារនៅពេលអនាគត ។ ដំណាក់កាលរង់ចាំលទ្ធផលប្រឡងបាក់ឌុបពេនេះ សិស្សអាចស្វែងយល់អំពីអត្តចរិត ទេពកោសល្យរបស់ខ្លួន ព្រមទាំងប្រភេទជំនាញនីមួយៗឱ្យបានច្បាស់លាស់ ដើម្បីមានឱកាសរីកចម្រើនក្នុងទីផ្សារការងារ ។

លោក ភាព សុភ័ក ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ និងជានិស្សិតឆ្នាំទី៣ ផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យកម្ពុជា និងសិក្សាជំនាញពាណិជ្ជកម្ម នៅវិទ្យាស្ថានស៊ីអ៊ីអូ បានប្រាប់មក AMS ពីគន្លឹះសំខាន់ៗ ៥ចំណុចដែលសិស្សគួរស្វែងយល់មុនពេលសម្រេចចិត្តជ្រើសរើសរៀនមុខជំនាញណាមួយនៅសាកលវិទ្យាល័យ ។
១ – ដឹងពីអត្តចរិត ឬទេពកោសល្យរបស់ខ្លួន ៖ ការស្វែងយល់ពីអត្តចរិត ឬទេពកោសល្យរបស់ខ្លួនពិតជាមានសារៈសំខាន់ណាស់សម្រាប់ការជ្រើសរើសជំនាញក្នុងការសិក្សា ។ លើសពីនេះ សិស្សអាចដកពិសោធន៍ តាមរយៈការតាមដានលទ្ធផលការសិក្សារបស់ខ្លួនកន្លងមកថា តើមុខវិជ្ជាអ្វីដែលអ្នករៀនពូកែរជាងគេ?
២ – សិក្សាស្វែងយល់ពីប្រភេទជំនាញនីមួយៗឱ្យបានច្បាស់លាស់ ៖ ដំណាក់កាលនេះ អ្នកត្រូវចេះប្រើទំនាក់ទំនងរបស់អ្នកដើម្បីប្រមូលព័ត៌មានពីបងប្អូន មិត្តភក្តិ ឬសិស្សច្បង ។ លើសពីនេះ អ្នកដែលធ្លាប់មានបទពិសោធន៍សិក្សាទាក់ទងទៅនឹងជំនាញផ្សេងៗដូចជា ផ្នែកគណនេយ្យ ទីផ្សារ ព័ត៌មានវិទ្យា គ្រូពេទ្យ គ្រូបង្រៀន ច្បាប់ ទេសចរណ៍ វិស្វករ ស្ថាបត្យករជាដើម ។ ការសាកសួរអំពីព័ត៌មានទាំងនេះ ដើម្បីធ្វើឱ្យប្រាកដថា វាស្របទៅនឹងចំណង់ចំណូលចិត្ត ឬទេពកោសល្យរបស់អ្នក និងស្របតាមតម្រូវការទីផ្សារនៅពេលអនាគត ។

៣ – ស្វែងយល់ពីឱកាសរីកចម្រើនក្នុងទីផ្សារការងារ ៖ សិស្សានុសិស្សត្រូវស្វែងយល់ពីឱកាសរីកចម្រើន ឬឱកាសអភិវឌ្ឍន៍ខ្លួនសម្រាប់ជំនាញដែលអ្នកចង់ជ្រើសរើស ។ អ្នកគួរសិក្សាស្វែងយល់ទំាងស្ថាប័នរដ្ឋ និងឯកជន ថាតើស្ថាប័នអស់ទាំងនោះមានរចនាសម្ព័ន្ធការងារយ៉ាងដូចម្តេច? តើអ្នកនឹងមានឱកាសរីកចម្រើនកម្រិតណាប្រសិនបើអ្នកបម្រើការងារនៅក្នុងវិស័យនោះនាពេលអនាគត?
៤ – ជ្រើសរើសសាកលវិទ្យាល័យឲ្យបានត្រឹមត្រូវ ៖ បន្ទាប់ពីដឹងពីចំណង់ចំណូលចិត្ត និងស្វែងយល់ព័ត៌មានពីជំនាញនីមួយៗច្បាស់លាស់ហើយនោះ ការជ្រើសរើសសាកលវិទ្យាល័យដើម្បីសិក្សាជំនាញរបស់អ្នកពិតជាសំខាន់ ។ ក្នុងនោះជំហ៊ានទី១ អ្នកគួរតែសិក្សាស្វែងយល់អំពីជំនាញសំខាន់បំផុត ដែលមាននៅក្នុងសាកលវិទ្យាល័យនោះ ។ ឧទាហរណ៍ សាកលវិទ្យាល័យខ្លះផ្តោតទៅលើផ្នែកច្បាប់ គណនេយ្យ ព័ត៌មានវិទ្យា គ្រូបង្រៀន វិស្វករ និងពេទ្យជាដើម ។ ជំហ៊ានទី២ អ្នកគួរតែសិក្សាស្វែងយល់អំពីការទទួលស្គាល់គុណភាពពីក្រសួង ឬស្ថាប័ននានា ដែលពាក់ព័ន្ធនិងគុណភាពសាកលវិទ្យាល័យ បទពិសោធន៍សាស្រ្តចារ្យ ឬប្រវត្តិការងាររបស់អតីតនិស្សិតដែលធ្លាប់បានបញ្ចប់នៅសាកលវិទ្យាល័យនោះ ។
៥- ដឹងពីធនធានគ្រួសារ ៖ ធនធានគ្រួសារពិតជាកត្តាជះឥទ្ធិពលយ៉ាងខ្លំាងសម្រាប់សិស្សាដែលមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ ។ លើសពីនេះ ប្រសិនបើអ្នកមិនបានទទួលអាហារូបករណ៍ពីសាកលវិទ្យាល័យណាមួយទេ អ្នកគួរជ្រើសរើសរៀនជំនាញណា ដែលក្រុមគ្រួសារអ្នកមានលទ្ធភាពផ្គត់ផ្គង់ និងមានរយៈពេលសមរម្យ ។ ក្នុងករណីដែលគ្រួសារខ្វះធនធាន សិស្សអាចធ្វើការងារផង រៀនផង ដើម្បីរកប្រាក់ចំណូលយកមកបង់ថ្ងៃសាលា ។ ម្យ៉ាងវិញទៀត សិស្សានុសិស្សត្រូវដឹងថាមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនកំពុងតែផ្តល់សេវាប្រាក់កម្ចីរផងដែរ ។
គូរជម្រាបជូនថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ នឹងប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ខាងមុខ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2023
វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ឱកាសចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ាឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2025
ជាឱកាសសម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាមនុស្សសាស្រ្ត ព្រមទាំងអ្នកដឹកនាំជំនាន់ក្រោយទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រកាសបើកដាក់ពាក្យ សម្រាប់ការចូលរួមវគ្គសិក្សា...
អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2026
សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាសផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)
៤គន្លឹះ អាចជួយអ្នកឱ្យទទួលបានអាហារូបករណ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/04/2025
ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀមខ្លួនឱ្យរួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2025
មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេសក្នុងការសិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។






























