ភ្នំពេញ – កុមារី លាង មួយស៊ីង (Leang Mouysing) និង ខៀវ ចាន់ថារីណា (Kheav Chantharina) មកពីសាលារៀន គ្រូយើង ខេត្តរតនគិរី ទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងវិញ្ញាសាវិទ្យាសាស្រ្តបរិស្ថាន – កម្រិតសិស្សច្បង ក្នុងកម្មវិធីសន្និសីទសម្រាប់អ្នកវិទ្យាសាស្រ្តវ័យក្មេង (APCYS 2021) ដែលប្រព្រឹត្តធ្វើឡើងនៅប្រទេសម៉ិកស៊ីកូកាលពីពេលថ្មីៗនេះ។
កុមារីទាំង២នាក់ដែលតំណាងឲ្យប្រទេសកម្ពុជា បានលើកយកប្រធានបទ «កង្វក់ទឹក និងកត្តាធ្វើឲ្យប៉ូពុយឡាស្យុង ចកលូតលាស់ច្រើនក្នុងបឹងកន្សែង» មកធ្វើការប្រកួតប្រជែងជាមួយប្រធានបទចំនួន ៨៦ផ្សេងទៀត របស់សិស្សមកពី ២១ប្រទេស ។

ប្រធានបទរបស់ពួកគេ និយាយអំពីគុណភាពទឹកនៅក្នុងបឹងកន្សែងខេត្តរតនគិរី ក្រោយពីមានការបង្ហូរចូលនូវកាកសំណល់ចូលទៅក្នុងបឹងដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពទឹក ហើយភាពកង្វក់នេះគឺបង្ហាញតាមរយៈការដុះលូតលាស់របស់ចក ដែលកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។
លោក ហួត ជ័យសែន ដែលជាគ្រូបង្គោលក្នុងការដឹកនាំសិស្សទាំង២នាក់ធ្វើការស្រាវជ្រាវបានមានប្រសាសន៍ថា លោកពិតជាសប្បាយរីករាយ និងជាមោទនភាពមួយក្នុងការដឹកនាំពួកគាត់។ លោកថា ពួកគាត់មានសមត្ថភាពមួយរបស់ពួកគាត់ តែប្រៀបដូចជាគ្រាប់ពេជ្រមួយដែលមិនទាន់ច្នៃ ហើយនៅពេលដែលច្នៃរួច ពួកគាត់ទទួលបានជ័យលាភីបែបនេះ ធ្វើឲ្យលោកជាអ្នកច្នៃក៏មានមោទនភាពផងដែរ ។
តាមលោក ជ័យសែន អ្វីដែលមានមោទនភាពបំផុតនោះ គឺពួកគាត់បាននាំមកជូនមោទកភាពជូនប្រទេសជាតិយើង ហើយវាក៏បានបង្ហាញពីខេត្តរតនគិរីថា ថ្វីត្បិតតែនៅឆ្ងាយពីរាជធានីភ្នំពេញមែន ប៉ុន្តែអាចផលិតធនធានមនុស្សដ៏ល្អ។
គួរបញ្ជាក់ដែរថា កុមារីទាំងពីរ ក៏ជាក្រុមជ័យលាភី (កម្រិតសិស្សច្បង) នៅក្នុងកម្មវិធីប្រកួតស្ទែម By Smart ដែលបានធ្វើឡើងនៅក្នុងមហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាលើកទី ១៦ កាលពីដើមឆ្នាំ២០២១នេះ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ដោយវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសផ្តល់អាហារូបករណ៍ ១០០%
កម្មវិធីផ្លាស់ប្តូរការសិក្សាទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/01/2026
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....
វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។
ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/10/2023
ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....
អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/09/2023
ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...
អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។






























