អង្គការ APLE Cambodia បង្ហាញក្តីបារម្ភចំពោះសកម្មភាពកេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត

ភ្នំពេញ – ខណៈ​​ទម្រង់ផ្សេងៗនៃបណ្តាញសង្គមកំពុងប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់តម្រូវការរស់​នៅ​ប្រចាំថ្ងៃរបស់ប្រជាជន អង្គការ​សកម្មភាព​ដើម្បីកុមារ (APLE Cambodia) ​បានរកឃើញ​រូបភាព​កេងប្រវ័ញ្ចលើកុមារជាច្រើនតាមប្រព័ន្ធអ៊ីនធឺណេត ពិសេសក្នុងពេលវិបត្តិ​កូវីដ-១៩ កំពុងរីករាលដាលជាសកល ។ អ្ន​ក​ជំ​នា​ញនៃអង្គការ​សកម្មភាព​ដើម្បីកុមារ ​បាន​ឱ្យ​ដឹង​ថា ឆ្នាំ២០២១ ករ​ណី​ស​ង្ស័​យ​​កេ​ង​ប្រវ័​ញ្ច​ផ្លូវ​ភេទ​លើកុមារ ចំនួន ៩៩ករណីបានរាយការណ៍ ។

អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) ជួបពិភាក្សាអំពីព័ត៌មានកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណេតជាមួយក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហសត្បិ៍ ទី១១ ខែវិច្ឆិកា ២០២១ កន្លងទៅ នៅរាជធានីភ្នំពេញ ។

លោក ណេង វណ្ណៈ ប្រធាន​កម្មវិធី​រួមបញ្ចូល​ផ្នែក​ឧស្សាហកម្ម និង​ប្រព័ន្ធផ្សព្វផ្សាយ នៃអង្គការ​សកម្មភាព​ដើម្បី​កុមារ ​មានប្រសាសន៍ថា ​អំឡុងពេល​កូវីដ-១៩ កំពុងរីករាលដាល តំណភ្ជាប់ប្រព័ន្ធអ៊ីនធឺណេតកំណើន​យ៉ាង​ខ្លាំង​ទូទាំង​សកលលោក រួមទាំង​កម្ពុជា​ផងដែរ ។ ទន្ទឹមគ្នានេះ ជនល្មើសបាន​លាក់បាំង​អត្តសញ្ញាណរបស់ពួកគេ ហើយទាក់ទងទៅកាន់កុមារតាមប្រព័ន្ធអ៊ីនធឺណេត ។

លោក ណេង វណ្ណៈ បានបញ្ជាក់បន្ថែមថា បច្ចេកវិទ្យា​ទំនើប​បានធ្វើឱ្យ​សកម្មភាព​ផលិត ទាញយក ​ចែក​ចាយ​រូបភាព និងសម្ភារៈ​អាសអាភាស​កុមារកាន់តែងាយស្រួលសម្រាប់ជនល្មើស ។ ទន្ទឹមគ្នានេះ រូបភាព​នៃការកេង​ប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតកើតឡើង ដោយសារចំណេះ​ដឹង​ស្តីពី​សុវត្ថិភាពគ្រប់​គ្រង​បច្ចេកវិទ្យារបស់​ឳពុកម្តាយ ឬអាណាព្យាបាល​នៅ​មានកម្រិត ។

មន្ត្រីជំនាញនៃអង្គការ​សកម្មភាព​ដើម្បី​កុមារ បានឱ្យដឹងទៀតថា ទម្រង់ហានិភ័យនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតមានបីចំណុចសំខាន់ៗ ។ ទីមួយ. ហានិភ័យពាក់ព័ន្ធនឹងមាតិកា សំដៅ​លើមាតិកាមិនសមស្របនឹងអាយុរបស់​កុមារ ​ដែលអាច​បង្កគ្រោះថ្នាក់ រួមមាន មាតិកាបែបហិង្សា មាតិកាផ្លូវភេទ ឬមាតិកាអាសអាភាសជាដើម ។

ចំណែកទីពីរ.ហានិភ័យទំនាក់ទំនង សំដៅលើសកម្មភាព​ប្រាស្រ័យទាក់​ទងដោយផ្ទាល់រវាងកុមារជាមួយនឹងនរណាម្នាក់តាមអនឡាញ ហើយបានកសាងទំនុកចិត្តដល់កុមារ​ព្រមទាំងបង្វែរទំនាក់ទំនងនោះឱ្យទៅជាទំនាក់ទំនងផ្លូវភេទ ។ ទីបី.ហានិភ័យប្រព្រឹត្តទៅដោយផ្ទាល់ គឺអាចកើតមាននៅពេលដែលកុមារចែកចាយរូបភាពបែបផ្លូវភេទ ឬរូបភាពបែបអាក្រាតផលិតដោយខ្លួនឯង ឬចូលរួមក្នុងសកម្មភាពផ្លូវភេទផ្សេងៗទៀត ដោយសារកុមារអាចស្ថិតក្រោមឥទ្ធិពលលួងលោម បង្គាប់បញ្ជា ឬគំរាមកំហែងដោយជនល្មើស ។

លោក ណេង វណ្ណៈ ប្រធាន​កម្មវិធី​រួមបញ្ចូល​ផ្នែក​ឧស្សាហកម្ម និង​ប្រព័ន្ធផ្សព្វផ្សាយ នៃអង្គការ​សកម្មភាព​ដើម្បី​កុមារ ក្នុងជំនួបក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហសត្បិ៍ ទី១១ ខែវិច្ឆិកា ២០២១ ។

តើមនុស្សធំគួរតែធ្វើបែបណាដើម្បីទប់ស្កាត់កុំឱ្យកើតមានសកម្មភាព​កេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត ? លោកស្រី ហ៊ឹម សោភ័ណ្ឌ ប្រធានកម្មវិធីសេវាគាំទ្រជនរងគ្រោះ នៃអង្គការសកម្មភាពដើម្បីកុមារ​មានប្រសាសន៍ថា កុមារមានសិទ្ធិពិសេសមួយទៀត ដែលសិទ្ធិនេះត្រូវការមនុស្សធំបំពេញបន្ថែម គឺ​ចូល​រួមពិនិត្យមើលថា តើកុមារប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតបែបណា? តើគាត់ចំណាយពេលនៅលើប្រព័ន្ធអ៊ីនធឺណេតប៉ុន្មានម៉ោង ហើយស្ថានភាពនៃការប្រើប្រាស់របស់គាត់យ៉ាងម៉េច?

ស្របគ្នានេះលោកស្រី បានផ្តល់យោបល់ថា ឳពុកម្តាយត្រូវ​ជួយពិនិត្យស្ថានភាពនៃការប្រើប្រាស់អ៊ីនធឺណេតរបស់កូន គួរកំណត់ពេលវេលាប្រើប្រាស់ស្មាតហ្វូនរបស់កុមារ ពិនិត្យមើលគេហទំព័រ ឬកម្មវិធីទូរស័ព្ទ (App) មួយណាគួរតែប្រើប្រាស់ និងមិនគួរប្រើប្រាស់សម្រាប់កុមារ ឬសម្រេចលុបកម្មវិធីនោះចោល  ។

គួរបញ្ជាក់ដែរថា នៅក្នុងទិដ្ឋភាពច្បាប់ក្នុង​​ក្រមព្រហ្មទណ្ឌ មាត្រា២៣២ បានចែងថា ការគំរាមគំហែងក្រោមទម្រង់ណាក៏ដោយ ថានឹងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមប្រឆាំងនឹងបុគ្គល ​ប្រសិនបើការគំរាមកំហែងនេះធ្វើឡើងដោយមានបញ្ជាឱ្យបំពេញលក្ខណ្ឌអ្វីមួយ នោះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ពី ១លានរៀលដល់ ៤លានរៀល ។

សូមជម្រាបថា អង្គការ​សកម្មភាព​ដើម្បីកុមារ លើកទឹកចិត្ត​ដល់សាធារណជន គួរ​រាយការណ៍​ពីព័ត៌មាន​​កេងប្រវ័ញ្ច​​ផ្លូវភេទ​កុមារតាមអនឡាញ ដោយ​ចូលទៅ​កាន់គេហទំព័រ www.internethotlinecambodia.org ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ ០៩២ ៣១១ ៥១១ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

Half Landscape (Short) Size: Width:640px, Height:400px

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី