ភ្នំពេញ – យុវតី សយ ស្រីនិច្ច ជាសិស្សមកពីវិទ្យាល័យហ៊ុនសែនពារាំង នៃខេត្តព្រៃវែង ត្រូវបានគណៈកម្មការប្រកាសឱ្យជាប់ជ័យលាភីលេខ១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតនិយាយសាធារណៈលើប្រធានបទ “ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់” និងបង្ហាញអំពីសារៈសំខាន់ “វិធានការពន្ធថ្នាំជក់ និងជំងឺកូវីដ១៩” ដែលប្រព្រឹត្តទៅកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ។
សយ ស្រីនិច្ច បានប្រាប់មក AMS ថា ដំបូងឡើយកញ្ញាត្រឹមជាបេក្ខជនបម្រុងនៅវគ្គសំណេរប៉ុណ្ណោះ ប៉ុន្តែដោយសារមានបេក្ខជនមួយចំនួនបានបោះបង់ការប្រកួត ទើបនាងមានឱកាសចូលរួលរួមប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព័ត្រ ។ យុវតីរូបនេះ បន្តថា រយៈពេលនៃការប្រកួតមានរហូតដល់មួយខែ ប៉ុន្តែដោយទទួលបានឱកាសភ្លាមៗ នាងមានពេលត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះសម្រាប់ត្រៀមខ្លួនចូលរួមប្រកួត ខណៈដែលនាងក៏ត្រូវត្រៀមប្រលងយកអាហារូបករណ៍របស់ក្រសួងក្នុងសប្ដាហ៍នោះផងដែរ។

ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីនិយាយជាសាធារណៈ រូបនេះ បន្ថែមថា សម្រាប់ការប្រកួតមួយនេះ កញ្ញាមិនធ្លាប់គិតថាខ្លួនឯងអាចទទួលបានជ័យលាភីនោះទេ ព្រោះបេក្ខជនដែលចូលរួមប្រកួតសុទ្ធតែជារៀមច្បង មានចំណេះដឹងខ្ពស់ និងជាអ្នកបានបញ្ចប់ការសិក្សា ។ ទោះជាយ៉ាងនេះកី្ត យុវតី សយ ស្រីនិច្ច នៅតែតាំងចិត្តខិតខំប្រឹងប្រែងចាប់យកឱកាសដ៏ល្អនេះ ដើម្បីបង្ហាញសមត្ថភាព បើទោះជាលទ្ធផលបែបណាក៏ទទួលយកដោយពេញចិត្ត ។
“ខ្ញុំមានអារម្មណ៍ថារំភើប សប្បាយរីករាយ ដែលបានក្លាយខ្លួនជាម្ចាស់ជ័យលាភីលេខ១ នៃការប្រកួតនិយាយជាសាធារណៈដែលរៀបចំដោយអង្គការចលនាដើម្បីសុខភាពកម្ពុជា ”
យុវតី សយ ស្រីនិច្ច
យុវតីវ័យ១៨ឆ្នាំរូបនេះ បន្ថែមថា គោលបំណងសំខាន់បំផុតដែលកញ្ញាចូលរួមក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈ គឺ ទី១.កញ្ញាស្រលាញ់ការនិយាយជាសាធារណៈ ព្រមទាំងជាមនុស្សដែលចង់ដឹង ចង់សាកល្បង និងចង់ស្គាល់អំពីកម្មវិធីប្រឡង ។ ទី២. ចាប់យកឱកាស ដើម្បីបញ្ចេញសំឡេងលើវេទិកា ជាសារប្រាប់ដល់សាធារណៈជនអំពីផលប៉ះពាល់របស់ថ្នាំជក់ ។
“ថ្នាំជក់បានបំផ្លាញសុខភាព ថវិកា និងអាយុជីវិតរបស់មនុស្សជាច្រើន ហេតុនេះ មានតែសំណូមពរដល់រាជរដ្ឋាភិបាលដាក់ចេញវិធានដំឡើងពន្ធថ្នាំជក់ក្នុងពេលឆាប់ៗនេះ ទើបជាវិធានការមានប្រសិទ្ធភាព ដែលអាចជួយទាំងសុខភាពប្រជាពលរដ្ឋ និងជួយដល់សេដ្ឋកិច្ចជាតិយ៉ាងច្រើន”
យុវតី សយ ស្រីនិច្ច
ជុំវិញឧបស័គ្គនៅក្នុងការប្រកួតវិញ យុវតី សយ ស្រីនិច្ច បានបញ្ជាក់ថា សម្រាប់ការប្រកួតនេះ នាងជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ទី១.ការរៀបចំអត្ថបទសម្រាប់និយាយ ដោយត្រូវស្វែងរកទិន្នន័យដែលភាគច្រើនជាភាសារអង់គ្លេស, ទី២.ទាក់ទងនឹងការរៀបពាក្យ ត្រូវធ្វើយ៉ាងណាឱ្យអត្ថបទខ្លី ហើយខ្លឹម អ្នកស្ដាប់ងាយយល់ និងទាន់ម៉ោង និងទី៣.ការនិយាយត្រូវប្រើសំឡេងឱ្យច្បាស់ ត្រូវគ្រប់គ្រងអារម្មណ៌ភ័យ និងតាំងចិត្តថាធ្វើឱ្យបានល្អដើម្បីបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែង។

ក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត ស្រីនិច្ច មានពេលវេលាត្រឹមមួយខែសម្រាប់ការស្រាវជ្រាវ និងត្រៀមខ្លួនសម្រាប់ការប្រកួត ដូច្នេះនាងត្រូវចំណាយពេលទាំងអស់ដើម្បីអភិវឌ្ឍនូវសមត្ថភាព ដោយខិតខំស្រាវជ្រាវម្ដងមួយៗសម្រាប់អត្ថបទនិយាយ និងហ្វឹកហាត់និយាយជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃប្រឡង ។ យុវតី សយ ស្រីនិច្ច បន្តថា ពេលវាលាទាំងអស់ពីមួយនាទីទៅមួយនាទីពិតជាមានតម្លៃសម្រាប់នាងផ្ទាល់ និងជាឱកាសល្អមួយសម្រាប់បញ្ចេញនូវសមត្ថភាពពិត។
តើស្រីនិច្ច ទទួលបានបទពិសោធន៍អ្វីខ្លះពីការប្រកួតនេះ ?
យុវតីមកពីខេត្តព្រៃវែងរូបនេះ បញ្ជាក់ថា ក្រោយចូលរួមកម្មវិធីប្រកួតនិយាយជាសាធារណៈ កញ្ញាទទួលបានទំនាក់ទំនងល្អៗ ចំណេះដឹងថ្មីៗ បទពិសោធន៍ថ្មីៗ ទាក់ទងនឹងការស្រាវជ្រាវ និងចំណេះដឹងជាច្រើនទៀត ។ មួយវិញទៀតវាក៏ជួយពង្រឹងលើកការសិក្សាស្រាវជ្រាវ ការនិយាយជាសាធារណៈ និងធ្វើឱ្យនឹងដឹងពីចំណុចខ្វះខាត និងកម្រិតសមត្ថភាពខ្លួន ពិសេសអាចបញ្ចេញសំលេងដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ។
ជាចុងក្រោយ សយ ស្រីនិច្ច លើកទឹកចិត្តដល់យុវជនទាំងអស់គួរតែចូលរួមកម្មវិធីប្រកួតនិយាយជាសាធារណៈឱ្យបានច្រើន ដើម្បីចាប់យកឱកាសអភិវឌ្ឍសមត្ថភាព ពង្រីកចំណេះដឹង និងទទួលបានបទពិសោធន៍ថ្មីៗ ។ ម៉្យាងវិញទៀត ប្រសិនមានពេលគ្រប់គ្រាន់ កញ្ញានឹងបន្តចូលរួមកម្មវិធីប្រកួតដទៃទៀត ព្រោះឱកាសមិនមែនមានសម្រាប់យើងរហូតនោះទេ ទាល់តែយើងចាប់យកឱកាសទើបយើងអាចទទួលបាន៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...
ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash
ឱកាសទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2025
សម្រាប់សិស្សនិស្សិត ក៏ដូចជាសាធារណជន ដែលកំពុងមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត លើជំនាញបច្ចេកវិទ្យា ដែលជាជំនាញមានតម្រូវការក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ពេលនេះគឺជាឱកាស ដោយសាកលវិទ្យាល័យខេមតិច...
ក្រសួងអប់រំប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2025
តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយមន្ទីរអប់រំ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ចំនួន៨កន្លែង ដល់សិស្ស និស្សិត...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2023
ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ២២កន្លែង នៅវិទ្យាស្ថានភាសាបរទេស និងវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២២កន្លែង សម្រាប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានភាសាបរទេស...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សាជំនាញឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/07/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលចង់ទទួលបានជំនាញ ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងធ្វើការងារនៅតាមសហគ្រាសឧស្សាហកម្មនានា។


























